
ផែនដីជាផ្ទះរបស់យើងទាំងអស់គ្នាហើយគឺជាភពទី ៣ ពីព្រះអាទិត្យ។ វាគឺជាភពតែមួយគត់ដែលមានបរិយាកាសអោយមនុស្សយើងរស់នៅបាន។ ភពផែនដីគឺជាភពធំបំផុតទី ៥ នៅក្នុងប្រព័ន្ធព្រះអាទិត្យ ដែលមានទំហំតូចជាងភពធំៗបួនគឺ ភពព្រហស្បតិ៍ ភពសៅរ៍ ភពអ៊ុយរ៉ានុស និងភពណិបទូន ប៉ុន្តែមានទំហំធំជាងភពបីផ្សេងទៀត។
ផែនដីមានអង្កត់ផ្ចិតប្រហែល 8000 ម៉ាយល៍ (13.000 គីឡូម៉ែត្រ)។ ប្រហែល 71 ភាគរយនៃផ្ទៃផែនដីត្រូវបានគ្របដណ្តប់ដោយទឹក(មហាសមុទ្រ)។ ផែនដីត្រូវការពេល 23.439 ម៉ោងដើម្បីបញ្ចប់ការបង្វិលនៅលើអ័ក្សរបស់វានិងប្រហែល 365,26 ថ្ងៃដើម្បីបញ្ចប់គន្លងជុំវិញព្រះអាទិត្យ។ ផែនដីមានអាយុប្រហែល 4.543 ពាន់លានឆ្នាំ ហើយមានចំងាយ 149.6 លានគីឡូម៉ែត្រពីព្រះអាទិត្យ។
ម៉ាសរបស់ផែនដីគឺ 5.9736 x 1024 គីឡូក្រាម។ នោះជាចំនួនធំដូច្នេះបើយើងសរសេរវាពេញលេញគឺ 5,973,600,000,000,000,000,000,000,000,000 kg។ អ្នកក៏អាចនិយាយបានថាម៉ាសរបស់ផែនដីគឺ 5,9 លានតោន។ យោងតាមស្ថិតិ(world bank)ក្នុងឆ្នាំ 2016 ផែនដីមានប្រជាជនរស់នៅសរុបប្រហែល 7,442 ពាន់លាន នាក់។

