
នៅពេលអ្នកផ្ញើអ៊ីមែលពីគណនី Gmail របស់អ្នកឈ្មោះរបស់អ្នក (រួមជាមួយព័ត៌មានផ្សេងទៀត) នឹងត្រូវបានបង្ហាញដល់អ្នកទទួល។ អ្នកក៏អាចប្តូរឈ្មោះគណនី Gmail របស់អ្នកតាមជំហានមួយចំនួនដូចខាងក្រោម៖
អ្នកអាចប្តូរឈ្មោះគណនី Gmail របស់អ្នកនៅលើកម្មវិធីអ៊ីនធឺណិតdesktop browserតែប៉ុណ្ណោះ។ អ្នកមិនអាចប្រើកម្មវិធី Gmail នៅលើទូរស័ព្ទ Android, iPhone ឬ iPad ដើម្បីប្តូរឈ្មោះរបស់អ្នកនោះបានទេ។
- ដើម្បីផ្លាស់ប្តូរឈ្មោះនៅលើគណនី Gmail របស់អ្នក អ្នកត្រូវចូលទៅកាន់គណនីរបស់អ្នកតាមរយៈគេហទំព័រ Gmail នៅលើកម្មវិធីអ៊ីនធឺណិត desktop browser របស់អ្នក នៅពេលចូលរួច សូមចុចរូបតំណាងស្ពឺដើម្បីបើក Settings ។

- បន្ទាប់មកសូមចុច See All Settings នៅផ្នែកខាងលើ។

- ឥឡូវនេះអ្នកស្ថិតនៅក្នុងផ្ទាំង General នៃម៉ឺនុយ Settings របស់ Gmail ចុចលើផ្ទាំង Accounts and Import ។

- នៅក្នុងផ្នែក Send Mail As អ្នកនឹងឃើញអាសយដ្ឋានអ៊ីមែលរបស់អ្នកនិងឈ្មោះដែលទាក់ទងនឹងអាសយដ្ឋាននោះ។ សូមចុចប៊ូតុង Edit Info ដើម្បីប្តូរឈ្មោះរបស់អ្នក។

- បន្ទាប់មកផ្ទាំងថ្មីនឹងលេចឡើង នៅទីនេះអ្នកអាចប្តូរឈ្មោះបង្ហាញរបស់អ្នកដោយចុចឆែកនៅជាប់នឹងប្រអប់អត្ថបទ បន្ទាប់មកវាយឈ្មោះបង្ហាញថ្មីនៅក្នុងប្រអប់អត្ថបទនោះ។ ចុច Save Changes ដើម្បីធ្វើការផ្លាស់ប្តូរ។

- ឥឡូវអ្នកនឹងឃើញឈ្មោះថ្មីនៅជាប់នឹងផ្នែក Send Mail As នៅក្នុងមឺនុយ settings របស់ Gmail ។

នៅពេលក្រោយដែលអ្នកផ្ញើអ៊ីមែលមកឈ្មោះបង្ហាញថ្មីរបស់អ្នកនឹងត្រូវបង្ហាញដល់អ្នកទទួល។ ខណៈពេលដែល Google អនុញ្ញាតឱ្យអ្នកប្តូរឈ្មោះបង្ហាញរបស់អ្នក អ្នកមិនអាចប្តូរឈ្មោះ username របស់អ្នក (ដែលខុសពីឈ្មោះបង្ហាញរបស់អ្នក) ឬអាសយដ្ឋានអ៊ីមែលរបស់អ្នកបានទេ។