ទូរស័ព្ទ

DxOMark ធ្វើតេស្តលើទូរស័ព្ទ iPhone 11 ឡើងវិញដោយទទួលបានពិន្ទុខ្ពស់ជាងមុន

ថ្មីៗនេះក្រុមអ្នកជំនាញ DxOMark បានផ្លាស់ប្តូរវិធីសាស្រ្តតេស្តរបស់ខ្លួន ហើយឥឡូវនេះកំពុងធ្វើកំណែជំនាន់ទីបួននៃវិធីសាស្រ្តដែលបាននិយាយ។ នេះមានន័យថាឧបករណ៍មួយចំនួនដែលត្រូវបានចាត់ទុកថាពាក់ព័ន្ធនឹងឆ្លងកាត់ការសាកល្បងជុំថ្មីនេះនឹងអាចប្រែប្រួល វាក៏បានធ្វើអោយពិន្ទុរួមផ្លាស់ប្តូរផងដែរ។ នេះមិននិយាយពីការកែលម្អកម្មវិធីដែលអ្នកផលិត ណែនាំកន្លងមកថាអាចមានការផ្លាស់ប្តូរធំនោះទេ។

DxOMark re-tests the iPhone 11, gets a much higher score

ទោះយ៉ាងណាថ្មីៗនេះ iPhone 11 ត្រូវបានសាកល្បងឡើងវិញហើយពិន្ទុសរុបបានកើនឡើងគួរឱ្យកត់សម្គាល់ពី ១០៩ ដល់ ១១៩ ពិន្ទុលើសស្មាតហ្វូនមួយចំនួននៅឆ្នាំ ២០២០ ដូចជា Samsung Galaxy S20 + និង OnePlus 8 Pro នៅក្នុងចំណាត់ថ្នាក់របស់ DxOMark ។ ទោះបីយ៉ាងណាពិន្ទុរបស់ Galaxy S20 + ត្រូវបានសាកល្បងដោយវិធីសាស្រ្តចាស់នោះទេ។

ចំណុចសំខាន់គឺថា iPhone 11 នៅតែជាកាមេរ៉ាដែលមានសមត្ថភាពល្អនៅមួយឆ្នាំក្រោយ ដែលវាបានផ្តល់ជូននូវរូបភាពនិងវីដេអូដែលមានគុណភាពល្អ ជាមួយចំណុចខ្វះខាតដ៏តិចតួចដែលយើងចង់បាន។ វានៅតែផ្តល់នូវការបង្ហាញត្រឹមត្រូវ ការលាយពណ៌ឡើងវិញបានល្អ សាច់រូបភាពលម្អិត នឹងសូម្បីតែនៅប្លង់ក្នុងផ្ទះ ព្រមទាំងដំណើរការកាមេរ៉ាប្លង់ទូលាយដែលមនុស្សមួយចំនួនតូចអាចមានអំនួតតាមរយៈវា ក៏វាធ្វើបានល្អដែល។ ទោះយ៉ាងណា DxOMark មិនពេញចិត្តនឹងគុណភាពបង្រួមទេ តែគេអាចយល់បានព្រោះថាវាខ្វះកែវថតឆ្ងាយ។ ការមិនផ្លាស់ប្តូរសំលេងរោទិ៍បែបបុរាណ និងការជះពន្លឺខ្លាំងហួសរបស់ពិលទៅលើរូបភាពបែប portraits នៅពេលយប់រារាំងមិនអោយ DxOMark អោយ iPhone 11 ទទួលបានពិន្ទុខ្ពស់ជាងនេះ។

នៅពេលនិយាយពីគុណភាពវីដេអូ DxOMark លើកឡើងពីគុណសម្បត្តិដូចគ្នាជាមួយសេរី Pro រួមជាមួយការទប់លំនឹងមានស្ថេរភាពនឹងប្រកបដោយប្រសិទ្ធភាព។ ទោះយ៉ាងណាក៏ដោយវាមានការំខានបន្តិចដែលយើងអាចមើលឃើញនៅពេលថតដើរ និងថតទេសភាពក្នុងផ្ទះ តាមរយៈមុខងារ white balance និង exposure ។ អ្នកអាចអានការ review នៅតំណខាងក្រោម។

Source

Related posts
ទូរស័ព្ទ

Realme 8 5G នឹងចេញលក់នៅថ្ងៃទី ២១មេសា ជាមួយកាមេរ៉ា ៣៨ MP ហើយអាចប្ដូរឈ្មោះជា V13 5G

ទូរស័ព្ទ

Google Pixel 5a 5G នឹងចេញលក់នៅសហរដ្ឋអាមេរិក និងជប៉ុននៅចុងឆ្នាំនេះ ខណៈដែលនៅតំបន់ផ្សេងទៀតត្រូវបានលុបចោល

ទូរស័ព្ទ

OnePlus 9R នឹងមកដល់ទីផ្សារប្រទេសចិននៅថ្ងៃទី ១៥ ខែមេសា

ទូរស័ព្ទ

លេចធ្លាយព័ត៌មានលម្អិតពី Samsung Galaxy Quantum2 ដែលគេស្គាល់ថាជា Galaxy A82

Leave a Reply

Your email address will not be published. Required fields are marked *