កុំព្យូទ័រ

កុំព្យូទ័រយួរដៃ Razer Blade 15 Base ដាក់លក់ក្នុងតម្លៃត្រឹមតែ $1,499 ប៉ុណ្ណោះ

កុំព្យូទ័រ Blade 15 Base ជាកុំព្យូទ័រយួរដៃសម្រាប់ការលេងហ្គេមល្អបំផុតដែលមានអេក្រង់ 15 Inches ដែលម៉ូដែលនេះមានតំលៃសមរម្យបំផុតដែលអ្នកអាចទិញបាន។ គិតត្រឹមថ្ងៃនេះមានម៉ូឌែល Blade 15 Base ថ្មីសម្រាប់ការបញ្ជាទិញដែលមានតម្លៃត្រឹមតែ​ 1,499ដុល្លារ ដែលនឹងចេញលក់នៅថ្ងៃទី ២៥ ធ្នូខាងមុខនេះ។

Razer Blade 15 Base នេះរមាន CPU Core i7-10750H, អេក្រង់ 15.6 Inch 120 Hz, GeForce GTX 1660 Ti, Ram 16GB, និងទំហំផ្ទុក SSD 256GB បូករួមនឹងរន្ធ M.2 ។ សម្រាប់ USB Port អ្នកនឹងទទួលបានUSB 3.2 ជំនាន់ទី2 ចំនួន2 USB-C 3.2ជំនាន់ទី1 ចំនួន2 និងរន្ធ HDMI 2.0 មួយផងដែរ។

The Razer Blade 15 Base sits on a stand on a table with a pair of headphones and a mouse.

រឿងមួយទៀតដែលត្រូវកត់សម្គាល់គឺអង្គផ្ទុកទិន្ទន័យ (Storage) ខណៈដែលទំហំត្រឹមតែ 256GB ពុំមានជាកន្លែងផ្ទុកឯកសារច្រើនទេសម្រាប់កុំព្យូទ័រយួរដៃលេងហ្គេមមួយនេះ ប៉ុន្តែអ្នកក៏អាចមានជម្រើសក្នុងការទិញកុំព្យូទ័រ Blade 15 Base ដែលមាន SSD ទំហំ 512GB ផងដែរ ដែលកំពុងដាក់លក់ក្នុងតម្លៃ 1,599 ដុល្លារនៅលើគេហទំព័ររបស់ Razer ដែលមានតម្លៃលើសត្រឹមតែ 100ដុល្លារប៉ុណ្ណោះ៕

RAZER BLADE 15 BASE RZ09-03286E22-R341 | Intel Core i7 10750H 2.60GHZ, –  Computronic UAE
Related posts
កុំព្យូទ័រ

កម្មវិធីកុំព្យូទ័រលើតុ WhatsApp ទទួលបានការគាំទ្រសម្រាប់ការហៅជាសំឡេង និងវីដេអូ

កុំព្យូទ័រ

Microsoft Office 2021 នឹងបង្ហាញខ្លួននៅលើ macOS និង Windows នៅចុងឆ្នាំនេះ

កុំព្យូទ័រ

Surface Pro 7 របស់ Microsoft ដែលមាន Type Cover ដាក់លក់ក្នុងតម្លៃដ៏ល្អបំផុត

កុំព្យូទ័រ

Microsoft Surface Pro 8 នឹងអាចដាក់លក់នៅចុងឆ្នាំនេះ

Leave a Reply

Your email address will not be published. Required fields are marked *