ទូរស័ព្ទ

Samsung នឹងដាក់បង្ហាញ Galaxy F62 ដែលភ្ជាប់មកជាមួយឈីបដូចគ្នានឹង Galaxy Note 10

Samsung កំពុងត្រៀមដាក់បង្ហាញស្មាតហ្វូនមួយទៀតនៅក្រោមត្រកូល Galaxy F ដែលមានឈ្មោះថា Galaxy F62 ។ យោងតាមរបាយការណ៍របស់ Sam Mobile Samsung នឹងដាក់បង្ហាញ Galaxy F62 នៅឥណ្ឌានាដើមឆ្នាំក្រោយនេះ។ របាយការណ៍ដដែលនេះបានអះអាងថា ស្មាតហ្វូននេះនឹងត្រូវបានបំពាក់ដោយបន្ទះឈីប Exynos 9825 ដែលជាបន្ទះឈីបដូចគ្នាដែលយើងបានឃើញមានរួចមកហើយលើ Galaxy Note 10 ។

បន្ទះឈីប Exynos 9825 របស់ក្រុមហ៊ុន Samsung ត្រូវបានគេចាត់ទុកថាជាបន្ទះឈីបកំពូលមួយលើស្មាតហ្វូន ដែលមានន័យថាក្រុមហ៊ុន Samsung ក៏នឹងផ្តល់ជូននូវស្មាតហ្វូនដែលមានតំលៃសមរម្យនិងកំលាំងម៉ាស៊ីនខ្លាំងក្រោមត្រកូលGalaxy F ផងដែរ។ ស្មាតហ្វូននេះត្រូវបានគេអះអាងថាភ្ជាប់មកជាមួយ RAM ទំហំ 6GB រួមជាមួយប្រព័ន្ធប្រតិបត្តិការ Android 11 ដែលដំណើរការដោយស្បែក OneUI ។

Samsung បានដាក់បង្ហាញស្មាតហ្វូនត្រកូល Galaxy F ស៊េរីដំបូងបង្អស់នៅក្នុងខែតុលាជាមួយ Galaxy F41 ។ ហើយទូរស័ព្ទ Galaxy F41 ត្រូវបានដាក់លក់ជាមួយទំហំផ្ទុកពីរជំរើស។ សម្រាប់ជំរើសរ៉េមទំហំ ៦ ជីហ្គាបៃនិងទំហំផ្ទុក ៦៤ ជីកាបៃដែលមានតម្លៃ ១៦,៩៩៩ រូពី និងជំរើសរ៉េមទំហំ ៦ ជីកាបៃនិងទំហំផ្ទុក ១២៨ ជីកាបៃមានតម្លៃ ១៧,៩៩៩ រូពី។

ទន្ទឹមនឹងនេះ Galaxy F41 ផ្តល់នូវអេក្រង់ទំហំ ៦,៤៤ អ៊ីញកម្រិត Full HD + super AMOLED Infinity U ។ វាត្រូវបានបំពាក់ដោយឈីប Exynos 9611 Octa-core របស់ក្រុមហ៊ុន Samsung ដែលអាចគាំទ្រទំហំផ្ទុកខាងក្នុងដល់ 512GB ។ សម្រាប់ការផលិតរូបភាពទូរស័ព្ទ Galaxy F41 ផ្តល់ជូននូវកាមេរ៉ាគោលខាងក្រោយទំហំ ៦៤ មេហ្គាភិចស៊ែល កាមេរ៉ាសម្រាប់ថតប្លង់ទូលាយទំហំ ៨ មេហ្គាភីចស៊ែលដែលអាចចាប់បាន ១២៣ ដឺក្រេ និងសេនស័រកាមេរ៉ាសម្រាប់វាស់ជម្រៅ ៥ មេហ្គាភីចសែល។ វាមានថាមពលថ្ម 6000mAh ទូរស័ព្ទ Galaxy F41 ភ្ជាប់មកជាមួយឆ្នាំងសាកលឿន 15W ប្រភេទ C នៅក្នុងប្រអប់ស្រាប់។

Related posts
ទូរស័ព្ទ

Motorola Moto G10 Power និង Moto G30 នឹងមកដល់ប្រទេសឥណ្ឌានៅថ្ងៃទី ៩ ខែមីនា

ទូរស័ព្ទ

ក្រុមហ៊ុន Xiaomi លក់ទូរស័ព្ទ Redmi K40 អស់ជាង ៣០ ម៉ឺនគ្រឿង ក្នុងរយៈពេល ៥ នាទី

ទូរស័ព្ទ

លេចធ្លាយលក្ខណៈពិសេសសំខាន់ៗរបស់ Oppo Reno 5 Z ដែលជិតចេញលក់នាពេលខាងមុខ

ទូរស័ព្ទ

លក្ខណៈពិសេសរបស់ Realme 8 ត្រូវបានបង្ហាញដោយនាយកប្រតិបត្តិ

Leave a Reply

Your email address will not be published. Required fields are marked *