ទូរស័ព្ទ

លេចធ្លាយលក្ខណៈសម្បត្តិសំខាន់ៗរបស់ Oppo Find X3 Pro

ក្រុមហ៊ុន Oppo បានប្រកាសរួចមកហើយថាស្មាតហ្វូនស៊េរីបន្ទាប់របស់ខ្លួនដែលនឹងចេញនៅដើមឆ្នាំក្រោយ នឹងត្រូវបំពាក់មកជាមួយបន្ទះឈីប Snapdragon 888 ដែលទើបនឹងបង្ហាញខ្លួន ប៉ុន្តែថ្ងៃនេះព័ត៌មានលេចធ្លាយថ្មីមួយផ្តល់អោយយើងនូវព័ត៌មានលំអិតមួយចំនួនបន្ថែមទៀតពីឧបករណ៍នេះ។

Find X3 Pro គឺជាឈ្មោះដែលយើងសន្មត់ថាវានឹងត្រូវបានគេហៅសម្រាប់ស្មាតហ្វូនជំនាន់ក្រោយរបស់ត្រកូល Find X ។ វាត្រូវបានគេដាក់រហស្សនាមថា Fussi នេះបើយោងតាមប្រភពពី @evleaks ។ ស្មាតហ្វូននេះនឹងមានអេក្រង់ទំហំ ៦.៧ អ៊ីញ ១៤៤០x៣២១៦ ភិចសែល ជាមួយនឹងការគាំទ្រពណ៌ ១,០៧ ពាន់លាន និងមុខងារ adaptive dynamic frame rate ដែលអាចផ្លាស់ប្តូរកំម្រឹតអេក្រង់ចាប់ពី ១០ ហឺតរហូតដល់ ១២០ ហឺត។

អេក្រង់ដែលគាំទ្រពណ៌រាប់ពាន់មិនមែនជារឿងថ្មីទេ ហើយបច្ចេកវិទ្យាពិសេសនេះវាមាននៅលើ Find X2 Pro រួចមកហើយ តែនៅលើកនេះវាត្រូវបានកែលម្អឡើងវិញ ខណៈពេលដែលមុខងារផ្លាស់ប្តូរកំម្រឹតអេក្រង់ គឺស្រដៀងនឹងអ្វីដែល Samsung បានធ្វើសម្រាប់ទូរស័ព្ទ Galaxy Note20 Ultra (យើងអាចរំពឹងថា Oppo Find X3 Pro នឹងគាំទ្រវាក្នុងកម្រិតពេញលេញជាង Samsung) ។

នៅផ្នែកខាងក្រោយយើងនឹងទទួលបានសេនស័រកាមេរ៉ាថ្មីរបស់ក្រុមហ៊ុន Sony គឺ Sony IMX766 ទំហំ ៥០ មេហ្គាភិសែល ជាកាមេរ៉ាគោល និងមួយទៀតជាកាមេរ៉ាសម្រាប់ចាប់ប្លង់ទូលាយទំហំ ១៣ មេហ្គាភិសែល ដែលមានសមត្ថភាពពង្រីករូបភាពបែបអុបទិកបាន ២ ដងនិងកាមេរ៉ាម៉ាក្រូទំហំ ៣ មេហ្គាភិសែល ព្រមជាមួយភ្លើង Flash មួយគ្រាប់ផងដែរ។ ដោយសាមុខងារម៉ាក្រូរបស់ស្មាតហ្វូននេះ វាអនុញ្ញាតិអោយយើងអាចដំណើរការមុខងារដូចជាមីក្រូទស្សន៍ឌីជីថលអញ្ចឺងដែរ ។ នេះជារឿងចំលែកមួយ ចំពោះដំណឹងលេចធ្លាយនេះដែលមិនបាននិយាយពីកាមេរ៉ាដែលអាចពង្រីកបានឆ្ងាយ ដែលវាមានសូម្បីតែនៅលើ Find X2 Pro នោះ។ នេះមិនមែនមានន័យថាវានឹងមិនត្រូវបានរាប់បញ្ចូលនោះទេគ្រាន់តែថាយើងមិនទាន់មានព័ត៌មានលម្អិតអំពីវានៅឡើយ។

Find X3 Pro ត្រូវបានគេដឹងថាមានទម្ងន់ប្រហែល ១៩០ ក្រាមដែលមានអេក្រង់និងខ្នងខាងក្រោយកោងអោបជាប់ស៊ុមបានយ៉ាងល្អ។ ហើយផ្នែកខាងក្រោយនឹងមានជម្រើសសេរ៉ាមិចឬកញ្ចក់ ហើយសម្រាប់ជម្រើសពណ៌យើងនឹងទទួលបានពណ៌ខ្មៅនិងពណ៌ខៀវជាដំបូង ហើយពណ៌សនឹងចេញនៅពេលក្រោយ។

ទូរស័ព្ទនេះនឹងមកជាមួយថាមពលថ្មទំហំ ៤.៥០០ mAh ជាមួយនឹងឆ្នាំងសាកក្នុងប្រអប់កម្លាំង ៦៥W SuperVOOC 2.0 និងគាំទ្របច្ចេកវិទ្យាសាកថ្មឥតខ្សែកម្លាំង ៣០W VOOC Air ។ ហើយមុខងារ NFC ក៏នៅតែមានជាមួយការរចនា អង់តែនលើតួទូរស័ព្ទ២ខ្សែរ ដែលនឹងអនុញ្ញាតឱ្យអ្នកប្រតិបត្តិកាផ្សេងៗដោយគ្រាន់តែដាក់ឧបករណ៍ផ្នែកខាងក្រោយទៅនឹងឧបករណ៍ដែលមាន NFC ជាការស្រេច។ វាមិនចំលែកទេដែលស្មាតហ្វូននេះ នឹងដំណើការជាមួយប្រព័ន្ធដំណើការ ColorOS 11 លើប្រព័ន្ធប្រតិបត្តិការ Android 11 នោះ។

ទន្ទឹមនឹងនេះការលេចធ្លាយមួយផ្សេងទៀត ដែលស្រដៀងគ្នានេះបានលេចចេញនៅលើបណ្តាញសង្គមចិន Weibo ផងដែរ។ ហើយពត៌មានលំអិតគឺដូចគ្នាបេះបិទទៅនឹង @evleaks ដែលយើងបានរៀបរាប់ខាងលើរួចមកហើយ ដូច្នេះវាមានន័យថាការលើកឡើងខាងលើវាអាចអោយយើងទុកចិត្តបាន។

Related posts
ទូរស័ព្ទ

Motorola Moto G10 Power និង Moto G30 នឹងមកដល់ប្រទេសឥណ្ឌានៅថ្ងៃទី ៩ ខែមីនា

ទូរស័ព្ទ

ក្រុមហ៊ុន Xiaomi លក់ទូរស័ព្ទ Redmi K40 អស់ជាង ៣០ ម៉ឺនគ្រឿង ក្នុងរយៈពេល ៥ នាទី

ទូរស័ព្ទ

លេចធ្លាយលក្ខណៈពិសេសសំខាន់ៗរបស់ Oppo Reno 5 Z ដែលជិតចេញលក់នាពេលខាងមុខ

ទូរស័ព្ទ

លក្ខណៈពិសេសរបស់ Realme 8 ត្រូវបានបង្ហាញដោយនាយកប្រតិបត្តិ

Leave a Reply

Your email address will not be published. Required fields are marked *