
ក្រុមហ៊ុន Samsung ទើបតែបានបញ្ជាក់ពីវត្តមានរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍ CES នាឆ្នាំក្រោយ។ ហើយព្រឹត្តិការណ៍របស់ក្រុមហ៊ុននឹងប្រព្រឹត្តទៅនៅថ្ងៃទី ១១ ខែមករា នឹងចាប់ផ្តើមនៅម៉ោង ៦: ០០ ព្រឹក។ វាក៏ត្រូវបានផ្សាយនៅលើគេហទំព័ររបស់ក្រុមហ៊ុនផងដែរ ដូច្នេះយើងនឹងអាចតាមដានវាដោយផ្ទាល់តែម្តង។

បើតាមការប៉ាន់ស្មានក្នុងព្រឹត្តិការណ៍ CES ២០២១របស់ Samsung នៅឆ្នាំក្រោយនេះយើងគួរតែបានឃើញការដាក់បង្ហាញទូរទស្សន៍ QLED TVs ថ្មី ឧបករណ៏បំពងសំលេង នឹងបច្ចេកវិទ្យាបន្ទះបង្ហាញគ្មានគែមថ្មី។