ទូរស័ព្ទ

ទូរស័ព្ទល្អបំផុតដែលគួរទិញសម្រាប់ឆ្នាំ ២០២០

អ្នកផលិតបាននឹងកំពុងច្នៃប្រឌិតព្រមទាំងវិវឌ្ឍន៍ទូរស័ព្ទនាពេលបច្ចុប្បន្នលឿនជាងពេលណាៗទាំងអស់ ហើយឆ្នាំ ២០២០ នេះគឺជាឆ្នាំមួយដែលគួរឱ្យចាប់អារម្មណ៍បំផុតសម្រាប់ទូរស័ព្ទ។ មិនតែប៉ុណ្ណោះយើងបានឃើញឧបករណ៍ជាច្រើនទៀតដែលមានអេក្រង់ដែលអាចបត់បាននិងទូរស័ព្ទដែលភ្ជាប់ប្រព័ន្ធ 5G។ ប៉ុន្តែមានការហូរចូលជាច្រើននៃទូរស័ព្ទដែលប្រើលក្ខណៈពិសេសនិងតម្លៃសមរម្យ។ ប៉ុន្តែរឿងខ្លះនៅតែដដែល ដូចជា Apple និង Samsung នៅតែក្តោបក្តាប់ទីផ្សារស្មាតហ្វូនភាគច្រើន។ ស្មាតហ្វូនស៊េរីថ្មីបំផុតរបស់ពួកគេគឺ iPhone 12 និង Galaxy Note 20 ហើយពួកវាទាំងពីសុទ្ធតែភ្ជាប់មកជាមួយនូវកម្លាំងម៉ាស៊ីនខ្លាំង ប្រព័ន្ធកាមេរ៉ាដ៏អស្ចារ្យ​ នឹងការតំឡើងប្រព័ន្ធ5G ជាដើម។

ប៉ុន្តែទោះបីជាទូរស័ព្ទ iPhone របស់ Apple និងត្រកូល Galaxy របស់ Samsung គឺជាជំរើសកំពូលសម្រាប់មនុស្សជាច្រើនក៏ដោយ ក៏មានក្រុមហ៊ុនជាច្រើនទៀតដូចជា OnePlus និង Motorola នៅតែអាចលក់ទូរស័ព្ទបានច្រើនផងដែរ។ ការប្រកួតប្រជែងលើទីផ្សារស្មាតហ្វូនកាន់តែខ្លាំងផ្តល់ឱ្យអតិថិជននូវជម្រើសកាន់តែល្អក្នុងតម្លៃដ៏សមរម្យ។

ដើម្បីជួយអ្នកស្វែងរកទូរស័ព្ទដែលល្អបំផុត យើងបានប្រមូលទូរស័ព្ទមួយចំនួនដែលយើងពេញចិត្តនៅឆ្នាំ ២០២០ មកណែនាំដល់អ្នកទាំងអស់គ្នា ។ គ្រប់ទូរស័ព្ទដែលមាននៅក្នុងបញ្ជីនេះត្រូវបានពិនិត្យនិងសាកល្បងយ៉ាងហ្មត់ចត់ចាប់ពីថាមពលថ្មរហូតដល់ដំណើរការកាមេរ៉ាជាដើម។ ហើយយើងតែងតែធ្វើបច្ចុប្បន្នភាពបញ្ជីនេះឱ្យបានទៀងទាត់ ដើម្បីធានាថាទូរស័ព្ទនោះជាទូរស័ព្ទល្អបំផុតនៅឆ្នាំនិមួយៗ។ ហើយទូរស័ព្ទទាំងនោះមានដូចជា៖

Apple iPhone 12

ទូរស័ព្ទ iPhone 12 និង iPhone 12 Pro ជាទូរស័ព្ទដែលទទួលបានពិន្ទុខ្ពស់បំផុតរបស់យើង។ ស្មាតហ្វូននេះបំពាក់នូវប្រព័ន្ធប្រតិបត្តិការ ios 14 ចេញពីប្រអប់ ដំណើរការដោយឈីប A14 Bionic ដ៏មានអានុភាព កាមេរ៉ាក្រោយពីរគ្រាប់ ប្រព័ន្ទ5G និងមុខងារម៉ាញ៉េទិក“ MagSafe” ដែលអនុញ្ញាតឱ្យវាភ្ជាប់ទៅនឹងគ្រឿងបន្លាស់ចល័តផ្សេងទៀតជាច្រើន។ តម្លៃរបស់វាចាប់ពី ៨២៩​ ដុល្លារនៅលើគេហទំព័ Amazon។

Samsung Galaxy S20

ក្នុងនាមជាកំពូលស្មាតហ្វូនរបស់ Samsung សម្រាប់ឆ្នាំ ២០២០ Galaxy S20 បំពាក់នូវអេក្រង់ទំហំ ៦,២ អ៊ីញប្រភេទ AMOLED ដ៏អស្ចារ្យជាមួយនឹងកម្រិត refresh rate ដល់ ១២០ ហឺត, សាកថ្មឥតខ្សែ, មុខងារការពារជំរាបទឹកនិងកាមេរ៉ាក្រោយ ៣ គ្រាប់ព្រមទាំងកាមេរ៉ាមុខមួយគ្រាប់ផងដែរ។ វាជាឧបករណ៍ប្រចាំថ្ងៃដ៏អស្ចារ្យមួយសម្រាប់អ្នកប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android ហើយប្រសិនបើអ្នកចង់បានបទពិសោធន៍ល្អជាងនេះអ្នកអាចជ្រើសយក Samsung Galaxy S20 Plus និង Samsung Galaxy S20 Ultra ប៉ុន្តែអ្នកក៏ត្រូវចំណាយបន្ថែមផងដែរ។ តម្លៃរបស់វាចាប់ពី ៨០០ ដុល្លារនៅលើគេហទំព័ Amazon។

Google Pixel 4A 5G

ប្រសិនបើអ្នកចង់បានទូរស័ព្ទ 5G មួយគ្រឿងដែលមិនថ្លៃពេក Pixel 4A 5G គឺជាទូរស័ព្ទដែលទទួលបានការចាប់អារម្មណ៍ជាងគេរបស់យើង។​ ស្មាតហ្វូនដែលមានតម្លៃ ៤៩៩ ដុល្លារ អាមេរិច(ប្រហែល ៤៩៩ អឺរ៉ូ រឺ​ ៧៩៩ ដុល្លារ អូស្រ្តាលី) មានថាមពលថ្មធំ កាមេរ៉ាខាងក្រោយដ៏អស្ចារ្យ និងគាំទ្រសូហ្វែពី Google ផ្ទាល់តែម្តង។ វាក៏មាន Pixel 5 ដែលអេក្រង់របស់វាមានកំម្រឹត refresh rate​ ដល់ ៩០ ហឺត ប៉ុន្តែវាមានតម្លៃថ្លៃជាងដល់ ៦៩៩ ដុល្លារ (ប្រហែល ៥៩៩ អឺរ៉ូ រឺ ៩៩៩ ដុល្លារ អូស្រ្តាលី) ។

OnePlus 8

OnePlus បានបញ្ចេញទូរស័ព្ទជាច្រើននៅឆ្នាំ ២០២០ នេះរួមមាន OnePlus 8 Pro និង 8T ប៉ុន្តែអ្វីដែលយើងពេញចិត្តនៅឆ្នាំនេះគឺ OnePlus 8 នោះក៏ដោយសារតែតម្លៃរបស់វា។ នៅពេលដាក់លក់ស្មាតហ្វូននេះដំបូងវាមានតម្លៃ ៦៩៩ ដុល្លារ (ប្រហែល ៥៩៩ អ៊ឺរ៉ូ រឺ ១,១៨០ ដុល្លារអូស្រ្តាលី) ហើយចាប់តាំងពីពេលនោះមកតម្លៃរបស់វាត្រូវបានបញ្ចុះជាហូរហែរ។ ទូរស័ព្ទនេះមានអេក្រង់ប្រភេទ AMOLED ទំហំ ៦.៥៥ អ៊ីញ, អេក្រង់មានកំម្រឹត refresh rate​ ៩០ ហឺត មុខងារការពារជំរាបទឹក និង ប្រព័ន្ធ 5G។ តម្លៃរបស់វាចាប់ពី ៦០០ ដុល្លារនៅលើគេហទំព័ Amazon។

Motorola Edge Plus

ទូរស័ព្ទ Motorola Edge Plus មានអ្វីៗជាច្រើនដែលអ្នកចង់បានសម្រាប់ទូរស័ព្ទចល័ត 5G កម្រឹតព្រីមៀមដូចជា៖ បន្ទះឈីប Qualcomm Snapdragon 865 ថាមពលថ្មដ៏ធំ អេក្រង់ OLED ដែលមានកំម្រឹត refresh rate​ខ្ពស់ និងមានកាមេរ៉ាខាងក្រោយច្រើនជាមួយមុខងារពិសេសៗ។ ក្រុមហ៊ុន Motorola បានយកមុខងារពិសេសៗដែលយើងបានឃើញរួចមកហើយនៅលើទូរស័ព្ទដើរដោយប្រព័ន្ធ Android ដ៏ទៃ ហើយបានយកវាទៅដាក់លើទូរស័ព្ទរបស់ខ្លួន បន្ទាប់មកបង្កើតវាជាទូរស័ព្ទ Android ដែលយើងពេញចិត្តបំផុតប្រចាំឆ្នាំនេះ។ តម្លៃរបស់វាចាប់ពី ១០០០ ដុល្លារនៅលើគេហទំព័ Motorola ផ្ទាល់តែម្តង។

Apple iPhone SE

តម្លៃចាប់ផ្តើមត្រឹមតែ ៣៩៩ ដុល្លារប៉ុណ្ណោះទូរស័ព្ទ iPhone SE ស៊េរីឆ្នាំ ២០២០ គឺជាទូរស័ព្ទលំដាប់ថវិកាដ៏ល្អបំផុតដែលអ្នកអាចរកបានឥឡូវនេះ។ ជាមួយនឹងឈីប A13 (ដូចគ្នានឹង iPhone 11) និងកាមេរ៉ាដ៏អស្ចារ្យ iPhone SE គឺមានថាមពលខ្លាំងជាងតម្លៃរបស់វាទៅទៀត។ អ្នកគាំទ្រអាយហ្វូនស៊េរីចាស់ប្រាកដជានឹងពេញចិត្តចំពោះការវិលត្រឡប់របស់ TouchID និង home button។ តម្លៃរបស់វាចាប់ពី ៣៩៩ ដុល្លារនៅលើគេហទំព័ Apple ផ្ទាល់តែម្តង។

Samsung Galaxy Note 20 Ultra

ទូរស័ព្ទ Galaxy Note 20 Ultra នឹង Note 20 គឺជាទូរស័ព្ទ Android ប្រភេទព្រីមៀម ព្រមជាមួយអេក្រង់លាតដែលមានតម្លៃថ្លៃ គាំទ្រកាប្រើប៊ិចS Pen និងប្រព័ន្ទ 5G ។ Note 20 Ultra ក៏មានកាមេរ៉ាខាងក្រោយដល់ទៅបីគ្រាប់ ដំណើរការដោយឈីប Snapdragon 865 Plus ដែលមានថាមពលខ្ពស់ និងបច្ចេកវិទ្យាផ្ទេរថាមពលថ្មឥតខ្សែ ។ វាភ្ជាប់មកជាមួយអង្គផ្ទុកទិន្នន័យខាងក្នុងទំហំ 128GB ឬ 512GB ។ តម្លៃរបស់វាចាប់ពី ១២៨៥ ដុល្លារនៅលើគេហទំព័ Amazon។

Google Pixel 4A

មានហេតុផលល្អជាច្រើនដែលទូរស័ព្ទ Pixel ក្លាយជាទូរស័ព្ទក្នុងបញ្ជីរបស់យើង។ ដោយមិនគិតពីតម្លៃរបស់វា Pixel 4A របស់ Google មានកាមេរ៉ាកំពូលដែលអាចថតរូបបានយ៉ាងច្បាស់។ ប៉ុន្តែវាកាន់តែល្អដែលទូរស័ព្ទនេះមានតម្លៃ ៣៤៩ ដុល្លារ (ប្រហែល ៣៤៩ អឺរ៉ូ រឺ ៥៩៩ ដុល្លារ អូស្រ្តាលី) ។ ស្មាតហ្វូនទំហំ ៥,៨១ អ៊ីញនេះក៏មានបំពាក់មកនូវរន្ធដោតកាសស្តាប់ត្រចៀក ទំហំផ្ទុក ១២៨ ជីកាបៃ និងមានថាមពលថ្មល្អជាង Pixel 4 កាលពីឆ្នាំមុនទៀតផង។ តម្លៃរបស់វាចាប់ពី ៣៤៩ ដុល្លារនៅលើគេហទំព័ Amazon។

Samsung Galaxy A51

បន្ថែមលើទូរស័ព្ទស្មាតហ្វូន Galaxy S សំខាន់ៗរបស់ខ្លួន Samsung ក៏នៅមានទូរស័ព្ទលំដាប់បង្គួរត្រកូល A របស់ខ្លួនផងដែរ។ នៅឆ្នាំនេះ Samsung បានដាក់លក់ទូរស័ព្ទ Galaxy A51 ហើយវាគឺជាទូរស័ព្ទ Samsung មួយទៀតដែលមានតម្លៃ ៣៩៩ ដុល្លារ (ប្រហែល ៣២៩ អឺរ៉ូ រឺ ៥៩៩ ដុល្លារ អូស្រ្តាលី) ទោះបីជាវាមានជំរើស 5G ដែលមានតម្លៃ ៤៩៩ ដុល្លារក៏ដោយ។ ឧបករណ៍ដំណើរការដោយប្រព័ន្ធ Android នេះមានកាមេរ៉ាចំនួនបួន សេនស័រស្គេនស្នាមម្រាមដៃក្រោមអេក្រង់ និងអាចបន្ថែមមេម៉ូរីក្រៅបាន។ តម្លៃរបស់វាចាប់ពី ៤០០ ដុល្លារនៅលើគេហទំព័ Amazon។

Related posts
ទូរស័ព្ទ

ការរចនាម៉ូដ vivo S9 ត្រូវបានបង្ហាញតាមរយៈផ្ទាំងរូបភាពជាផ្លូវការ អមជាមួយកាមេរ៉ា Selfie ទំហំ 44 MP ។

ទូរស័ព្ទ

Oppo Find X3-series នឹងត្រូវប្រកាសនៅថ្ងៃទី ១១ ខែមីនា

ទូរស័ព្ទ

ក្រុមហ៊ុន Huawei ប្រកាសបង្ហាញ P40 4G ជាមួយបន្ទះឈីប Kirin 990

ទូរស័ព្ទ

Samsung Galaxy Tab S7 Lite ភ្ជាប់មកជាមួយឈីប Snapdragon 750G នៅលើ Geekbench

Leave a Reply

Your email address will not be published. Required fields are marked *