អាជីវកម្ម

ហ្គេមទូរស័ព្ទល្បីៗចំនួន ៥ ដែលបានបំបែករបាំងប្រាក់ចំណូល ១ ពាន់លានដុល្លារ នៅឆ្នាំនេះ

ក្រុមហ៊ុនផលិតហ្គេមទូរស័ព្ទ Tencent កំពុងតែឈានមុខគេនៅឆ្នាំនេះជាមួយនឹងហ្គេមចំនួន ៥ របស់ខ្លួនដែលរកចំណូលបានជាង ១ ពាន់លានដុល្លារក្នុងហ្គេមនីមួយៗ។ នេះបើយោងតាមទិន្នន័យថ្មីពី Sensor Tower។

PUBG Mobile បានឈរនៅលើប្រាក់ចំណូល ២,៦ ពាន់លានដុល្លារសម្រាប់ឆ្នាំ ២០២០ ដែលកើនឡើង ៦៤% បើធៀបនឹងឆ្នាំ ២០១៩ ។ បន្ទាប់មកគឺហ្គេម Honor of Kings (២,៥ ពាន់លានដុល្លារ) កើនឡើង ៤៣% បើប្រៀបធៀបនឹងឆ្នាំ ២០១៩ ។ Pokemon GO របស់ Niantic រកប្រាក់បាន ១,២ ពាន់លានដុល្លារដែលខ្ពស់ជាងឆ្នាំមុន ៣២% ។

ហ្គេមផ្សេងទៀតដែលមើលឃើញការកើនឡើងដោយសារតែការរឹតបន្តឹងនៃកូវីត ១៩ រួមមាន Coin Master និង Moon Active

ទោះបីជាហ្គេម Monster Strike មិនទាន់បានបំបែករបាំង ១ ពាន់លានដុល្លារក៏ដោយ ប៉ុន្តែវានៅជិតហើយដោយអាចរកបានចំនូល ៩៥៨ លានដុល្លារ(កើន ២,៨% ចាប់ពីឆ្នាំ ២០១៩)។

Related posts
អាជីវកម្ម

Netflix ទទួលសិទ្ធចាក់ផ្សាយខ្សែភាពយន្តថ្មីរបស់ Sony Pictures ដូចជា Spider-Man, Jumanji នៅដើមឆ្នាំ ២០២២

អាជីវកម្ម

Signal កំពុងសាកល្បងមុខងារបង់ប្រាក់ដែលអនុញ្ញាតឱ្យអ្នកអាចផ្ញើ cryptocurrency ទៅមិត្តភក្តិរបស់អ្នកបាន

អាជីវកម្ម

Samsung និង Adidas នាំយកម៉ូដែល Stan Smith ទៅកាន់ Galaxy Buds Pro

អាជីវកម្ម

ក្រុមហ៊ុន LG នឹងបិទអាជីវកម្មស្មាតហ្វូនរបស់ខ្លួននៅខែកក្កដាខាងមុខនេះដើម្បីផ្តោតទៅលើឧបករណ៍ប្រើប្រាស់ក្នុងផ្ទះឆ្លាតវៃ

Leave a Reply

Your email address will not be published. Required fields are marked *