អាជីវកម្ម

ហាងលក់ទំនិញ Apple ចំនួនជិត ១០០ ត្រូវបានបិទជាថ្មី រួមទាំងហាងទាំងអស់នៅរដ្ឋកាលីហ្វ័រញ៉ា

ក្រុមហ៊ុន Apple នៅចុងសប្តាហ៍មុននេះបានបិទហាងទំនិញទាំងអស់របស់ខ្លួននៅរដ្ឋកាលីហ្វ័រញ៉ា រួមទាំងហាងនៅតំបន់ឆ្នេរនៃរដ្ឋសាន់ហ្វ្រាន់ស៊ីស្កូ បន្ទាប់ពីបានបិទហាងនៅក្នុងរដ្ឋ Los Angeles នៅថ្ងៃសុក្រ។ ទីតាំងហាងលក់រាយទាំងអស់នៅរដ្ឋកាលីហ្វ័រញ៉ាបានជូនដំណឹងដល់អតិថិជនអោយដឹងថាហាងទាំងអស់នោះត្រូវបានបិទជាបណ្តោះអាសន្នទោះបីជាកន្លែងខ្លះអនុញ្ញាតិអោយមានការបញ្ជាទិញដោយវិចខ្ចប់និងណាត់ជួបរហូតដល់ថ្ងៃទី ២២ ខែធ្នូក៏ដោយ។ មិនទាន់មានការបញ្ជាក់ថាតើហាងទំនិញទាំងនេះនឹងបើកឡើងវិញនៅពេលណានោះទេ ប៉ុន្តែពួកគេនៅតែបិទទ្វារនៅថ្ងៃឈប់សម្រាកខាងមុខនេះផងដែរ។

ក្រុមហ៊ុន Apple បានបិទហាងនានានៅរដ្ឋកាលីហ្វ័រញ៉ាដោយសារបញ្ហាកូវីតនៅក្នុងរដ្ឋបានបន្តកើនឡើងហើយហាងនៅកន្លែងផ្សេងទៀតនៅជុំវិញពិភពលោកក៏ត្រូវបានបិទផងដែរ។ នេះបើយោងតាមគេហទំព័រ 9to5Mac មានហាងទំនិញ Apple ចំនួនជិត ១០០ ហើយដែលបានបិទដំណើរការនៅពេលនេះ។ ហាងនៅក្នុងរដ្ឋ Tennessee ត្រូវបានបិទនៅចុងសប្តាហ៍នេះហើយហាងធំមួយដែលមានទីតាំងនៅចក្រភពអង់គ្លេសលំដាប់ទី ៤ រហូតដល់ថ្ងៃនេះកំពុងបន្តបិទទ្វា។ ហាងចំនួន ១៨ នៅប្រទេសអាឡឺម៉ង់និងហូល្លង់ត្រូវបានបិទកាលពីសប្តាហ៍មុនហើយហាងនៅម៉ិចស៊ិចនិងប្រេស៊ីលបានបិទនៅចុងសប្តាហ៍នេះ។

នៅតាមហាងភាគច្រើនដែលនៅតែបើកដំណើរការនៅសហរដ្ឋអាមេរិកក្រុមហ៊ុន Apple កំពុងប្រតិបត្តិការយ៉ាងរហ័សក្នុងទំហំមានកំណត់ ដែលអនុញ្ញាតឱ្យមានការបញ្ជាទិញដោយវិចខ្ចប់និងណាត់ជួបប៉ុន្តែមិនមានការទិញនៅក្នុងហាងនោះទេ។ ក្រុមហ៊ុន Apple បានចាប់ផ្តើមបិទទីតាំងលក់រាយមួយចំនួននៅដើមឆ្នាំនេះហើយហាងជាច្រើនរបស់វាត្រូវបានបិទអស់រយៈពេលជាច្រើនខែនៅឆ្នាំនេះ។ Apple បានចាប់ផ្តើមបើកហាងឡើងវិញនៅខែមិថុនា ប៉ុន្តែបាននិយាយថាហាងទាំងនោះអាចបិទម្តងទៀតអាស្រ័យលើគោលការណ៍ណែនាំនិងលក្ខខណ្ឌក្នុងស្រុក។

នៅតាមហាងទាំងអស់ Apple តំរូវអោយពាក់ម៉ាស់ កំណត់ចំនួនភ្ញៀវដែលនៅក្នុងហាង ធ្វើការត្រួតពិនិត្យកំដៅរបស់ភ្ញៀវ អនុវត្តវិធានការណ៍គំលាតសង្គម និងរក្សាអនាម័យឱ្យបានទៀងទាត់។

Related posts
អាជីវកម្ម

Netflix ទទួលសិទ្ធចាក់ផ្សាយខ្សែភាពយន្តថ្មីរបស់ Sony Pictures ដូចជា Spider-Man, Jumanji នៅដើមឆ្នាំ ២០២២

អាជីវកម្ម

Signal កំពុងសាកល្បងមុខងារបង់ប្រាក់ដែលអនុញ្ញាតឱ្យអ្នកអាចផ្ញើ cryptocurrency ទៅមិត្តភក្តិរបស់អ្នកបាន

អាជីវកម្ម

Samsung និង Adidas នាំយកម៉ូដែល Stan Smith ទៅកាន់ Galaxy Buds Pro

អាជីវកម្ម

ក្រុមហ៊ុន LG នឹងបិទអាជីវកម្មស្មាតហ្វូនរបស់ខ្លួននៅខែកក្កដាខាងមុខនេះដើម្បីផ្តោតទៅលើឧបករណ៍ប្រើប្រាស់ក្នុងផ្ទះឆ្លាតវៃ

Leave a Reply

Your email address will not be published. Required fields are marked *