ទូរស័ព្ទ

ទាំងនេះជាទូរស័ព្ទ Motorola ដែលមានសិទ្ធទទួលបានប្រព័ន្ធប្រតិបត្តិការ Android 11 ជាផ្លូវការ

នេះជាភាពយឺតយ៉ាវមិនធ្លាប់មានដែលក្រុមហ៊ុន Motorola ទើបតែបានបញ្ចេញបញ្ជីជាផ្លូវការនៃឧបករណ៍ដែលនឹងទទួលបានការតំឡើងទៅកាន់ប្រព័ន្ធប្រតិបត្តិការ Android 11។ វាទើបតែបានបញ្ចេញនៅថ្ងៃនេះប៉ុណ្ណោះដែលប្រហែលជាបួនខែបន្ទាប់ពីប្រព័ន្ធប្រតិបត្តិការ Android 11 ត្រូវបានបញ្ចេញជាលើកដំបូងដោយ Google ។

អ្វីដែលមិនគួរឱ្យភ្ញាក់ផ្អើលចំពោះអ្នកគាំទ្រទូរស័ព្ទ Motorola ទាំងអស់ក្នុងរយៈពេលពីរបីឆ្នាំចុងក្រោយនេះគឺថាទូរស័ព្ទចាស់ៗភាគច្រើនត្រូវបានទុកចោល។

ហើយនេះជាបញ្ជីទូរស័ព្ទ Motorola ដែលទទួលបានការតំឡើងទៅកាន់ប្រព័ន្ធប្រតិបត្តិការ Android 11ជាផ្លូវការ៖

  • motorola razr 5G
  • motorola razr 2019
  •  motorola edge
  • motorola edge+
  • motorola one 5G
  • motorola one action
  •  motorola one fusion
  • motorola one fusion+
  • motorola one hyper
  •  motorola one vision
  •  moto g 5G 
  • moto g 5G plus
  • moto g fast
  • moto g power
  • moto g pro
  • moto g stylus
  • moto g9
  • moto g9 play
  • moto g9 plus
  • moto g9 power
  • moto g8
  • moto g8 power
  • Lenovo K12 Note

ក្រុមហ៊ុន Motorola បានបន្ថែមកន្លែងសម្រាប់ធ្វើបច្ចុប្បន្នភាពព័ត៌មានជានិច្ចដូច្នេះអ្នកអាចពិនិត្យមើលថាតើកម្មវិធីថ្មីត្រូវបានចេញផ្សាយនៅពេលណា។ យោងតាមក្រុមហ៊ុនបានឱ្យដឹងថាការធ្វើបច្ចុប្បន្នភាពទៅប្រព័ន្ធប្រតិបត្តិការ Android 11 ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមបញ្ចេញនៅលើស្មាតហ្វូន Motorola ទាំងនេះនៅប៉ុន្មានខែខាងមុខនេះដោយត្រូវរង់ចាំការគាំទ្រពីដៃគូសហការជាមុនសិន ។

ប្រសិនបើអ្វីៗដំណើរការដូចធម្មតាយើងរំពឹងថាម៉ូឌែលដែលជាស្មាតហ្វូនកំពូលនឹងត្រូវបានផ្តល់ជូនជាមួយនឹងការធ្វើបច្ចុប្បន្នភាពមុនគេ ប៉ុន្តែយើងមិនទាន់ប្រាកដទេ។ វាក៏គួរឱ្យចាប់អារម្មណ៍ផងដែរចំពោះ Lenovo K12 ដែលក្រុមហ៊ុន Motorola បានដាក់បញ្ជូលនៅក្នុងបញ្ជីទាំងដែលវាមិនមែនជាទូរស័ព្ទដែលបានបញ្ចេញលក់ជាសកលផងនោះ។

Related posts
ទូរស័ព្ទ

Realme 8 5G នឹងចេញលក់នៅថ្ងៃទី ២១មេសា ជាមួយកាមេរ៉ា ៣៨ MP ហើយអាចប្ដូរឈ្មោះជា V13 5G

ទូរស័ព្ទ

Google Pixel 5a 5G នឹងចេញលក់នៅសហរដ្ឋអាមេរិក និងជប៉ុននៅចុងឆ្នាំនេះ ខណៈដែលនៅតំបន់ផ្សេងទៀតត្រូវបានលុបចោល

ទូរស័ព្ទ

OnePlus 9R នឹងមកដល់ទីផ្សារប្រទេសចិននៅថ្ងៃទី ១៥ ខែមេសា

ទូរស័ព្ទ

លេចធ្លាយព័ត៌មានលម្អិតពី Samsung Galaxy Quantum2 ដែលគេស្គាល់ថាជា Galaxy A82

Leave a Reply

Your email address will not be published. Required fields are marked *