ទូទៅ

នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Twitter ឈប់ចុចតាមដាន Trump និង Biden លើប្រព័ន្ធផ្សព្វផ្សាយសង្គម

(រ៉យទ័រ)៖ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Twitter Inc លោក Jack Dorsey បានបញ្ឈប់ការចុចតាមដានប្រធានាធិបតីដូណាល់ត្រាំនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមនៅចុងសប្តាហ៍នេះ។ នេះបើយោងតាមគណនី Twitter មួយដែលតែងតែតាមដានសកម្មភាពរបស់មេដឹកនាំបច្ចេកវិទ្យា។

លោក Dorsey ក៏បានឈប់ចុចតាមដានប្រធានាធិបតីជាប់ឆ្នោតពីបក្សប្រជាធិបតេយ្យលោក Joe Biden និងអនុប្រធានាធិបតីជាប់ឆ្នោតអ្នកស្រី Kamala Harris ផងដែរ។ មានគណនេយ្យមួយឈ្មោះ @BigTechAlert បាននិយាយថាលោក Dorsey ក៏បានឈប់ចុចតាមដាន គណនីដូចជា @realDonaldTrump និងគណនីកូនស្រីរបស់គាត់ឈ្មោះ Ivanka Trump ទៀតផង។ យោងតាមគេហទំព័រ Factba.se ដែលជាគេហទំព័រមួយដែលតាមដានសេចក្តីថ្លែងការណ៍និងសាជាធារណៈរបស់លោក Trump បាននិយាយថាលោក Trump ដែលជាអ្នកប្រើប្រាស់ឈានមុខគេក្នុង Twitter បានបាត់បង់អ្នកតាមដានចំនួន ៣៦៨,៧៤៣ នាក់ចាប់តាំងពីថ្ងៃទី ១៧ ខែវិច្ឆិកា។

ចំនួនអ្នកចុចតាមដានគាត់នៅតែមានចំនួន ៨៨,៥ លាននាក់ប៉ុន្តែការថយចុះនេះបង្ហាញពីការផ្លាស់ប្តូរចំពោះគណនីមួយដែលបានកើនឡើងយ៉ាងឆាប់រហ័សក្នុងអំឡុងពេលដែលគាត់កាន់តំណែង។ ចំណែកលោក Biden ទទួលបានអ្នកតាមដានប្រហែលជា ២,៥ លាននាក់ចាប់តាំងពីថ្ងៃទី ១៧ ខែវិច្ឆិកាដែលនាំឱ្យចំនួនអ្នកតាមដានគាត់កើនដល់ ២១,៦ លាននាក់។ អ្នកនាំពាក្យរបស់ Twitter បានបដិសេធមិនធ្វើអត្ថាធិប្បាយចំពោះរឿងនេះទេ។

គណនី Twitter របស់លោក Trump ពេលខ្លះត្រូវបានគេបិទច្រើនជាង ១០០ ធ្វីតក្នុងមួយថ្ងៃហើយត្រូវបានប្រើក្នុងបំណងដើម្បីទាក់ទងជាមួយអ្នកគាំទ្ររបស់គាត់ ការប្រមាថទៅលើគូប្រជែង និងបញ្ចេញកំហឹងទៅលើបុគ្គលិក។ គាត់ក៏បានប្រកាសសេចក្តីសម្រេចចិត្តរឺ គោលនយោបាយជាច្រើននៅលើបណ្តាញសង្គមនេះផងដែរ។

ក្នុងឆ្នាំនេះ Twitter បានចាប់ផ្តើមបន្ថែមការព្រមាននិងផ្លាកទៅលើធ្វីតរបស់ប្រធានាធិបតីដោយរាប់បញ្ចូលទាំងព័ត៌មានមិនពិតដែលបានសរសេរអំពីការបោះឆ្នោតនៅថ្ងៃទី ៣ ខែវិច្ឆិកា។ លោក Trump និងសមាជិកសភាមកពីគណបក្សសាធារណរដ្ឋបានចោទប្រកាន់ម្តងហើយម្តងទៀតទៅលើ Twitter និងប្រព័ន្ធផ្សព្វផ្សាយសង្គមសំខាន់ៗដទៃទៀតចំពោះភាពលំអៀងប្រឆាំងនឹងការអភិរក្សនៅក្នុងការបញ្ចេញមតិនៅលើមាតិការបស់ពួកគេដែលជានិច្ចកាលត្រូវបានក្រុមហ៊ុនបដិសេធ។

ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ Twitter បាននិយាយថានៅពេលដែលលោក Biden ចូលកាន់តំណែងនៅថ្ងៃទី ២០ ខែមករាលោក Trump នឹងត្រូវស្ថិតក្រោមវិធានដូចគ្នានឹងអ្នកប្រើប្រាស់ដទៃទៀតផងដែរ។ គាត់ក៏នឹងចាប់ផ្តើមក្លាយជាកម្មវត្ថុនៃកម្មវិធីត្រួតពិនិត្យការពិតរបស់ភាគីទីបីនៃក្រុមហ៊ុន Facebook ដែលមានការលើកលែងចំពោះអ្នកនយោបាយ។

Related posts
ទូទៅ

លក្ខណៈពិសេសថ្មីៗជាច្រើនរបស់ iOS 14.5 ដែលនឹងមកដល់ក្នុងពេលដ៏ខ្លីខាងមុខ

ទូទៅ

Realme Buds Air 2 Neo កាសឥតខ្សែរតម្លៃទាបនឹងមានមុខងារលុបសម្លេងរំខាន

ទូទៅ

នាឡិកាដៃ Huawei Band 6 ឥឡូវនេះបានបង្ហាញខ្លួនជាផ្លូវការហើយ

ទូទៅ

ប្រព័ន្ធប្រតិបត្តិការ iOS 14.5 បន្ថែមសំឡេងថ្មីរបស់ Siri និងមិនកំណត់សំឡេង Default ជាស្ត្រីឡើយ

Leave a Reply

Your email address will not be published. Required fields are marked *