ទូរស័ព្ទ

OPPO Reno5 Pro + បានចេញលក់នៅក្នុងប្រទេសចិនជាមួយនឹង បន្ទះឈីប​Snapdragon 865 និងទ្រទ្រង់ការសាកថ្ម 65W

ស្មាតហ្វូន Oppo Reno 5+ ជាម៉ូដែលថ្មីពីក្រុមហ៊ុន Oppo ដែលម៉ូដែលនេះភ្ជាប់មកជាមួយបន្ទះឈីប Snapdragon 865 អង្គចងចាំទំហំ 12 GB និងអង្គផ្ទុកទិន្នន័យហូតដល់ 256GB ផងដែរ។ ទូរស័ព្ទនេះត្រូវបានបំពាក់ដោយអេក្រង់ប្រភេទ AMOLED FHD + ទំហំ 6.55 អ៊ីញដែលជួយជំរុញអត្រា Refresh rate ដល់ទៅ 90Hz ។ មកជាមួយអេក្រង់ដែលមានរាងកោង ស្មាតហ្វូននេះក៏មានរន្ធតូចមួយនៅខាងលើជ្រុងខាងឆ្វេង ដែលបានបំពាក់កាមេរ៉ាមុខដ៏ស្រស់ស្អាតផងដែរ។

OPPO Reno5 Pro+ china camera

ម៉ូដែល Reno ត្រូវបានគេទទួលស្គាល់យ៉ាងពេញចិត្ត ដោយសារសមត្ថភាពថតរូបរបស់វា ជាមួយនឹងមេរ៉ាទំហំ 50 មេហ្គាភិចសែល។ វាក៏មានភ្ជាប់មកជាមួយគ្នានូវកាមេរ៉ាទំហំ 13 មេហ្គាភិចស៊ែលសម្រាប់ថតរូបបែប​telephoto អមជាមួយកាមេរ៉ាទំហំ 16 មេហ្គាភិចសេលសម្រាប់ថតរូបភាពបែប ultrawide និងកាមេរ៉ាទំហំ 2 មេហ្កាភិចសេល សម្រាប់ថតរូបភាពបែប Macro។ កាមេរ៉ា Selfie ដែលបានរៀបរាប់ខាងលើគឺមានទំហំ 32MP ដែលអាចរាប់ថាជា កាមេរ៉ាកម្រិតស្តង់ដារនៅឆ្នាំ 2020 នេះ ។

សម្រាប់ការផ្តល់ថាមពល ស្មាតហ្វូននេះមានថាមពលថ្មទំហំ 4,500mAh ដែលអាចទ្រទ្រង់ការសាកថ្មបានដល់ទៅ 65W នៃដុំសាកថ្មល្បឿនលឿន SuperVOOC 2.0 ។

OPPO Reno5 Pro+ china snapdragon 865

ម៉ូដែល Reno5 Pro+ មានតម្លៃ 3,999 យ៉េន (ប្រហែល 600ដុល្លារអាមេរិក) សម្រាប់ម៉ូឌែល 8GB+ 128GB ខណៈទំហំ 12GB+ 256GB នឹងមានតម្លៃ 4,499 (ប្រហែល 680ដុល្លារអាមេរិក​) ដែលតម្លៃនេះ ពិតជាសាកសមសម្រាប់ ស្មាតហ្វូនដែលមានឥទ្ធពលដ៏ល្អបែបនេះ។

ពេលនេះមិនទាន់មានព័ត៌មានណាមួយបញ្ជាក់ថាពេលណាវានឹងមកដល់ប្រទេសម៉ាឡេស៊ីនៅឡើយទេ ប៉ុន្តែយើងនឹងផ្តល់ជូននូវព័ត៌មានជាក់ដែលដែលបញ្ជាក់ពីក្រុមហ៊ុន Oppo ក្នុងពេលឆាប់ៗនេះ។

OPPO Reno5 Pro+ china 65W
Related posts
ទូរស័ព្ទ

ទូរស័ព្ទ Redmi K ស៊េរីនឹងប្រើបន្ទះឈីប Dimensity 1100 ដែលកំពុងដំណើរការផលិត

ទូរស័ព្ទ

Oppo K9 5G បានប្រកាសចេញជាមួយឈីប Snapdragon 768G SoC អេក្រង់ 90Hzនិងសាកថ្មល្បឿន 65W

ទូរស័ព្ទ

Lenovo Pad Pro 2021 មកជាមួយអេក្រង់ OLED 90Hz និងប្រើបន្ទះឈីប Snapdragon 870

ទូរស័ព្ទ

MIUI 13 នឹងមកដល់នៅថ្ងៃទី 25 ខែមិថុនាហើយទូរស័ព្ទចាប់ពីឆ្នាំ 2019 ឬថ្មីជាងនេះអាចទទួលបានវា

Leave a Reply

Your email address will not be published. Required fields are marked *