ទូរស័ព្ទ

ម្ចាស់ iPhone 12 ទាំងអស់សូមប្រយ័ត្ន៖ ល្បឿន 5G របស់អ្នកអាចយឺតជាងល្បឿន 4G ទៀតផង

មិនមែនគ្រប់បណ្តាញ 5G ទាំងអស់ត្រូវបានបង្កើតឡើងមានល្បឿនស្មើគ្នាទាំងអស់សម្រាប់ទូរស័ព្ទ iPhone 12 និងទូរស័ព្ទដទៃទៀតនោះទេ

អត្ថប្រយោជន៍មួយក្នុងចំណោមអត្ថប្រយោជន៍ជាច្រើនដែលត្រូវបានផ្សព្វផ្សាយថាមាននៅលើទូរស័ព្ទ iPhone 12 ដែលទិញនៅក្រុមហ៊ុន Verizon គឺសេវាកម្ម 5G របស់ក្រុមហ៊ុន។ Apple ថែមទាំងបាននាំនាយកប្រតិបត្តិក្រុមហ៊ុន Verizon លោក Hans Vestberg ទៅក្នុងកម្មវិធីដាក់បង្ហាញ iPhone 12 នៅខែតុលារបស់ខ្លួនដើម្បីបង្ហាញពីបច្ចេកវិទ្យា 5G ទៀតផង។ ប៉ុន្តែការដំណើរការប្រព័ន្ធ5G បច្ចុប្បន្ននៅលើបណ្តាញ Verizon អាចធ្វើឱ្យអ្នកដែលទិញ iPhone 12 ខកចិត្ត ឬប្រភេទឧបករណ៍ 5G ណាមួយដែលសម្រាប់ប្រើនៅលើបណ្តាញទូទាំងប្រទេសរបស់ក្រុមហ៊ុន Verizon ។

យោងទៅតាមការសាកល្បងដោយទស្សនាវដ្តី PC អតិថិជន Verizon ប្រហែលជាចង់ចុចបិទប្រព័ន្ធ 5G របស់ពួកគេហើយនឹងប្រើប្រព័ន្ធ 4G LTE ជំនួសវិញព្រោះស្តង់ដារដែលបានបង្កើតឡើងអាចលឿនជាង 5G នៅក្នុងតំបន់ជាក់លាក់ណាមួយទៀតផង។ អត្ថប្រយោជន៍សំខាន់នៃបណ្តាញ 5G របស់ក្រុមហ៊ុន Verizon គឺរលកសញ្ញា millimeter-wave (UWB) ដែលមានសមត្ថភាពច្រើនជាងសេវាកម្ម 5G ដែលផ្តល់ដោយក្រុមហ៊ុនបណ្តាញទូរស័ព្ទផ្សេងទៀត។ ប៉ុន្តែបណ្តាញទូរស័ព្ទរបស់ក្រុមហ៊ុន Verizon ដែល mmWave ប្រើប្រាស់ត្រូវបានកំណត់នៅជុំវិញទីក្រុងចំនួន ៦០ របស់សហរដ្ឋអាមេរិកដោយតំបន់នឹងកីឡាដ្ថានដែលបានជ្រើសរើស។ នោះគឺដោយសារតែល្បឿន mmWave មានល្បឿនលឿន ហើយល្បឿនរបស់វាអាចឡើងខ្ពស់ដល់ 1 Gbps នៅពេលអ្នកកំពុងទាញយកទិន្នន័យ ហើយរលកសញ្ញា mmWave នេះមិនអាចធ្វើដំណើរឆ្ងាយបានទេថែមទាំងពេលខ្លះអាចត្រូវបានរារាំងដោយវត្ថុអ្វីមួយដូចជាអាគារជាដើម។

វាក៏ជាផ្នែកមួយនៃតំបន់គ្របដណ្ដប់ប្រព័ន្ធ 5G របស់ក្រុមហ៊ុន Verizon ដែលទស្សនាវដ្តី PC បានសំរេចថានឹងធ្វើការសាកល្បងទៅលើល្បឿនរបស់វា។ ក្នុងអំឡុងពេលនៃការធ្វើតេស្តល្បឿនរបស់ទស្សនាវដ្តី PC នៅលើ iPhone 12 Pro នៅឯទីក្រុងញូវយ៉កបានបោះពុម្ពផ្សាយថាបណ្តាញ DSS 5G មានល្បឿនយឺតជាងបណ្តាញ 4G ។ បញ្ហានេះមិនត្រូវបានកំណត់ចំពោះតែទូរស័ព្ទ iPhone នោះទេពីព្រោះគេហទំព័រនេះក៏បានសាកល្បងលើស្មាតហ្វូន OnePlus 8 នៅលើប្រព័ន្ធ DSS 5G និង Galaxy S20 FE នៅលើប្រព័ន្ធ 4G ធម្មតាផងដែរ។ ការធ្វើតេស្តទាំងនោះបានបង្ហាញដូចគ្នាថាប្រព័ន្ធ 4G ផ្តល់ល្បឿនទាញយកលឿនជាង។ ហើយបញ្ហានេះក៏មិនត្រូវបានកំណត់ចំពោះក្រុមហ៊ុន Verizon នោះដែរ ព្រោះការធ្វើតេស្ត៍ល្បឿននៅ ២៦ ទីក្រុងរបស់គេហទំព័រនេះក៏បានរកឃើញថាប្រព័ន្ទ 5G របស់ក្រុមហ៊ុន AT&T មានល្បឿនយឺតជាងបណ្តាញ 4G របស់វាដូចគ្នាផងដេរ។

វាបានបង្ហាញថារលកសញ្ញា mmWave 5G របស់ក្រុមហ៊ុន Verizon មិនមានបញ្ហានោះទេ។ ទស្សនាវដ្តី PC បានយក iPhone 12 Pro ទៅដល់ ៨ ទីតាំងដើម្បីសាកល្បងល្បឿនរបស់វាហើយមានតែ ៧ ទីតាំងប៉ុណ្ណោះដែលមានបញ្ហាល្បឿន DSS 5G ដែលយឺតជាង 4G និងមានភាពយឺតយ៉ាវ។ ចំណែកកន្លែងទីប្រាំបីដែលបានប្រើ mmWave 5G គឺមានល្បឿនលឿនទាំងនៅលើប្រព័ន្ទ 4G នឹង 5G។

សម្រាប់អតិថិជនភាគច្រើនការដំណើរការនៅលើបណ្តាញ 5G ទូទាំងប្រទេសវាគ្រាន់តែស្រដៀងនឹងប្រព័ន្ធ 4G ប៉ុណ្ណោះ។ ប៉ុន្តែប្រព័ន្ធ 5G គឺជាបច្ចេកវិទ្យាថ្មីហើយយើងកំពុងបន្តកែប្រែវាបន្ថែមទៅថ្ងៃខាងមុខ។ អ្នកនាំពាក្យក្រុមហ៊ុន Verizon បាននិយាយថាយើងរំពឹងថានឹងមានការកែលម្អប្រព័ន្ទ 5G នៅឆ្នាំ ២០២១ រឺលើសនេះ។

ក្រុមហ៊ុន T-Mobile បានជួបបញ្ហាស្រដៀងគ្នានេះកាលពីមួយឆ្នាំមុននៅពេលដែលវាបានបង្កើតបណ្តាញទូទាំងប្រទេសរបស់ខ្លួននៅលើប្រព័ន្ធ 5G ដែលមានរលកសញ្ញាទាប។ នៅពេលនោះវាមានល្បឿនលឿនជាងបណ្តាញ LTE បើទោះបីជានៅកន្លែងខ្លះមិនមានភាពខុសគ្នាក៏ដោយ។ ក្រុមហ៊ុន T-Mobile បានចំណាយពេលមួយឆ្នាំកន្លងមកក្នុងការបង្កើនល្បឿន 5G របស់ខ្លួនជាចម្បងដោយប្រើរលកសញ្ញាពាក់កណ្តាលដែលជាការអភិវឌ្ឍរួមគ្នាជាមួយក្រុមហ៊ុន Sprint ។

នោះគឺជាការលួងលោមបន្តិចបន្តួចដល់អតិថិជនរបស់ក្រុមហ៊ុន Verizon ដែលទំនងជានឹងឃើញល្បឿនកាន់តែប្រសើរឡើងនៅលើដងផ្លូវ ប៉ុន្តែវាប្រហែលជាមិនមានការចំណេញណាស់ណានោះទេលើកលែងតែពួកគេចំណាយពេលវេលាទាំងអស់នៅក្នុងតំបន់ដែលមានរលកសញ្ញា mmWave 5G​ របស់ក្រុមហ៊ុន Verizon ។ មកដល់ចំនុចនេះអ្នកប្រើប្រាស់ iPhone 12 នៅលើក្រុមហ៊ុន Verizon ប្រហែលជាចង់ពិចារណាបិទប្រព័ន្ធ 5G នៅក្នុងការកំណត់របស់ទូរស័ព្ទហើយជំនួសដោយប្រព័ន្ធ 4G វិញ។ វាអាចជួយសន្សំសំចៃថ្មបានព្រោះថាទូរស័ព្ទរបស់អ្នកនឹងមិនចាប់សញ្ញា 5G ជាប្រចាំនោះទេ។

ការសាកល្បងទៅលើថ្មរបស់យើងនៅលើទូរស័ព្ទ iPhone បង្ហាញថាថាមពលថ្មអាចប្រើបានយូរជាងនៅពេលដែលអ្នកបិទប្រព័ន្ធ 5G ។ ថាមពលថ្មលើទូរស័ព្ទ iPhone 12 ប្រើបានតែ ៨ ម៉ោងនិង ២៥ នាទីលើ ប្រព័ន្ធ 5G ក្នុងការសាកល្បងចំណែកថាមពលថ្មដែលប្រើលើប្រព័ន្ធ 4G មានរហូតដល់ ១០ ម៉ោងនិង ២៣ នាទី។ ឯទូរស័ព្ទ iPhone 12 Pro មានដំណើរការល្អប្រសើរដោយអាចប្រើបាន ៥ ម៉ោង ៦ នាទីលើប្រព័ន្ធ 5G ប៉ុន្តែដំណើរការ 4G របស់វានៅតែល្អប្រសើហើយអាចប្រើបានរហូតដល់ ១១ ម៉ោងនិង ២៤ នាទី។

Related posts
ទូរស័ព្ទ

ទូរស័ព្ទ Redmi K ស៊េរីនឹងប្រើបន្ទះឈីប Dimensity 1100 ដែលកំពុងដំណើរការផលិត

ទូរស័ព្ទ

Oppo K9 5G បានប្រកាសចេញជាមួយឈីប Snapdragon 768G SoC អេក្រង់ 90Hzនិងសាកថ្មល្បឿន 65W

ទូរស័ព្ទ

Lenovo Pad Pro 2021 មកជាមួយអេក្រង់ OLED 90Hz និងប្រើបន្ទះឈីប Snapdragon 870

ទូរស័ព្ទ

MIUI 13 នឹងមកដល់នៅថ្ងៃទី 25 ខែមិថុនាហើយទូរស័ព្ទចាប់ពីឆ្នាំ 2019 ឬថ្មីជាងនេះអាចទទួលបានវា

Leave a Reply

Your email address will not be published. Required fields are marked *