ទូរស័ព្ទ

នាយកប្រតិបត្តិក្រុមហ៊ុន Xiaomi បញ្ជាក់ថានៅក្នុងប្រអប់ Mi 11 នឹងមិនមានភ្ជាប់មកជាមួយឆ្នាំងសាកនោះទេ

កាលពីប៉ុន្មានឆ្នាំមុននៅពេលដែលក្រុមហ៊ុន Apple បានដករន្ធដោតកាស ៣.៥ មីល្លីម៉ែត្រក្រុមហ៊ុនផលិតទូរស័ព្ទ Android មួយចំនួនបានសើចចំអកចំពោះការសម្រេចចិត្តរបស់ក្រុមហ៊ុនយក្សបច្ចេកវិទ្យាដែលមានមូលដ្ឋាននៅទីក្រុង Cupertino មួយនេះតែក្រោយមកក្រុមហ៊ុនទាំងនោះបែរជាធ្វើតាម Apple ទៅវិញ។ ប៉ុន្តែពេលនេះប្រវត្តិសាស្រ្តកំពុងតែកើតឡើងវីញម្តងទៀតហើយ។

ក្រុមហ៊ុន Apple បានដាក់បង្ហាញទូរស័ព្ទ iPhone 12 កាលពីខែតុលាហើយបានដកឆ្នាំងសាកនិងកាសស្តាប់ត្រចៀកដោយសំអាងលើហេតុផលបរិស្ថាន។ ក្រុមហ៊ុន Xiaomi បាននឹងកំពុងប្រើល្បិចតែមួយនឹងក្រុមហ៊ុន Apple ដោយមិនបានដាក់បញ្ចូលឆ្នាំងសាកជាមួយប្រអប់នោះទេប៉ុន្តែការធ្វើបែបនេះក្រុមហ៊ុនកំពុងតែចង់ដើរតាមគន្លងរបស់ក្រុមហ៊ុន Apple ខណៈដែលនាយកប្រតិបត្តិរបស់ខ្លួនលោក Lei Jun នៅថ្ងៃនេះបានបញ្ជាក់ថា Mi 11 នឹងមកដល់នៅថ្ងៃទី ២៨ ខែធ្នូនឹងមិនមានឆ្នាំងសាកនៅក្នុងប្រអប់នោះទេ។

លោក Jun បានលើកឡើងពីការការពារបរិស្ថានថាជាហេតុផលមួយសម្រាប់ការដកឆ្នាំងសាកចេញពីប្រអប់របស់ Mi 11 និងបាននិយាយថាគាត់ដឹងថាការសម្រេចចិត្តបែបនេះប្រហែលជាមិនមានការពេញចិត្តចំពោះអតិថិជនភាគច្រើននោះទេ។

Machine translated from Chinese

លើសពីនេះទៀតលោក Jun បានបង្ហាញពីការរចនាប្រអប់របស់ Mi 11 ដែលមិនត្រឹមតែស្តើងបើប្រៀបធៀបទៅនឹងប្រអប់របស់ទូរស័ព្ទផ្សេងទៀតដែលភ្ជាប់មកជាមួយឆ្នាំងសាកនោះទេប៉ុន្តែក៏មានលក្ខណៈពិសេសមួយចំនួនរបស់ Mi 11 ដែលបានសរសេរនៅលើវាផងដែរគឺកាមេរ៉ាទំហំ ១០៨ មេហ្គាភិចស៊ែល អេក្រង់ Super AMOLED ដែលគាំទ្របច្ចេកវិទ្យា HDR10+ និងព្រមទាំងមានការបំពាក់សំលេងដោយ Harman Kardon ថែមទៀតផង។

វីដេអូមួយដែលត្រូវបានបង្ហោះដោយលោក Jun បង្ហាញពីប្រអប់របស់ Mi 11 ដែលមានអត្ថបទជាភាសាចិនហើយដែលយើងអាចបកប្រែថា“ ខ្ចប់ពន្លឺក្នុងឆ្នាំ ២០២១” ដែលបង្ហាញថាស្មាតហ្វូន Xiaomi នាពេលអនាគតក៏នឹងភ្ជាប់មកជាមួយដោយគ្មានឆ្នាំងសាកផងដែរ។

ប៉ុន្តែវាមិនមែនជាការភ្ញាក់ផ្អើលនោះទេព្រោះវាទំនងជានិន្នាការឧស្សាហកម្មឈានទៅមុខមិនថាក្រុមហ៊ុន Apple រឺ Xiaomi​ នោះទេនៅថ្ងៃអនាគតក្រុមហ៊ុនជាច្រើនផ្សេងទៀតក៏ប្រហែលជាប្រើវិធីនេះដើម្បីអាចរកប្រាក់ចំណេញបន្ថែមពីការលក់ឆ្នាំងសាកក្រៅដូច្នេះសូមត្រៀមទិញឆ្នាំងសាកដាច់ដោយឡែកសម្រាប់ស្មាតហ្វូនថ្មីរបស់អ្នកប្រសិនបើឆ្នាំងសាកដែលអ្នកប្រើរាល់ថ្ងៃមិនត្រូវជាមួយនឹងវា។

Related posts
ទូរស័ព្ទ

ទូរស័ព្ទ Redmi K ស៊េរីនឹងប្រើបន្ទះឈីប Dimensity 1100 ដែលកំពុងដំណើរការផលិត

ទូរស័ព្ទ

Oppo K9 5G បានប្រកាសចេញជាមួយឈីប Snapdragon 768G SoC អេក្រង់ 90Hzនិងសាកថ្មល្បឿន 65W

ទូរស័ព្ទ

Lenovo Pad Pro 2021 មកជាមួយអេក្រង់ OLED 90Hz និងប្រើបន្ទះឈីប Snapdragon 870

ទូរស័ព្ទ

MIUI 13 នឹងមកដល់នៅថ្ងៃទី 25 ខែមិថុនាហើយទូរស័ព្ទចាប់ពីឆ្នាំ 2019 ឬថ្មីជាងនេះអាចទទួលបានវា

Leave a Reply

Your email address will not be published. Required fields are marked *