កុំព្យូទ័រ

Honor លែងលះដាច់ពីក្រុមហ៊ុន Huawei ភ្លាមទទួលបានអាជ្ញាប័ណ្ណពីក្រុមហ៊ុន Microsoft ភ្លែត

ដោយសាតែរដ្ឋាភិបាលសហរដ្ឋអាមេរិក Honor ដែលជាឈាមជ័រនឹងជាតារាដែលកំពុងតែរះកាលពីមុនរបស់ក្រុមហ៊ុន Hauwei ហើយឥលូវនេះក្រុមហ៊ុនត្រូវសំរេចចិត្តដកខ្លួនចេញពីស្មាតហ្វូននិងកុំព្យូទ័រយីហោ Honor របស់ខ្លួនដើម្បីអនុញ្ញាតឱ្យពួកគេអាចធ្វើជំនួញជាមួយអ្នកផ្គត់ផ្គង់របស់អាមេរិកតទៅទៀតបាន។ ថ្ងៃនេះ ChinaDaily បានរាយការណ៍ថាក្រុមហ៊ុន Honor អាចទទួលបានអាជ្ញាប័ណ្ណសម្រាប់​ Windows 10 ពីក្រុមហ៊ុន Microsoft ដែលអនុញ្ញាតឱ្យពួកគេអាចបញ្ចេញកុំព្យូទ័រយួរដៃរបស់ខ្លួនទៅកាន់ពិភពលោកជាមួយប្រព័ន្ធប្រតិបត្តិការនេះ។

កាលពីមុនដោយសារតែការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកក្រុមហ៊ុន Huawei បានពិចារណាលើការបញ្ចេញកុំព្យូទ័រយួរដៃដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Harmony OS វាជាគំនិតដែលមិនសូវទទួលបានការគាំទ្រខ្លាំងនេាះទេហើយការបញ្ចេញកុំព្យូទ័រយួរដៃដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការនេះនឹងអាចបណ្តាលអោយបិទទីផ្សារពិភពលោកចំពោះផលិតផលរបស់ខ្លួនទៅវិញទេ។

កាលពីខែវិច្ឆិកាក្រុមហ៊ុន Huawei បានលក់យីហោ Honor របស់ពួកគេទៅឱ្យក្រុមហ៊ុនចិនដែលមានភ្នាក់ងារនិងតំណាងចែកចាយជាង ៣០ ដែលបានអនុញ្ញាតឱ្យក្រុមហ៊ុនថ្មីនេះចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាសកលជាមួយក្រុមហ៊ុន Microsoft Corp ដែលក្នុងនោះខ្លួននឹងប្រើប្រាស់ Microsoft Windows 10 ជាប្រព័ន្ធប្រតិបត្តិការផ្លូវការនៅលើកុំព្យូទ័រយួរដៃរបស់ខ្លួន។ Honor សង្ឃឹមថាកិច្ចព្រមព្រៀងនេះនឹងត្រួសត្រាយផ្លូវសម្រាប់ទំនាក់ទំនងជាមួយអ្នកផ្គត់ផ្គង់របស់អាមេរិកផ្សេងទៀតដូចជាក្រុមហ៊ុន Qualcomm ជាដើម។ ការពិភាក្សាបានរាយការណ៍ថាបានចាប់ផ្តើមរួចទៅហើយ។

លោក Zhao Ming នាយកប្រតិបត្តិក្រុមហ៊ុន Honor បានមានប្រសាសន៍ថា Honor មានសេចក្តីរីករាយដែលបានឈានដល់កិច្ចព្រមព្រៀងសហប្រតិបត្តិការជាសកលជាមួយក្រុមហ៊ុន Microsoft ។ តាមរយៈប្រព័ន្ធប្រតិបត្តិការនិងបច្ចេកវិទ្យាយើងនឹងនាំមកជូនអតិថិជនរបស់យើងនូវផលិតផលកុំព្យូទ័រជាមួយនឹងការរចនាដ៏ល្អ ថាមពលដំណើរការរលូន និងបទពិសោធន៍ដ៏ល្អបំផុត។ ក្រុមហ៊ុន Honor ទទូចសូមឱ្យយកអតិថិជនជាស្នូលនិងរក្សាឥរិយាបថបើកចំហពេញលេញហើយនឹងធ្វើការរួមគ្នាជាមួយដៃគូខ្សែសង្វាក់ឧស្សាហកម្មពិភពលោក។ ក្រុមហ៊ុន Honor បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថាក្រុមហ៊ុន Honor រំពឹងថានឹងចេញលក់កុំព្យូទ័រយួរដៃម៉ាក MagicBook Pro របស់ខ្លួនដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Windows 10 និងបំពាក់ដោយប្រព័ន្ធដំណើរការ Intel Core i5 ទៅកាន់ទីផ្សារពិភពលោកនៅខែមករាឆ្នាំ ២០២១ ។

លោក Xiang Ligang អគ្គនាយកនៃសម្ព័ន្ធអ្នកប្រើប្រាស់ព័ត៌មានវិទ្យាដែលជាសមាគមឧស្សាហកម្មទូរគមនាគមន៍បានមានប្រសាសន៍ថា ជាមួយក្រុមហ៊ុនអាមេរិកមួយដែលបានចាប់ដៃគូជាមួយក្រុមហ៊ុន Honor ក្រុមហ៊ុនអាមេរិកកាន់តែច្រើននឹងស្ថិតក្នុងពេលអនាគតដ៏ខ្លីដែលអាចដោះស្រាយបញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់របស់ក្រុមហ៊ុនHonor បានកាន់តែប្រសើរ។ ក្រុមហ៊ុន Honor ធ្លាប់បាននាំចេញទូរស័ព្ទប្រមាណជា ៧០ លានគ្រឿងក្នុងមួយឆ្នាំដោយក្រុមហ៊ុនសង្ឃឹមថានឹងអាចបន្តតំណែងរបស់ខ្លួននៅក្នុងពិភពស្មាតហ្វូនហើយឥឡូវនេះវាបានឯករាជ្យទាំងស្រុងពីក្រុមហ៊ុន Huawei រួចទៅហើយ។

Related posts
កុំព្យូទ័រទូរស័ព្ទ

iPad Pro ស៊េរីថ្មីភ្ជាប់មកជាមួយបន្ទះឈីប M1 5G និង រន្ធ Thunderbolt អេក្រង់ទំហំ 12.9" ជាប្រភេទ mini-LED

កុំព្យូទ័រ

Apple នឹងសម្លាប់ម៉ាស៊ីន MacBook Pro 13 អ៊ីញ

កុំព្យូទ័រ

កម្មវិធីកុំព្យូទ័រលើតុ WhatsApp ទទួលបានការគាំទ្រសម្រាប់ការហៅជាសំឡេង និងវីដេអូ

កុំព្យូទ័រ

Microsoft Office 2021 នឹងបង្ហាញខ្លួននៅលើ macOS និង Windows នៅចុងឆ្នាំនេះ

Leave a Reply

Your email address will not be published. Required fields are marked *