អាជីវកម្ម

iPad Pro ទំហំ ១២,៩ អ៊ីញដែលមានអេក្រង់ LED ខ្នាតតូចអាចនឹងបង្ហាញខ្លួននៅត្រីមាសទី ១ ឆ្នាំ ២០២១ ខាងមុខនេះ

ទីបំផុតយើងប្រហែលជានឹងទទួលបាន iPad Pro ដែលមានអេក្រង់ខ្នាតតូច

របាយការណ៍របស់ DigiTimes បានបង្ហាញថា iPad Pro ទំហំ ១២.៩ អ៊ីញដែលមានអេក្រង់ប្រភេទ LED ខ្នាតតូចនឹងបង្ហាញខ្លួននៅត្រីមាសទី ១ ឆ្នាំ ២០២១ ។ ប្រភពដដែលបានបន្តថាក្រុមហ៊ុន Apple អាចនឹងធ្វើអោយមានច្រើនជំរើសនូវខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួនដើម្បីអោយកាន់តែប្រសើរឡើង ជាមួយនឹងការអនុញ្ញាតិអោយក្រុមហ៊ុន BOE ទទួលបានការយល់ព្រមក្នុងការផលិតអេក្រង់ OLED សម្រាប់ទូរស័ព្ទ iPhone ។ ដោយហេតុនេះត្រូវបានគេរាយការណ៍ថាបានអនុញ្ញាតិអោយក្រុមហ៊ុន GIS អាចផ្គត់ផ្គង់បន្ទះ LED ខ្នាតតូចដែលនឹងត្រូវបំពាក់លើម៉ូដែល iPad Pro នាពេលខាងមុខ។

ប្រភពបាននិយាយថាក្រុមហ៊ុន GIS បានអនុម័តការវិនិយោគចំនួន ២,១៩៨ ពាន់លានដុល្លារតៃវ៉ាន់ (ប្រហាក់ប្រហែល៧៦,៣ លានដុល្លារ) និងទឹកប្រាក់ ១,៤២១ ពាន់លានដុល្លារតៃវ៉ាន់ស្នើដោយក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួននៅទីក្រុងឆេងឌូ ប្រទេសចិនក្នុងខែសីហានិងខែវិច្ឆិកាឆ្នាំ ២០២០ នេះ​ ជាមួយនឹងកញ្ចប់ថវិកាដើម្បីផ្តោតលើការពង្រីកសមត្ថភាពផលិតកម្មសម្រាប់ការប៉ះបញ្ជាដែលបានបញ្ចូលនៅក្នុងថេប្លេត។ ក្រុមហ៊ុនបុត្រសម្ព័ន្ធនេះនឹងវិនិយោគទឹកប្រាក់ ៧៥៣ លានដុល្លារតៃវ៉ាន់បន្ថែមទៀតដើម្បីធ្វើឱ្យប្រសើរឡើងនូវខ្សែសង្វាក់ផលិតកម្មស្វ័យប្រវត្តិកម្ម។ នាពេលបច្ចុប្បន្ននេះក្រុមហ៊ុនបុត្រសម្ព័ន្ធបាននឹងកំពុងផលិតបន្ទះប៉ះបញ្ជាសម្រាប់ iPad និង MacBooks ផងដែរ។

ប្រភពបានកត់សម្គាល់ថាក្រៅពីទូរស័ព្ទ iPhone ក្រុមហ៊ុន GIS នឹងផលិតបន្ទះប៉ះបញ្ជាសម្រាប់បញ្ចូលគ្នាជាមួយបន្ទះអេក្រង់ទំហំ ១២.៩ អ៊ីញសម្រាប់ប្រភេទ iPad Pro ដែលនឹងត្រូវដាក់បង្ហាញនៅត្រីមាសទី ១ ឆ្នាំ ២០២១ ខាងមុខនេះ។

iPad Pro ថ្មីដែលមានបំពាក់មកជាមួយបន្ទះបង្ហាញ LED ខ្នាតតូចត្រូវបានលេចធ្លាយតាមរយៈពាក្យចចាមអារាមជាយូរមកហើយដោយមានរបាយការណ៍ពី The Elec ផងក៏បានចង្អុលបង្ហាញថាបច្ចេកវិទ្យាថ្មីនេះនឹងនាំមកនូវកម្រឹតពន្លឺទាបបំផុតនឹងខ្ពស់បំផុតទៅកាន់ឧបករណ៍ផងដែរ។

ក្រៅពីការដាក់បញ្ចូលបន្ទះ LED ខ្នាតតូចរបាយការណ៍មួយផ្សេងទៀតបានលើកឡើងថាម៉ូដែល iPad Pro ស៊េរីថ្មីអាចទទួលបានការធ្វើឱ្យប្រសើរឡើងសម្រាប់ផ្នែក cellular ផងដែរ។ របាយការណ៍ពីខែវិច្ឆិកានិយាយថា iPad ថ្មីនេះអាចនឹងត្រូវបានតំឡើងទៅជាបណ្តាញតភ្ជាប់ 5G ជំនួសឱ្យប្រព័ន្ធ LTE ដែលស្ថិតនៅក្នុងត្រកូល iPad Pro នាពេលបច្ចុប្បន្ននេះ។

Related posts
អាជីវកម្ម

Xiaomi នឹងប្រកាសចេញ កាសស្តាប់ត្រចៀកដែលអាចលុបចោលសំឡេងរំខាន នៅថ្ងៃទី ១៣ ឧសភា

អាជីវកម្ម

Vivo សន្យាធ្វើបច្ចុប្បន្នភាពប្រព័ន្ធប្រតិបត្តិការ Android រយៈពេល 3 ឆ្នាំសម្រាប់ស្មាតហ្វូនកំពូលៗរបស់ខ្លួន

អាជីវកម្ម

មានតែ 12% នៃអ្នកប្រើប្រាស់ iOS ទូទាំងពិភពលោកប៉ុណ្ណោះ អនុញ្ញាតឱ្យតាមដានកម្មវិធី ចាប់តាំងពីប្រព័ន្ធដំណើរការ iOS 14.5 បានចាប់ផ្តើម

អាជីវកម្ម

Apple ផ្តល់ឱ្យក្រុមហ៊ុនឡាស៊ែរដែលបានបង្កើតបច្ចេកវិទ្យា AR របស់ខ្លួនចំនួន 410 លានដុល្លារ

Leave a Reply

Your email address will not be published. Required fields are marked *