ទូរស័ព្ទ

របាយការណ៍ថ្មីមួយអះអាងថា OnePlus 9 នឹងនៅតែគ្មាន periscope lens ដូច OnePlus​ 8 ដដែល

យើងរំពឹងថាទូរស័ព្ទ OnePlus 9 ស៊េរីថ្មីចំនួន ៣ នឹងត្រូវបានបញ្ចេញលក់នៅឆ្នាំក្រោយប៉ុន្តែបើយោងតាមការលេចធ្លាយពីប្រទេសចិនគ្មានទូរស័ព្ទណាមួយក្នុងចំណោមស្មាតហ្វូនទាំងនេះត្រូវបានបំពាក់មកដោយកាមេរ៉ា periscope នោះទេ។ នេះជាលើកទី ២ ហើយដែលយើងបានលឺពីរឿងនេះ លើកដំបូងត្រឡប់ទៅខែវិច្ឆិកានៅពេលដែលការចេញផ្សាយដំបូងរបស់ក្រុមហ៊ុន OnePlus 9 និង OnePlus 9 Pro ដែលត្រូវបានធ្វើឡើងតាមរយៈអីនធើណែត។

យើងមិនទាន់ដឹងថាហេតុអ្វីបានជាក្រុមហ៊ុន OnePlus មិនចង់បំពាក់ periscope lens ដូចដែលយើងបានឃើញនៅលើស្មាតហ្វូនកំពូលរបស់គូរប្រជែងជាច្រើនដូចជា Samsung Huawei Xiaomi និង Realme ក៏ដូចជាក្រុមហ៊ុនដែលមានឈាមជ័រតែមួយ Oppo ជាដើម។ ការរំពឹងទុករបស់យើងគឺ OnePlus 9 Pro នឹងមានកាមេរ៉ាលេចធ្លោចំនួន 2 អមដោយកាមេរ៉ា តូចៗ 2 ផ្សេងទៀតផងដែរ។

ស្មាតហ្វូន OnePlus 8 Pro និង Oppo Find X2 Pro មានលក្ខណៈប្រហាក់ប្រហែលគ្នាទៅលើផ្នែករឹងប៉ុន្តែក្រោយមកមានកាមេរ៉ា periscope ដែលអាចពង្រីកចូលបែបអុបទិកបាន 5X ខណៈដែលស៊េរីចាស់របស់វាត្រូវបានដំណើរការជាមួយកាមេរ៉ាពង្រីកចូលបែបអុបទិកបាន 3x ។

Related posts
ទូរស័ព្ទ

Samsung Galaxy S21 FE នឹងគាំទ្រដល់ការសាកថ្មល្បឿនលឿនកម្លាំង 25W

ទូរស័ព្ទ

Galaxy S22 Ultra នឹងទទួលបានកញ្ចក់នៅផ្នែកខាងក្រោយរីឯស៊េរី Plus និង ស៊េរី S22 ធម្មតានឹងទទួលបានជាប្លាស្ទិក

ទូរស័ព្ទ

OnePlus Nord N200 5G បង្ហាញខ្លួននៅលើ Geekbench

ទូរស័ព្ទ

Realme X9 Pro (RMX3366) នឹងមានបន្ទះឈីប Snapdragon 870 និងកាមេរ៉ាទមហំ 50 MP

Leave a Reply

Your email address will not be published. Required fields are marked *