កុំព្យូទ័រ

កម្មវិធី AppGallery របស់ក្រុមហ៊ុន Huawei នឹងបើកដំណើរការសម្រាប់កុំព្យូទ័រដែលនាំមកនូវចំណុចទាក់ទាញសម្រាប់អ្នកប្រើបែបសាមញ្ញ

ក្រុមហ៊ុន Huawei បានដាក់ចេញនូវ AppGallery សម្រាប់ឧបករណ៍របស់ខ្លួនដើម្បីជំនួសអោយ Google Play Store ។ កម្មវិធី AppGallery មានមាតិការធំៗមួយចំនួនដែលបានជ្រើសរើសសម្រាប់កម្មវិធី Android​ បទពិសោធន៍ប្រកបដោយសុវត្ថិភាពដែលមិនធ្លាប់មាន តាមដានព្រឺត្តិការណ៍ចុងក្រោយបំផុតជាមួយតារាងចំណាត់ថ្នាក់កម្មវិធី ស្វែងរកកម្មវិធីល្អបំផុតពីជុំវិញពិភពលោកនិងជាច្រើនទៀត។

យោងតាមព័ត៌មានដែលចេញមកពី ithome ដែលជាហាងកម្មវិធីផ្ទាល់ខ្លួនរបស់ក្រុមហ៊ុន Huawei ឥឡូវនេះ AppGallery មានសម្រាប់កុំព្យូទ័រហើយ។ បើប្រៀបធៀបទៅនឹងហាងលក់កម្មវិធីដែលមានស្រាប់សម្រាប់កុំព្យូទ័រ AppGallery មានសមត្ថភាពនិងកម្មវិធីកាន់តែច្រើនដែលអាចប្រើបានដើម្បីបំពេញតាមតម្រូវការដែលកុំព្យូទ័រអ្នកត្រូវការ។ បច្ចុប្បន្នកម្មវិធីនេះអាចប្រើបានសម្រាប់តែអតិថិជនចិនប៉ុន្តែមិនទាន់ប្រកាសជាផ្លូវការនៅឡើយទេ។ ទន្ទឹមនឹងនេះដែរ AppGallery អាចត្រូវបានប្រើតាមរយៈវេបនៅលើកុំព្យូទ័រប៉ុន្តែគ្រាន់តែប្រើដើម្បីទាញយកកម្មវិធីសម្រាប់ឧបករណ៍ចល័តតែប៉ុណ្ណោះ។ សូមពិនិត្យមើលព័ត៌មានបន្ថែមអំពីកម្មវិធីនេះនៅខាងក្រោម។

មឺនុយនៃរបាកម្មវីធី APPGALLERY នៅលើកំព្យូទ័រត្រូវបានគេចែកចេញជា ៥ មាតិការតូចៗរួមមាន៖
  • Explore
  • Office
  • Classifications
  • Management
  • Settings
EXPLORE:

មឺនុយ Explore មានកម្មវិធីដែលត្រូវបានប្រើជាទូទៅដូចជា Tencent QQ, WeChat, Tencent Video, WPS និងរួមបញ្ចូលផងដែរនូវបញ្ជីកម្មវិធីដែលចាំំបាច់ត្រូវតំឡើង ផលិតផលថ្មីប្រចាំសប្តាហ៍និងរបស់ជាច្រើនទៀត។

OFFICE:

នៅផ្នែកនេះនាំមកនូវសូហ្វវែរដែលទាក់ទងនឹងការងារផ្លូវការពីកម្មវិធីចិនរួមមាន Tencent Conference, Tencent TIM, Yongzhong Office, WPS, Sunflower, CAJ/Viewer ជាដើម។

CLASSIFICATION:

នៅក្នុងផ្នែកនេះ គឺជាផ្នែកសំខាន់ដែលជាកន្លែងសម្រាប់អ្នកប្រើប្រាស់អាចស្វែងរកកម្មវិធីផ្សេងៗបាន។

MANAGEMENT:

ផ្នែក MANAGEMENT នេះជួយអ្នកប្រើប្រាស់ឱ្យគ្រប់គ្រងកម្មវិធីនៅលើប្រព័ន្ធរបស់ពួកគេនិងផ្តល់នូវជម្រើសធ្វើឱ្យប្រសើរឡើងនិងព្រមទាំងអាចលុបកម្មវិធីផ្សេងៗបានផងដែរ។

Settings :

ត្រង់ផ្នែកនេះវាបានជួយអ្នកអោយកំណត់មុខងារផ្សេងៗនៅក្នុងកម្មវីធី APPGALLERY នេះទាំងមូលផងដែរ។

Related posts
កុំព្យូទ័រ

Samsung ប្រកាសបង្ហាញទូរទស្សន៍របស់ខ្លួនដែលមានរូរាងដូច Smart Monitor

កុំព្យូទ័រទូរស័ព្ទ

iPad Pro ស៊េរីថ្មីភ្ជាប់មកជាមួយបន្ទះឈីប M1 5G និង រន្ធ Thunderbolt អេក្រង់ទំហំ 12.9" ជាប្រភេទ mini-LED

កុំព្យូទ័រ

Apple នឹងសម្លាប់ម៉ាស៊ីន MacBook Pro 13 អ៊ីញ

កុំព្យូទ័រ

កម្មវិធីកុំព្យូទ័រលើតុ WhatsApp ទទួលបានការគាំទ្រសម្រាប់ការហៅជាសំឡេង និងវីដេអូ

Leave a Reply

Your email address will not be published. Required fields are marked *