ទូទៅ

កាសស្តាប់ត្រចៀកឥតខ្សែដែលមានមុខងារលុបសំលេងរំខានល្អបំផុតសំរាប់ឆ្នាំ ២០២១

ការបើកមុខងារ លុបសំលេងរំខាន noise​ canceling រឺ ANC វាធ្វើការដោយបង្កើតជាសំលេងរូបភាពកញ្ចក់នៅក្នុងត្រចៀករបស់អ្នកដើម្បីប្រឆាំងនឹងអេឡិចត្រូនិចខាងក្រៅ (រឺអាចលុបចោលតែម្តង) ។ បច្ចេកវិទ្យានេះដំណើរការបានល្អបំផុតនៅក្នុងបរិយាកាសដែលមានសំលេងរំខានដូចជាសម្លេងម៉ាស៊ីនរបស់យន្តហោះហើយនេះជាមូលហេតុដែលកាសស្តាប់ត្រចៀកឥតខ្សែរបស់ Bose ANC បានក្លាយជានិមិត្តសញ្ញាស្ថានភាពនៅក្នុងអាកាសយានដ្ឋាន។

បច្ចេកវិទ្យានេះត្រូវបានគេប្រើសម្រាប់កាសស្តាប់ត្រចៀកដែលមានទំហំពេញត្រចៀកតែប៉ុណ្ណោះ។ ប៉ុន្តែក្នុងរយៈពេលតែប៉ុន្មានឆ្នាំចុងក្រោយនេះវាត្រូវបានបង្រួមឱ្យតូចទៅប៉ុនទំហំត្រចៀកតែប៉ុណ្ណោះ។ ម៉ូឌែលរបស់ Sony​ ដែលចេញឆ្នាំ 2018 WF-SP700N និង WF-1000X គឺជាចំណុចចាប់ផ្តើម ប៉ុន្តែ AirPods Pro របស់ក្រុមហ៊ុន Apple បានយកមុខងារ noise​ canceling នៅលើកាសស្តាប់ត្រចៀកឥតខ្សែរបស់ខ្លួនជាចំណុចសំខាន់បំផុត។

មកដល់ពេលនេះយើងបានប្រមូលកាសស្តាប់ត្រចៀកឥតខ្សែល្អបំផុតជាមួយនឹងមុខងារលុបសំលេងរំខាន។ នៅពេលដែលដៃគូប្រកួតប្រជែងកាន់តែច្រើនឡើង ៗ បន្ទាប់ពីក្រុមហ៊ុន Apple យើងនឹងឃើញមានម៉ូដែលជាច្រើនទៀតកំពុងវាយលុកទីផ្សារហើយយើងនឹងធ្វើបច្ចុប្បន្នភាពបញ្ជីនេះទៅតាមនោះផងដែរ។

តើអ្នកកំពុងរកមើលកាសស្តាប់ត្រចៀកឥតខ្សែគ្រប់ម៉ូតទាំងអស់ រួមទាំងកាសស្តាប់ដែលធំជាងត្រចៀកមែនទេ? ពិនិត្យមើលកាសដែលអាចលុបសំលេងរំខានបានល្អបំផុតនៅឆ្នាំ ២០២១។ សូមអានបន្តទៀតដើម្បីដឹងថាតើម៉ូដែលណាដែលយើងគិតថាជាកាសស្តាប់ត្រចៀកឥតខ្សែដែលមានមុខងារលុបសំលេងរំខានបានល្អបំផុត។

លុបសំលេងរំខានបានល្អបំផុត

Bose QuietComfort Earbuds

វាត្រូវចំណាយពេលបន្តិចដើម្បីអាចនាំ Bose quite ចូលទៅក្នុងហាងទំនិញប៉ុន្តែសម្រាប់តំលៃ ២៧៩ ដុល្លារកាសស្តាប់ត្រចៀកឥតខ្សែ Bose QuietComfort ដែលមានមុខងារលុបសំលេងរំខាននៅទីបំផុតវាមាននៅទីនេះ។ ទោះជាយ៉ាងណាពួកវាគឺជាកាសស្តាប់ត្រចៀកឥតខ្សែដ៏ឥតខ្ចោះ ជាពិសេសនៅពេលដែលវាមកជាមួយសំលេងដ៏ពិរោះនឹងមុខងារលុបសំលេងរំខានដែលជាមុខងារដ៏ល្អបំផុតនាពេលបច្ចុប្បន្ននៅលើកាសស្តាប់ត្រចៀកឥតខ្សែ។ វាដំណើរការបានយ៉ាងល្អដូចជា AirPods Pro ដែលលក់ដាច់បំផុតរបស់ Apple ។ ទោះយ៉ាងណាការរចនាតូចជាងមុនរបស់ AirPods Pro ដែលមានផាសុកភាពជាងមុននិងមានសមត្ថភាពខ្ពស់ក្នុងការហៅសំលេងធ្វើឱ្យយើងពិបាកក្នុងការនិយាយថា Bose QuietComfort ជាអ្នកនាំមុខណាស់។នៅទីបំផុតវាអាស្រ័យទៅលើជំម្រើសអាទិភាពរបស់អ្នក។ វាមានតម្លៃ ២៧៩ ដុល្លានៅលើគេទំព័រ Amazon។

គុណភាពសំឡេងល្អបំផុត

Sennheiser Momentum True Wireless 2

កាសស្តាប់ត្រចៀកជំនាន់ទី ២ Momentum គឺជាកាសស្តាប់ត្រចៀកឥតខ្សែដែលអាចរកបាននៅពេលនេះប៉ុន្តែវាមិនថោកនោះទេ វាមានតម្លៃ ៣០០ដុល្លាតែវាល្អជាងស៊េរីមុនរបស់វាទៅទៀត។ កាសឥតខ្សែទាំងនេះភ្ជាប់មកជាមួយការរចនាតូចជាងមុននិងមានផាសុកភាពជាងមុន មុខងារលុបសំលេងរំខានដើម្បីប្រជែងនឹង AirPods Pro ធ្វើឱ្យថាមពលថ្មប្រសើរជាងមុន (រហូតដល់ ៧ ម៉ោងធៀបនឹងស៊េរីចាស់ត្រឹមតែ ៤ម៉ោងប៉ុណ្ណោះ) និងការកាត់បន្ថយសំលេងរំខានកាន់តែប្រសើរព្រមទាំងទប់ស្កាត់សំលេងរំខាននៅជុំវិញពេលហៅទូរស័ព្ទទៀតផង។ ហើយប្រសិនបើអ្នកមិនចូលចិត្តពណ៌ខ្មៅវាក៏នៅមានពណ៌សសម្រាប់អោយអ្នកជ្រើសរើសផងដែរ។ អ្វីដែលសំខាន់បំផុតនោះគឺ Momentum True Wireless 2 មានសម្លេងដ៏ល្អបំផុតសម្រាប់កាសត្រចៀកឥតខ្សែពិតៗ វាមានមានគុណភាពខ្ពស់ជាងគុណភាពសម្លេងនៅលើ AirPods Pro ទៀតផងដែលបានធ្វើឱ្យវាក្លាយជាកាសស្តាប់ត្រចៀកឥតខ្សែដ៏ល្អបំផុតនៅលើទីផ្សារនាពេលបច្ចុប្បន្ននេះ។ វាប្រើប៊្លូធូស ៥.១ ដោយមានការគាំទ្រសម្រាប់កូដ AAC និង AptX (សម្រាប់ឧបករណ៍ដែលមាន AptX ដូចជាទូរស័ព្ទ Galaxy របស់ Samsung) ។ វាមានតម្លៃ ២៦៨ ដុល្លានៅលើគេទំព័រ Amazon។

តម្លៃ​ដ៏​ល្អ​បំផុត

Mpow X3

កាសស្តាប់ត្រចៀកប្រភេទ Mpow X3 មានសម្លេងខ្លាំងនិងសំឡេងគួរឱ្យភ្ញាក់ផ្អើលសម្រាប់តម្លៃទាបរបស់ពួកគេ ៥២ ដុល្លារ (បច្ចុប្បន្ននេះមានប័ណ្ណបញ្ចុះតម្លៃ ២០% នៅលើក្រុមហ៊ុន Amazon) ជាមួយនឹងភាពច្បាស់ល្អ បាសដែលមានអនុភាពនិងមុខងារលុបសំលេងរំខានដែលមានប្រសិទ្ធភាព។

Mpow ហាក់ដូចជាត្រូវបានកែសំរួលកាសស្តាប់ត្រចៀករបស់ខ្លួនជាប្រចាំហើយម៉ូដែល X3 ត្រូវបានគេយកចេញពីក្រុមហ៊ុន Amazon រយៈពេលខ្លីសម្រាប់ការធ្វើបច្ចុប្បន្នភាពមួយ: ម៉ូឌែលថ្មីបានធ្វើឱ្យប្រសើរនូវការគ្រប់គ្រងកម្រិតសំឡេងនិងបង្កើនប្រសិទ្ធភាពទៅលើមុខងារលុបសំលេងរំខាននិងការហៅចេញ វាក៏បានបន្ថែមទំពួកត្រចៀកផ្នែកខាងលើដែលងាយស្រួលពាក់ក្នុងរយៈពេលយូរ។ វាថែមទាំងមានមុខងារការពារជំរាបទឹកពេញលេញ (IPX7) និងទទួលបានថាមពលថ្មរហូតដល់ ៧ ម៉ោងក្នុងកម្រិតសំឡេងល្មមជាមួយនឹងខ្សែរសាក USB-C ក្នុងប្រអប់សាកដែលមើលទៅដូចជាប្រអប់សាកស្តង់ដារបស់ AirPods ។ គុណភាពនៃការហៅគឺល្អ ហើយវាក៏មានមុខងារ sidetone ដែលអនុញ្ញាតឱ្យអ្នកអាចលឺសម្លេងរបស់អ្នកនៅក្នុងកាសស្តាប់ត្រចៀកប៉ុន្តែមុខងារលុបសំលេងរំខានរបស់វានៅពេលហៅចេញមិនសូវជាល្អនោះទេ យើងបានកត់សំគាល់បញ្ហាយឺតនៅពេលប៉ះអូឌីយ៉ូដែលចាក់វីដេអូនៅលើយូធ្យូបប៉ុន្តែយើងមិនមានបញ្ហាទេនៅពេលចាក់វីដេអូនៅលើ iTunes ។ វាមានតម្លៃ ៥២ ដុល្លានៅលើគេទំព័រ Amazon។

ការរចនាល្អបំផុត

Apple AirPods Pro

AirPods Pro គឺជាកាសត្រចៀកឥតខ្សែជាមួយមុខងាលុបសំលេងរំខានដ៏ល្អបំផុត នោះភាគច្រើនគឺដោយសាតែការសមជាមួយនឹងត្រចៀកនឹងការដែលឈ្នះការចនា ដំណើរការបាសកាន់តែប្រសើរឡើង មុខងាររលុបសំលេងរំខានមានប្រសិទ្ធិភាពនិងគុណភាពនៃការហៅដ៏ល្អ។ មែនហើយកាសដែលមានគុណភាពខ្ពស់ទាំងនេះមានតម្លៃថ្លៃប៉ុន្តែអ្នកនឹងប្រើវាបានគ្រប់ពេលវេលា។ គួរឱ្យកត់សម្គាល់ថា AirPods Pro របស់អ្នកនឹងចាប់ផ្តើមខូចថ្មរបស់វានៅបន្ទាប់ពីការប្រើប្រាស់អស់រយៈពេលពី១៨​ ទៅ២៤ខែ។ វាមានតម្លៃ ២៤៩ ដុល្លានៅលើគេទំព័រ Apple។

តម្លើងស៊េរីជាមួយនឹងមុខងារលុបសំលេងរំខាន

Jabra Elite 75t

ខណៈពេលដែល Elite 75t ជាកាសស្តាប់ត្រចៀកឥតខ្សែដ៏ល្អបំផុតមួយហើយថ្មីៗនេះបានបន្ថែមមុខងារលុបសំលេងរំខានតាមរយៈការតំឡើងកម្មវិធីបង្កប់។ ការធ្វើឱ្យទាន់សម័យកម្មវិធីបង្កប់មុននោះបានធ្វើអោយប្រសើរឡើងនូវដំណើរការហៅសំលេង។ Elite 75t ពិតជាមិនស្រួលក្នុងការពាក់ដូចជា AirPods Pro នោះទេប៉ុន្តែវាមានសម្លេងល្អប្រសើរជាងជាមួយនឹងសម្លេងច្បាស់ជាងព្រមទាំងមានគុណភាពសម្លេងបាសកាន់តែល្អ។ អ្នកក៏អាចបន្ថែម ២០ដុល្លារទៀត ដើម្បីបាន Elite 85t ដែលរឹងមាំជាងនេះបន្តិច។ វាមានតម្លៃ ១២៤ ដុល្លានៅលើគេទំព័រ Amazon។

គួរឱ្យចាប់អារម្មណ៍សម្រាប់តម្លៃក្រោម 75 ដុល្លារ

Earfun Air Pro

កាសត្រចៀកឥតខ្សៃរ EarFun Air ត្រូវបានគេស្គាល់តាមរយៈរូបរាងប្លែកនឹងភាពងាយស្រួលក្នុងការពាក់របស់វា មុខងារទប់សំលេងរំខានសមរម្យ (ទោះបីជាមិនសូវល្អប៉ុន្មាន) និងសម្លេងដែលមានតុល្យភាពល្អជាមួយនឹងភាពលឺច្បាស់និងបាសដែលបានកំណត់ត្រឹមត្រូវ វាគឺជាកាសត្រចៀកដ៏ល្អដែលមានតម្លៃត្រឹម ៥៦ ដុល្លារ។ ការហៅជាសំលេងចេញចូលក៏បានល្អផងដែរ ហើយការកាត់បន្ថយសំលេងរំខាននៅខាងក្រៅវិញក៏សមរម្យទៀតផង។ ហើយថាមពលថ្មរបស់វាក្រុមហ៊ុនបានអះអាងថាអាចប្រើជាមួយមុខងារទប់សំលេងរំខានបានរហូតដល់ ៧ម៉ោងហើយកាសត្រចៀកឥតខ្សៃរ EarFun Air នេះថែមទាំងមានមុខងារការពារធូលីដីនឹងការកំពុបទឹកកម្រិត IPX5 ដែលមានន័យថាអ្នកអាចពាក់វានៅខាងក្រៅដើម្បីហាត់ប្រាណបានទៀតផង។ អ្នកអាចរកជាវវាបានក្នុងតម្លៃ ៦៨ដុល្លានៅលើគេហទំព័រ Amazon។

ជំរើសល្អបំផុតពី Sony

Sony WF-1000XM3

កាសស្តាប់ត្រចៀកប្រភេទ WF-1000XM3 របស់ Sony មានគុណភាពនៃសម្លេងវាស្ថិតក្នុងចំណោមកាសឥតខ្សែដែលល្អបំផុតហើយក៏មានបច្ចេកវិទ្យាលុបសំលេងរំខានដ៏ល្អបំផុតដើម្បីកាត់បន្ថយសំលេងរំខាននៅជុំវិញខ្លួន។​ គុណវិបត្តិតែមួយគត់របស់កាសត្រចៀកប្រភេទ WF-1000XM3 មិនត្រូវបានគេវាយតម្លៃថាមានមុខងារការពារជំរាបទឹកនោះទេ។ ប៉ុន្តែវាអាចប្រើសម្រាប់ការពាក់ដើម្បីហាត់ប្រាណបានដោយគ្មានបញ្ហា។ ពួកវាប្រើប៊្លូធូស ៥.០ ជាមួយនឹងការគាំទ្រ AAC ប៉ុន្តែមិនមែន aptX នោះទេ។ អ្នកអាចរកជាវវាបានក្នុងតម្លៃ ២២៨ដុល្លានៅលើគេហទំព័រ Amazon។

មុខងារលុបសំលេងរំខានល្អបំផុតសម្រាប់ការលេងកីឡា

Sony WF-SP800N

ម៉ូដែល WF-1000XM3 របស់ក្រុមហ៊ុន Sony ត្រូវបានគេចាត់ទុកថាជាឈុតមួយដ៏ល្អបំផុតនៃកាសស្តាប់ត្រចៀកដែលមានមុខងារអាចលុបសំលេងរំខាននៅលើកាសត្រចៀកឥតខ្សែ។ ប៉ុន្តែវាមិនមានមុខងារការពារជំរាបទឹកនោះទេ ដែលធ្វើឱ្យវាមិនសមស្របសម្រាប់ការពាក់លេងកីឡា។ Sony បានចំណាយពេលមួយរយៈប៉ុន្តែឥឡូវនេះទីបំផុតយើងមានម៉ូឌែលសម្រាប់ការពាក់លេងកីឡាព្រមទាំងមានមុខងារលុបសំលេងរំខានថែមទៀតផងនោះគឺ Sony WF-SP800N ។ វានៅតែមានអ្វីដែលយើងចូលចិត្តរាប់បញ្ចូលទាំងសំលេងល្អនឹងមុខងារលុបសំលេងរំខាននិងគុណភាពនៃការហៅចេញផងដែរ។ អ្នកអាចរកជាវវាបានក្នុងតម្លៃ ១៤៨ដុល្លានៅលើគេហទំព័រ Amazon។

Related posts
ទូទៅ

Apple បញ្ចេញ Beta ដំបូងនៃ iOS 14.7, iPadOS 14.7, tvOS 14.7, watchOS 7.6 និង macOS Big Sur 11.5 ដល់អ្នកអភិវឌ្ឍន៍កម្មវិធី

ទូទៅ

ប្រព័ន្ធប្រតិបត្តិការ Android 12 ណែនាំរបារជូនដំណឹងថ្មីដែលមានការប្លាស់ប្តូរបន្តិចបន្តួច

ទូទៅ

ទូរទស្សន៍ 4K ដែលមានតម្លៃល្អបំផុត

ទូទៅ

Apple នឹងបញ្ចេញ iOS 14.5 និង iPadOS 14.5 នៅសប្តាហ៍ក្រោយ

Leave a Reply

Your email address will not be published. Required fields are marked *