ទូរស័ព្ទ

ទាំងនេះជាទូរស័ព្ទបត់លំដាប់កំពូលសម្រាប់ឆ្នាំ 2021

គ្រប់ទូរស័ព្ទបត់សុទ្ធតែមានលំដាប់ថ្នាក់របស់វា។ ហើយទាំងនេះគឺជាក្រុមហ៊ុនដែលហ៊ានលោតឬមានគម្រោងនឹងលោតទៅលើការរចនាទូរស័ព្ទបត់ក្នុងក្តីស្រមៃ។

ជាមួយនឹង Galaxy Fold 2 របស់ Samsung និង Razr 2020 របស់ Motorola ដែលភ្ជាប់មកជាមួយ 5G ក្រុមហ៊ុនផលិតទូរស័ព្ទទាំងពីរនេះបានក្លាយជាក្រុមហ៊ុនដែលមានប្រជាប្រិយបំផុតក្នុងការបញ្ចេញទូរស័ព្ទដែលអាចបត់បាន។ ប៉ុន្តែពួកគេមិនមែនជាក្រុមហ៊ុនតែមួយរឺពីដែលបានបង្ហាញឬគ្រោងនឹងបង្ហាញស្មាតហ្វូនដែលអាចបត់បាននោះទេ។

ចាប់តាំងពីការចូលខ្លួននៅចុងឆ្នាំ ២០១៨ ទូរស័ព្ទបត់ បានត្រៀមខ្លួនរួចជាស្រេចដើម្បីផ្លាស់ប្តូរឧស្សាហកម្មបច្ចេកវិទ្យាក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខរួមជាមួយ 5G ។ មានការភ្ញាក់ផ្អើលជាច្រើនជុំវិញឧបករណ៍ទាំងនេះនៅពេលដែលពួកគេផ្តល់ជូននូវស្មាតហ្វូនបត់ដែលមានទំហំតូចនិងគែមកាន់តែខ្លី។

ទូរស័ព្ទបត់នៅក្នុងបញ្ជីនេះគ្រាន់តែជាព័ត៌មានជំនួយអំពីអ្វីដែលនឹងមកដល់នាពេលខាងមុខ។ អេក្រង់បត់នឹងមានកំម្រាស់ស្តើងជាងមុន ទូរស័ព្ទនឹងធ្វើការបានល្អប្រសើរក្នុងការគ្រប់គ្រងថាមពលថ្ម ហើយកម្មវិធីទូរស័ព្ទចល័តនឹងទាញយកអត្ថប្រយោជន៍ពីទំហំអេក្រង់ខុសៗគ្នានេះ។ លើសពីនេះទៀត Google បានជួយដោយប្តេជ្ញាផ្តល់នូវការគាំទ្រផ្នែកប្រព័ន្ធ Android សម្រាប់ការរចនាអេក្រង់បត់។ Google បានផ្តល់នូវឯកសារប៉ាតង់ថ្មីៗមួយចំនួនរបស់ខ្លួន វាអាចនឹងបញ្ចេញនូវទូរស័ព្ទបត់មួយរបស់ខ្លួនផងដែរ។

និយាយឱ្យខ្លីទៅយើងត្រូវត្រៀមមើលទូរស័ព្ទនិងឧបករណ៍ដែលមានអេក្រង់បត់ជាច្រើននាពេលអនាគត។ ទាំងនេះគឺជាម៉ាកដែលមានទូរស័ព្ទបត់បានឬត្រូវបានគេរំពឹងថានឹងអាចចូលរួមជាមួយវិស័យទូរស័ព្ទបត់។

Motorola Razr (2020)

នៅចុងឆ្នាំ ២០១៩ និងដើមឆ្នាំ ២០២០ ក្រុមហ៊ុន Motorola បានប្រកាសចេញទូរស័ព្ទ Razr ដែលអាចបត់បានចំនួនពីរម៉ូដែលក្នុងរយៈពេលមួយខែមួយម៉ូដែល។ ម៉ូដែលចេញឆ្នាំ ២០២០ គឺល្អជាងក្នុងចំណោមទាំងពីរម៉ូដែលនេះ។ អ្នកអាចរកបានក្នុងតម្លៃ ១៤០០ ដុល្លារនៅលើគេហទំព័រ Motorola (១,៣៩៩ អឺរ៉ូដែលប្រហែល ២៤៧០ ដុល្លារអូស្រ្តាលី) ម៉ូដែលនេះមានប្រព័ន្ធ 5G, កាមេរ៉ា ៤៨ មេហ្គាភិចសែល, អាចបន្ថែមមេម៉ូរីនិងប្រើអង្គដំណើរការប្រភេទ Snapdragon 765G ដែលលឿនជាងមុន។

Samsung Galaxy Z Flip

ក្នុងនាមជាដៃគូប្រកួតប្រជែងផ្ទាល់របស់ Razr ទូរស័ព្ទ Galaxy Z Flip ជាទូរស័ព្ទបត់ដែលមានការរចនាប្លែក។ វានៅតែជាទូរស័ព្ទដែលអាចបត់បានដែលយើងចូលចិត្តសូម្បីតែប៉ុន្មានខែបន្ទាប់ដែលក្រុមហ៊ុនបានបញ្ចេញក៏ដោយ។ ត្រកូល Z Flip មានអង្គដំណើរការខ្ពស់លំដាប់កំពូល Snapdragon 855 Plus មានកាមេរ៉ាខាងក្នុងចំនួនពីរសម្រាប់ថតរូបធំទូលាយនិងអាចសាកថ្មទៅឧបករណ៍ផ្សេងៗទៀតបានជាមួយបច្ចេកវិទ្យា wireless PowerShare ។ នៅថ្ងៃទី ៧ ខែសីហានេះក្រុមហ៊ុន Samsung នឹងបញ្ចេញ Z Flip 5G ដែលមានតម្លៃថ្លៃជាងនេះ។ តម្លៃរបស់វាចាប់ពី 1150ដុល្លា នៅលើគេហទំព័រ Ebay។

Samsung Galaxy Z Fold 2

អ្នកស្នងតំណែងរបស់ Samsung ក្នុងការបង្កើតត្រកូលស្មាតហ្វូន Galaxy Z Fold ដែលបានធ្វើឱ្យប្រសើរឡើងនូវលក្ខណៈពិសេសជាច្រើនដែលមិនគួរឱ្យជឿនៃជំនាន់មុនរបស់វា។ ដោយដាក់ឈ្មោះថា Galaxy Z Fold 2 ទូរស័ព្ទនេះមានការរចនា ដែលមានអេក្រង់ 120Hz និងមានភាពល្អប្រសើរជាងមុនរវាងកម្មវិធីបង្ហាញខាងក្នុងនិងខាងក្រៅ។ តម្លៃរបស់វាចាប់ពី 2000ដុល្លា នៅលើគេហទំព័រ Amazon។

Motorola Razr (2019)

Razr (ឆ្នាំ ២០១៩) គឺជាការងើបឡើងវិញជាថ្មីនៃត្រកូល Razr បុរាណតាំងពីឆ្នាំ ២០០៤។ វាត្រូវបានបង្ហាញនៅក្នុងខែវិច្ឆិកាឆ្នាំ ២០១៩ ដែលជាទូរស័ព្ទបតមានបច្ចេកវិទ្យាថ្មីដំបូងគេដែលធ្វើអោយមានភាពរំជើបរំជួលខាងបច្ចេកវិទ្យាសម្រាប់ការរចនាម៉ូដដ៏លេចធ្លោរបស់វា។ ទូរស័ព្ទនេះមានអេក្រង់ទំហំ ៦,២ អ៊ីញ, កាមេរ៉ា ២ គ្រាប់និងមានប្រព័ន្ធការពារធូលីដីកម្រឹតស្រាលផងដែរ។ វាមានតម្លៃ ១0០០ ដុល្លារនៅលើគេហទំព័រ Motorola។

Samsung Galaxy Z Fold

ក្នុងនាមជាទូរស័ព្ទដែលចាប់ផ្តើមប្រវត្តិសាស្រ្តនៃទូរស័ព្ទដែលអាចបត់បានទូរស័ព្ទ Galaxy Z Fold បានផ្តល់ភាពទាក់ទាញដល់អនាគតនៃអេក្រង់ដែលអាចបត់បាន។ វាមានបន្ទះបង្ហាញទំហំ ៧,៣ អ៊ីញនៅពេលដែលលាវាចេញដែលមានលក្ខណៈទូលាយដូចជាថេប្លេតហើយវាមានកាមេរ៉ាសរុបចំនួន ៥ ។ ប៉ុន្តែបញ្ហាដែលបានរាយការណ៍យ៉ាងច្រើនជាមួយបញ្ហាអេក្រង់បង្ហាញនាំឱ្យក្រុមហ៊ុន Samsung កែលម្អការរចនាជាមួយនឹងការតាមដានរបស់ខ្លួននៅឆ្នាំក្រោយ។ តម្លៃរបស់វាចាប់ពី 1980ដុល្លា នៅលើគេហទំព័រ Best Buy។

Nubia Alpha

Nubia ដែលជាក្រុមហ៊ុនសហការនៃក្រុមហ៊ុនផលិតទូរស័ព្ទចិន ZTE បានយកគំនិតនៃទូរស័ព្ទដែលអាចបត់បានមួយជំហានបន្ថែមទៀតជាមួយ Nubia Alpha ។ ឧបករណ៍នេះដាក់លក់ក្នុងតម្លៃ ៤៤៩ ដុល្លារ (៣៦០ អឺរ៉ូឬប្រហែល ៦៤០ ដុល្លារអូស្រ្តាលី) តែឥឡូវនេះត្រូវបានបញ្ចុះតម្លៃនៅត្រឹមតែ ២៩៩ ដុល្លារប៉ុណ្ណោះ។ ការរចនារបស់វាមានសក្ខណៈសម្គាល់ជារបស់ខ្លួនផ្ទាល់ដែលវាជាទូរស័ព្ទព័ទ្ធជុំវិញកដៃរបស់អ្នកដែលស្រដៀងទៅនឹងនាឡិកាវៃឆ្លាត។ វាមានអេក្រង់ទំហំ ៤,០១ អ៊ីញដែលអាចបត់បែនបានការគ្រប់គ្រងដោយកាយវិការនិងមានមុខងារការពាជំរាបទឹកទៀតផង។ កាមេរ៉ាទំហំ ៥ មេហ្គាភិចសែលរបស់វាក៏អាចថតវីដេអូបានក្នុងរយៈពេល ១០ វិនាទីប៉ុណ្ណោះ។ ទោះយ៉ាងណាក៏ដោយវាបាត់ការគាំទ្រកម្មវិធីជាច្រើនហើយវាក៏មិនមាន Instagram, ផែនទី Google ឬកម្មវិធីអ៊ីនធឺណិតនោះដែរ។

នេះមិនមែនជាលើកទីមួយទេដែលយើងបានឃើញទូរស័ព្ទដែលមើលទៅមានរូបរាងដូចជាទូរស័ព្ទ Alpha នេះ។ នៅឆ្នាំ ២០១៦ ក្រុមហ៊ុន Lenovo មានឧបករណ៍គំរូមួយដែលមានឈ្មោះថា CPlus ដែលមានអេក្រង់ទំហំ ៤,២៦ អ៊ីញដែលអ្នកត្រូវពាក់វានៅលើកដៃរបស់អ្នក។ មិនដូចជា CPlus នោះទេទូរស័ព្ទ Alpha គឺជាឧបករណ៍ពិតដែលអ្នកអាចរកទិញវាបាន។

Huawei Mate XS

Mate XS គឺជាការធ្វើបច្ចុប្បន្នភាពបន្តិចបន្តួចចំពោះ Mate X ដែលជាទូរស័ព្ទអាចបត់បានដែលបានដាក់លក់នៅឆ្នាំ 2019 ប៉ុន្តែត្រូវបានលក់តែនៅក្នុងប្រទេសចិនប៉ុណ្ណោះ។ ទោះយ៉ាងណាស្មាតហ្វូន Mate XS នឹងមានលក់នៅក្នុងប្រទេសដទៃទៀតរួមទាំងចក្រភពអង់គ្លេសផងដែរ។ (ដោយសារតែការព្រួយបារម្ភផ្នែកសន្តិសុខកំពុងបន្តពីរដ្ឋាភិបាលអាមេរិកវាមិនទំនងថាទូរស័ព្ទ Huawei ណាមួយនឹងមកដល់សហរដ្ឋអាមេរិកនៅពេលនេះទេ។ ) ទោះបីជាមិនទាន់បានកំណត់តម្លៃជាផ្លូវការក៏ដោយទូរស័ព្ទនេះរំពឹងថានឹងមានតម្លៃប្រហែល ២២០០ ផោន (ប្រហែល ២ ៨៥០ ដុល្លាររឺ ៤៣០០ ដុល្លារអូស្រ្តាលី) ហើយវាបំពាក់អេក្រង់កាន់តែខ្លាំងនិងដំណើរការជាមួយឈីបជំនាន់ចុងក្រោយ Kirin 990 ។

Royole Flexpai 2

ទោះបីជាមិនមែនជាឈ្មោះក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំក៏ដោយក៏ Royole ដែលជាក្រុមហ៊ុនទើបនឹងចាប់ផ្តើមថ្មីរបស់ចិនដែលមានការិយាល័យនៅ Fremont រដ្ឋកាលីហ្វ័រញ៉ាគឺជាអ្នកដំបូងដែលលក់ទូរស័ព្ទបត់។ ឧបករណ៍លំដាប់កំពូលរបស់ខ្លួនគឺ Royole FlexPai ត្រូវបានបង្ហាញកាលពីខែវិច្ឆិកាឆ្នាំ ២០១៨ ហើយបានចាប់ផ្តើមក្នុងតម្លៃ ១.៣១៨ ដុល្លារអាមេរិកនិង ១.២០៩ ផោន (ប្រហែលជាប្រាក់ដុល្លារអូស្រ្តាលី ២,១៨០ ដុល្លា) ។

ជំនាន់បន្ទាប់របស់វាគឺ FlexPai 2 បានបង្ហាញខ្លួននៅថ្ងៃទី ២៤ ខែមីនានិងមានភ្ជាប់បណ្តាញ 5G អេក្រង់ទំហំ ៧,៨ អ៊ីញដែលអាចបត់បាននិងបន្ទះឈីប Snapdragon 865 ។

TCL: Confirmed

ក្រុមហ៊ុនបច្ចេកវិទ្យាចិន TCL កំពុងធ្វើការលើឧបករណ៍ដែលអាចបត់បានជាច្រើនដែលរួមមានថេប្លេតចំនួនពីរម៉ូដែល (ឧបករណ៍មួយអាចបត់បានបីដង) ទូរស័ព្ទពីរគ្រឿងនិងទូរស័ព្ទដែលអ្នកនឹងចូលចិត្តពាក់នៅកដៃ។ ទោះបីជាវាមិនមែនជាឈ្មោះត្រកូលនៅសហរដ្ឋអាមេរិកក៏ដោយអ្នកប្រហែលជាស្គាល់ក្រុមហ៊ុនធី TCL កាន់តែច្បាស់តាមរយៈយីហោផ្សេងទៀតដែលវាជាម្ចាស់គឺ BlackBerry, Alcatel និង Palm ជាដើម។

ឧបករណ៍នាពេលខាងមុខនេះទាំងអស់នឹងមានអេក្រង់ប្រភេទ AMOLED ដែលអាចបត់បានដោយសារតែអ្វីដែល TCL បានហៅថាទ្វានាគ។ TCL ជាក្រុមហ៊ុនដែលទទួលបានសិទ្ធិនឹងប៉ាតង់អាចផលិតអេក្រង់បត់បានទាំងខាងក្នុងនិងខាងក្រៅ។ ក្រុមហ៊ុន TCL ប៉ាន់ប្រមាណថាទូរស័ព្ទបត់បានដំបូងរបស់ខ្លួននឹងអាចចេញនៅឆ្នាំ ២០២០ ហើយវាអាចមានតម្លៃតិចជាង ១០០០ ដុល្លារដែលធ្វើឱ្យវាមានតម្លៃថោកជាងទូរស័ព្ទ Motorola Razr និងទូរស័ព្ទ Galaxy ដែលសុទ្ធតែអាចបត់បានទាំងពីរ។

Related posts
ទូរស័ព្ទ

Motorola Moto G10 Power និង Moto G30 នឹងមកដល់ប្រទេសឥណ្ឌានៅថ្ងៃទី ៩ ខែមីនា

ទូរស័ព្ទ

ក្រុមហ៊ុន Xiaomi លក់ទូរស័ព្ទ Redmi K40 អស់ជាង ៣០ ម៉ឺនគ្រឿង ក្នុងរយៈពេល ៥ នាទី

ទូរស័ព្ទ

លេចធ្លាយលក្ខណៈពិសេសសំខាន់ៗរបស់ Oppo Reno 5 Z ដែលជិតចេញលក់នាពេលខាងមុខ

ទូរស័ព្ទ

លក្ខណៈពិសេសរបស់ Realme 8 ត្រូវបានបង្ហាញដោយនាយកប្រតិបត្តិ

Leave a Reply

Your email address will not be published. Required fields are marked *