
ជាក់ស្ដែងកំណែ Update ទៅលើ iOS 14 វាមានមុខងាថ្មីប្លែកច្រើន ដែលធ្វើឱ្យអ្នកប្រើប្រាស់ពេញចិត្ត ជាក់ស្ដែងដូចជាសញ្ញាអារម្មណ៍ (Emoji) និង មុខងារជំនួយជាច្រើនទៀត។ ខណៈដែលមុខងារមានប្រយោជន៍ជាច្រើនបានមកជំនួសមុខងារចាស់ៗ មានមុខងារមួយដែល iOS 14 បានដកចេញជំនួសដោយមុខងារផ្សេង ដូចជាការប្រើប្រាស់កាមេរ៉ាថតរូបជាដើម។
មុនពេលដំណើរការលើប្រព័ន្ធប្រតិបត្តិការ iOS 14 ប្រសិនបើអ្នកចុចប៊ូតុងសំឡេងនៅក្នុងកម្មវិធីកាមេរ៉ាទូរស័ព្ទ iPhone នឹងដំណើការការថតរូបបែប “Burst mode” ដោយថតរូបជាបាច់ៗ ដែលអនុញ្ញាតឱ្យអ្នកអាចជ្រើសរើសយករូបភាពណាដែលអ្នកគិតថាវាល្អបំផុត។ ប៉ុន្តែឥឡូវនេះនៅក្នុងប្រព័ន្ធប្រតិបត្តិការ iOS 14 ចុចនិងសង្កត់ប៊ូតុងសំឡេង វាបានប្ដូរទៅជាកាថតវីដេអូទៅវិញ។ មុខងារថ្មីនេះក៏ពិតជាមានអត្ថប្រយោជន៍ដែរ ប៉ុន្តែ បើអ្នកចង់អោយលក្ខណៈពិសេសកាលពីមុន “Burst Mode” ត្រឡប់មកវិញ មិនមានបញ្ហាអ្វីឡើយដោយគ្រាន់តែអនុវត្តតាមវិធីងាយៗដូចខាងក្រោម។
មុខងារនេះវានៅរក្សាដដែល ប៉ុន្តែវាមិនបានដាក់ដំណើរការ ដូច្នេះអ្នកគ្រាន់តែចូលទៅកាន់ Setting ក្នុង iPhone របស់អ្នក រួចចុចយក Camera។ នៅកន្លែង “Use Volume Up for Burst” អ្នកគ្រាន់តែចុចបើកដំណើរការវា នោះវានឹងដំណើរការដូចកាលពី iOS មុនៗអ៊ីចឹង។

ការថតរូបបែប Burst Mode វាពិតជាផ្ដល់អត្ថប្រយោជន៍ដល់អ្នកយ៉ាងច្រើន ទាក់ទងនឹងការថតរូបបែបហាត់កីឡា (រត់) ឬ ការលោត ជាដើម។ ការថតរូបបែបមានចលនាលឿនៗ ក៏ជារឿងដែល Burst Mode អាចដំណើរការបានយ៉ាងល្អ។ ក្នុងចំនោមរូបជាច្រើនដែលអ្នកបានថតនៅក្នុងមុខងារ Burst Mode អ្នកអាចជ្រើសយកមួយ ដើម្បីយកមកប្រើប្រាស់បាន ដោយមិនត្រូវការចំណាយពេលយូរ៕

