ទូរស័ព្ទ

Black Shark 4 បានបញ្ជាក់ថានឹងគាំទ្របច្ចេកវិទ្យាសាកថ្មល្បឿនលឿនដល់ 120W

នាយកប្រតិបត្តិរបស់ Black Shark បានបញ្ជាក់នៅលើបណ្តាញសង្គម Weibo របស់គាត់ថាក្រុមហ៊ុន Black Shark នឹងបើកដំណើរការទូរស័ព្ទបន្ទាប់របស់ខ្លួនឆាប់ៗនេះ។ វានឹងត្រូវបានគេហៅថា Black Shark 4 ហើយនឹងមានការគាំទ្របច្ចេកវិទ្យាសាកថ្មល្បឿនលឿន 120W ចេញពីប្រអប់ស្រាប់។ នាយកប្រតិបត្តិរូបនេះក៏បានបង្ហាញផងដែរថាថាមពលថ្មរបស់វាមានចំនួន 4500 mAh ហើយវានឹងចំណាយពេលសាកពីសូន្យរហូតដល់ពេញក្នុងរយៈពេលត្រឹមតែ ១៥ នាទីប៉ុណ្ណោះ។

នោះគឺជាការកែលម្អផ្នែកមួយចំនួនលើទូរស័ព្ទ Xiaomi ដំបូងបង្អស់ដែលប្រើថាមពលសាកដល់ 120W ។ ក្នុងអំឡុងពេលនៃការសាកល្បង Mi 10 Ultra អាចសាកថ្មពេញក្នុងរយៈពេល 26 នាទីដែលនៅតែគួរឱ្យចាប់អារម្មណ៍ខ្លាំងណាស់បើទោះបីជាក្រុមហ៊ុនបានអះអាងថាត្រឹមតែ 23 នាទីក៏ដោយ។ ប្រហែលជាការធ្វើឱ្យប្រសើរឡើងនៃប្រព័ន្ធបន្សាប់កំដៅ Cooling System នៃទូរស័ព្ទហ្គេមនេះបានធ្វើអោយល្បឿនកើនឡើងភ្លាមៗ។ តែយើងក៏មិនទាន់ដឹងថាការអះអាងរបស់ក្រុមហ៊ុនជាការពិតនៅឡើយនោះទេ។

សំណួរទាំងនេះនឹងមានចម្លើយនៅពេលដែល Black Shark 4 ត្រូវបានប្រកាសចេញ។ យើងកំពុងរង់ចាំនៅកាលបរិច្ឆេទជាផ្លូវការរបស់ទូរស័ព្ទហ្គេមនេះ។

Related posts
ទូរស័ព្ទ

Realme 8 5G នឹងចេញលក់នៅថ្ងៃទី ២១មេសា ជាមួយកាមេរ៉ា ៣៨ MP ហើយអាចប្ដូរឈ្មោះជា V13 5G

ទូរស័ព្ទ

Google Pixel 5a 5G នឹងចេញលក់នៅសហរដ្ឋអាមេរិក និងជប៉ុននៅចុងឆ្នាំនេះ ខណៈដែលនៅតំបន់ផ្សេងទៀតត្រូវបានលុបចោល

ទូរស័ព្ទ

OnePlus 9R នឹងមកដល់ទីផ្សារប្រទេសចិននៅថ្ងៃទី ១៥ ខែមេសា

ទូរស័ព្ទ

លេចធ្លាយព័ត៌មានលម្អិតពី Samsung Galaxy Quantum2 ដែលគេស្គាល់ថាជា Galaxy A82

Leave a Reply

Your email address will not be published. Required fields are marked *