ទូរស័ព្ទ

Redmi K40 នឹងបង្ហាញខ្លួននៅខែក្រោយនេះជាមួយឈីបកំពូល Snapdragon 888

យីហោក្រុមហ៊ុន Redmi ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Xiaomi នឹងទទួលបានឈីបកំពូល Snapdragon 888 មកបំពាក់លើឧបករណ៍របស់ខ្លួនជាមួយនឹងការដាក់បង្ហាញនូវត្រកូល K40 នាពេលខាងមុខនេះ។ ឧបករណ៍កំពូលនៅក្នុងស៊េរីថ្មីទំនងជា Redmi K40 Pro នឹងបំពាក់នូវបន្ទះឈីប Snapdragon 888 ខណៈដែលអ្នកគ្រប់គ្រងទូទៅរបស់ Redmi លោក Lu Weibing បានបង្ហោះទៅកាន់បណ្តាញសង្គម Weibo ដើម្បីបង្ហាញពីលក្ខណៈសំខាន់ៗមួយចំនួនសម្រាប់ស៊េរី K40 នេះ។

ដូច K30 Pro ឆ្នាំមុនដែរម៉ូឌែល K40 ឆ្នាំនេះនឹងភ្ជាប់មកជាមួយនូវបន្ទះឈីបស្មាតហ្វូនស៊េរីចុងក្រោយរបស់ Qualcomm គឺ Snapdragon 888 ។ វានឹងត្រូវបានភ្ជាប់មកជាមួយអេក្រង់រាបស្មើដែលត្រូវបានគេចាត់ទុកថាជាអេក្រង់រាបស្មើដែលថ្លៃបំផុតទោះបីជាយើងមិនប្រាកដថាវាជាអេក្រង់ប្រភេទអ្វីក៏ដោយ។ ផ្អែកតាមពាក្យចចាមអារាមមុន ៗ ទូរស័ព្ទស៊េរី K40 ទាំងអស់នឹងភ្ជាប់មកជាមួយអេក្រង់ដែលមានកម្រឹត Refresh rate ខ្ពស់ប៉ុន្តែយើងមិនទាន់ដឹងថាវានឹងជាអេក្រង់ប្រភេទ LCD ឬ AMOLED នៅឡើយនោះទេ។

Redmi K40 details

យើងក៏ទទួលបានការបញ្ជាក់ផងដែរថាថ្មនៅលើទូរស័ព្ទស៊េរី K40 ដែលខ្ពស់ជាងគេនឹងមានទំហំធំជាង ៤,០០០mAh ទោះបីជាយើងមិនទាន់ដឺងពីចំនួនពិតប្រាកដក៏ដោយ។ ចំពោះការលេចធ្លាយមុនៗបានលើកឡើងពីការគាំទ្រការសាកថ្មដែលមានល្បឿនលឿន 33W ។ ហើយការលេចធ្លាយចុងក្រោយនេះបានបញ្ជាក់ថាម៉ាស៊ីនរបស់ Redmi K40 នឹងបំពាក់មកជាមួយឈីបកំពូល Snapdragon 888 ដែលនឹងចេញលក់ក្នុងតម្លៃ ២,៩៩៩ យ័ននៅក្នុងប្រទេសចិនដែលស្មើនឹងប្រមាណ ៤៦៣ ដុល្លារ។ យើងប្រហែលជានឹងទទួលបានព័ត៌មានលំអិតជាផ្លូវការបន្ថែមទៀតអំពីស៊េរី Redmi K40 ក្នុងពេលឆាប់ៗខាងមុខនេះ។

Related posts
ទូរស័ព្ទ

Realme 8 5G នឹងចេញលក់នៅថ្ងៃទី ២១មេសា ជាមួយកាមេរ៉ា ៣៨ MP ហើយអាចប្ដូរឈ្មោះជា V13 5G

ទូរស័ព្ទ

Google Pixel 5a 5G នឹងចេញលក់នៅសហរដ្ឋអាមេរិក និងជប៉ុននៅចុងឆ្នាំនេះ ខណៈដែលនៅតំបន់ផ្សេងទៀតត្រូវបានលុបចោល

ទូរស័ព្ទ

OnePlus 9R នឹងមកដល់ទីផ្សារប្រទេសចិននៅថ្ងៃទី ១៥ ខែមេសា

ទូរស័ព្ទ

លេចធ្លាយព័ត៌មានលម្អិតពី Samsung Galaxy Quantum2 ដែលគេស្គាល់ថាជា Galaxy A82

Leave a Reply

Your email address will not be published. Required fields are marked *