ទូទៅ

ក្រុមហ៊ុន Netflix មានពាក្យចចាមអារាមថានឹងបន្ថែមសំលេងជាលក្ខណៈឌីជីថលសម្រាប់ AirPods Pro និង AirPods Max

របាយការណ៍បានមកពី iPhoneSoft ដោយដកស្រង់សំដីអ្នកអភិវឌ្ឍន៍ក្រុមហ៊ុន Netflix អនាមិកម្នាក់ហើយបាននិយាយថា Netflix នឹងដំណើរការមុខងារ Spatial Audio សម្រាប់អ្នកប្រើប្រាស់ iPhone ដែល កំពុងប្រើប្រាស់កាស AirPods Pro ឬកាសស្តាប់ត្រចៀក AirPods Max។ ក្នុងរបាយការណ៍នេះក៏បានបន្ថែមទៀតថា លក្ខណៈពិសេសនេះមាននៅក្នុងការសាកល្បងចាប់តាំងពីខែធ្នូ ហើយការដាក់ឱ្យដំណើរការនៅពីរបីខែខាងមុខនេះត្រូវបានចាប់ផ្តើមជាមួយនឹងជំរើសតូចមួយដែលត្រូវបានកំណត់ដើម្បីគាំទ្រ Spatial Audio។

WWDC 2020: AirPods to get auto-switching and spatial audio features -  KLGadgetGuy

មុខងារ Spatial Audio បង្កើតបានជាបទពិសោធន៍សំឡេងដែលមានលក្ខណៈទាក់ទាញជាងមុន។ សំឡេងបែប Surround sound ដែលជាធម្មតាត្រូវបានបញ្ជូនទៅឧបករណ៍បំពងសំឡេងជាច្រើនដែលត្រូវបានបម្លែងជាទម្រង់ ៥.១ ៧.១ ឬ Dolby Atmos ត្រូវបានបកស្រាយថានឹងធ្វើការលើកាស ស្តេរ៉េអូមួយគូជំនួសវិញ។ អ្នកត្រូវការ AirPods Pro ឬ AirPods Max បូករួមទាំង iPhone ឬ iPad ដែលដំណើរការ iOS 14 ឬថ្មីជាងនេះដើម្បីអាចរីករាយ ជាមួយការស្ដាប់។ លើសពីនេះទៀតមុខងារ Spatial Audio ត្រូវបានគាំទ្ររួចហើយដោយសេវាកម្មដូចជា Disney Plus, HBO Max និង Apple TV Plus ។ ក្រុមហ៊ុន Netflix Inc នឹងមិនចង់ទុកវាចោលនៅពេលនិយាយអំពីលក្ខណៈពិសេសដែលវាផ្តល់ជូនអតិថិជននោះទេមិនថានោះជា Spatial Audio ឬមានអ្វីផ្សេងទៀតក៏ដោយ។

ផ្អែកលើមតិប្រតិកម្មដែលយើងបានឮ ចាប់តាំងពីមុខងារ Spatial Audio បានបង្ហាញខ្លួននៅលើ AirPods Pro នៅក្នុងខែកញ្ញាលទ្ធផលចុងក្រោយគឺពិតជាគួរឱ្យចាប់អារម្មណ៍ណាស់ វាត្រូវបានផ្សព្វផ្សាយស្ទើរតែដូចជាការតំឡើងសំឡេង Surround ssound នៅនឹងត្រចៀកអ៊ីចឹង។ ទាំងក្រុមហ៊ុន Netflix និង Apple មិនបានធ្វើការអត្ថាធិប្បាយជាផ្លូវការណាមួយថាតើការដំឡើងកំណែនឹងមកដល់ក្នុងពេលឆាប់ៗនេះទេ។

You HAVE To Try Spatial Audio on AirPods Pro with iOS 14! Instant Switching  Too! - YouTube
Related posts
ទូទៅ

លក្ខណៈពិសេសថ្មីៗជាច្រើនរបស់ iOS 14.5 ដែលនឹងមកដល់ក្នុងពេលដ៏ខ្លីខាងមុខ

ទូទៅ

Realme Buds Air 2 Neo កាសឥតខ្សែរតម្លៃទាបនឹងមានមុខងារលុបសម្លេងរំខាន

ទូទៅ

នាឡិកាដៃ Huawei Band 6 ឥឡូវនេះបានបង្ហាញខ្លួនជាផ្លូវការហើយ

ទូទៅ

ប្រព័ន្ធប្រតិបត្តិការ iOS 14.5 បន្ថែមសំឡេងថ្មីរបស់ Siri និងមិនកំណត់សំឡេង Default ជាស្ត្រីឡើយ

Leave a Reply

Your email address will not be published. Required fields are marked *