ទូទៅ

មហាសេដ្ឋីដែលមានបំផុតនៅទ្វីបអាហ្វ្រិកក្នុងឆ្នាំ ២០២១

នៅទ្វីបអាហ្រ្វិកក៏ដូចជាប្រទេសដទៃទៀតនៅលើពិភពលោកដែរ មហាសេដ្ឋីក៏បានទទួលរងឥទ្ធិពលពីជំងឺឆ្លងដែលបានរីករាលដាលពាសពេញពិភពលោក។ មហាសេដ្ឋីទាំង ១៨ របស់ទ្វីបនេះមានទ្រព្យសម្បត្តិជាមធ្យម ៤,១ ពាន់លានដុល្លារពោលគឺកើនឡើង ១២ ភាគរយច្រើនជាងឆ្នាំមុនដែលជាការជំរុញមួយផ្នែកដោយទីផ្សារភាគហ៊ុនដែលកំពុងកើនឡើងរបស់ប្រទេសនីហ្សេរីយ៉ា។

លោក Aliko Dangote នៃប្រទេសនីហ្សេរីយ៉ាបានជាប់ឈ្មោះជាអ្នកមានជាងគេបំផុតនៅទ្វីបអាហ្វ្រិក ១០ ឆ្នាំជាប់ៗគ្នាដែលមានទ្រព្យសម្បត្តិ ១២,១ ពាន់លានដុល្លារកើនឡើង ២ ពាន់លានដុល្លារពីបញ្ជីឆ្នាំមុនដោយសារការកើនឡើងប្រហែល ៣០ ភាគរយនៃតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Dangote Cement មកដល់ពេលនេះវាជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតរបស់គាត់។ អ្នកមានបំផុតលំដាប់ទី ២ គឺលោក Nassef Sawiris នៃប្រទេសអេហ្ស៊ីបដែលទ្រព្យសម្បត្តិធំជាងគេរបស់គាត់គឺភាគហ៊ុនជិត ៦% នៅក្នុងក្រុមហ៊ុនផលិតសម្លៀកបំពាក់កីឡាដ៏ល្បី Adidas ។ លំដាប់ទី ៣ គឺលោក Nicky Oppenheimer នៃប្រទេសអាហ្វ្រិកខាងត្បូងដែលបានទទួលមរតកភាគហ៊ុននៅក្នុងក្រុមហ៊ុនពេជ្រ DeBeers និងគ្រប់គ្រងក្រុមហ៊ុនរហូតដល់ឆ្នាំ ២០១២ នៅពេលដែលគាត់បានលក់ភាគហ៊ុន ៤០ ភាគរយក្នុងគ្រួសាររបស់គាត់នៅក្នុង DeBeers ទៅឱ្យក្រុមហ៊ុនរុករករ៉ែយក្សរបស់អាមេរិចក្នុងតម្លៃ ៥,១ ពាន់លានដុល្លារ។

អ្នករកបានធំជាងគេនៅឆ្នាំនេះគឺមហាសេដ្ឋីស៊ីម៉ងត៍នីហ្សេរីយ៉ាម្នាក់ទៀតគឺលោក Abdulsamad Rabiu ។ គួរកត់សម្គាល់ផងដែរថាភាគហ៊ុនរបស់ BUA Cement PLC របស់គាត់ដែលបានចុះបញ្ជីនៅផ្សារហ៊ុននីហ្សេរីយ៉ានៅខែមករាឆ្នាំ ២០២០ បានកើនឡើងទ្វេដងនៃតម្លៃកាលពីឆ្នាំមុន។ នោះបានជំរុញឱ្យទ្រព្យសម្បត្តិរបស់លោក Rabiu កើនឡើងយ៉ាងខ្លាំងដល់ ៧៧% ទៅ ៥,៥ ពាន់លានដុល្លារ។ រឿងដែលត្រូវកត់ចំណាំៈ លោក Rabiu និងកូនប្រុសរបស់គាត់មានភាគហ៊ុនប្រហែល ៩៧% នៃក្រុមហ៊ុន ដែលផ្តល់ឱ្យក្រុមហ៊ុននូវភាគហ៊ុនសម្រាប់សាធារណៈដ៏តូចបំផុតមួយ។ ផ្សារហ៊ុននីហ្សេរីយ៉ាតម្រូវឱ្យមានភាគហ៊ុន ២០ ភាគរយឬច្រើនជាងនេះសម្រាប់ភាគហ៊ុនសាធារណៈដែលមានតម្លៃយ៉ាងតិច ២០ ពាន់លានណៃរ៉ា ឬប្រហែល ៥០ លានដុល្លារអាមេរិចជាផលបណ្តោះអាសន្ន។ អ្នកនាំពាក្យផ្សារហ៊ុនរបស់ប្រទេសនីហ្សេរីយ៉ាបានប្រាប់ Forbes ថា BUA Cement បានបំពេញតាមតម្រូវការទី ២ ។

ខណៈពេលដែលអ្នកខ្លះមានទ្រព្យសម្បត្តិរាប់ពាន់លាននោះ មានអ្នកមានបំផុតពីអ្នកនៅក្នុងបញ្ជីឆ្នាំ ២០២០ របស់អាហ្វ្រិកដែលមានទ្រព្យសម្បត្តិច្រើនជាងគេបានធ្លាក់ចុះក្រោម ១ ពាន់លានដុល្លារ។ តាមពិតមានតែមហាសេដ្ឋីជាស្ត្រីពីរនាក់មកពីទ្វីបអាហ្វ្រិកទេដែលបានធ្លាក់ពីបញ្ជីនេះ។ Forbes បានគណនាថាទ្រព្យសម្បត្តិរបស់លោកស្រី Folorunsho Alakija នៃប្រទេសនីហ្សេរីយ៉ាដែលជាម្ចាស់ក្រុមហ៊ុនរុករកប្រេងបានធ្លាក់ចុះក្រោម ១ ពាន់លានដុល្លារដោយសារតែតម្លៃប្រេងចុះទាប។ ហើយលោកស្រី Isabel dos Santos ដែលតាំងពីឆ្នាំ ២០១៣ បានក្លាយជាស្ត្រីមានជាងគេបំផុតនៅទ្វីបអាហ្វ្រិកត្រូវបានគេទំលាក់ចេញពីកន្លែងរបស់លោកស្រីដោយសេចក្តីសម្រេចរបស់តុលាការជាបន្តបន្ទាប់ដែលបង្កកទ្រព្យសម្បត្តិរបស់លោកស្រីទាំងនៅអង់ហ្គោឡានិងព័រទុយហ្កាល់។ នៅខែមករាឆ្នាំ ២០២០ អគ្គមេធាវីនៃប្រទេសអង់ហ្គោឡាបានចោទប្រកាន់លោកស្រី Isabel dos Santos ពីបទកិបកេងប្រាក់និងការលាងលុយកខ្វក់។ តុលាការរបស់ប្រទេសអង់ហ្គោឡាបានអះអាងថាសកម្មភាពដែលធ្វើឡើងដោយលោកស្រី Isabel dos Santos ដែលជាការជាប់ពាក់ព័ន្ធនឹងការស្លាប់ប្តីរបស់លោកស្រីឈ្មោះ Sindika Dokolo (បានស្លាប់ក្នុងខែតុលាឆ្នាំ ២០២០ តាមសេចក្តីរាយការណ៍ពីគ្រោះថ្នាក់នៃការជ្រមុជទឹក) និងករណីមួយទៀតដែលបានបណ្តាលឱ្យរដ្ឋាភិបាលប្រទេសអង់ហ្គោឡាខាតបង់យ៉ាងហោចណាស់ ១,១៤ ពាន់លានដុល្លារ។ ទស្សនាវដ្តី Forbes បានកត់សម្គាល់ថាគ្មានការបង្កកទ្រព្យសម្បត្តិរបស់លោកស្រី dos Santos នោះទេ ។ តាមរយៈអ្នកនាំពាក្យលោកស្រី dos Santos បានបដិសេធមិនធ្វើអត្ថាធិប្បាយចំពោះរឿងនេះនោះទេ។

មហាសេដ្ឋីទាំង ១៨ នាក់មកពីទ្វីបអាហ្វ្រិកបានកើតចេញពីប្រទេសចំនួន ៧ ផ្សេងគ្នា។ អាហ្វ្រិកខាងត្បូងនិងអេហ្ស៊ីបមានមហាសេដ្ឋី ៥ រូបដូចគ្នា តាមពីក្រោយដោយនីហ្សេរីយ៉ាមាន ៣ នាក់និងម៉ារ៉ុកមាន ២ នាក់។ ជារួមពួកគេមានទ្រព្យសម្បត្តិសរុប ៧៣,៨ ពាន់លានដុល្លារដែលច្រើនជាងទ្រព្យសម្បត្តិសរុប ៧៣.៤ ពាន់លានដុល្លាររបស់មហាសេដ្ឋី ២០ រូបដែលមានឈ្មោះក្នុងបញ្ជីអ្នកមានបំផុតនៅអាហ្វ្រិកកាលពីឆ្នាំមុនទៀតផង។

Related posts
ទូទៅ

លក្ខណៈពិសេសថ្មីៗជាច្រើនរបស់ iOS 14.5 ដែលនឹងមកដល់ក្នុងពេលដ៏ខ្លីខាងមុខ

ទូទៅ

Realme Buds Air 2 Neo កាសឥតខ្សែរតម្លៃទាបនឹងមានមុខងារលុបសម្លេងរំខាន

ទូទៅ

នាឡិកាដៃ Huawei Band 6 ឥឡូវនេះបានបង្ហាញខ្លួនជាផ្លូវការហើយ

ទូទៅ

ប្រព័ន្ធប្រតិបត្តិការ iOS 14.5 បន្ថែមសំឡេងថ្មីរបស់ Siri និងមិនកំណត់សំឡេង Default ជាស្ត្រីឡើយ

Leave a Reply

Your email address will not be published. Required fields are marked *