កុំព្យូទ័រ

កុំព្យូទ័រយួរដៃល្អបំផុតនៅឆ្នាំ ២០២១

ទាំងនេះគឺជាជំរើសដ៏ល្អបំផុតរបស់យើងសម្រាប់អ្នកប្រើប្រាស់គ្រប់ប្រភេទរួមទាំងការច្នៃប្រឌិតនិងអ្នកលេងហ្គេម និងសូម្បីតែកុំព្យូទ័រយួរដៃដែលមានតម្លៃទាប និងជម្រើសដែលងាយស្រួលសម្រាប់កុំព្យូទ័រលំដាប់ថវិកា។ ប្រសិនបើអ្នកដូចជាមនុស្សភាគច្រើនដែលកំពុងធ្វើការពីផ្ទះ ឬរៀនពីចម្ងាយបញ្ជីនេះអាចជួយអ្នកឱ្យរកឃើញកុំព្យូទ័រយួរដៃថ្មីល្អឥតខ្ចោះដើម្បីបំពេញតាមតម្រូវការរបស់អ្នកបាន។ មិនថាអ្នកកំពុងស្វែងរកកុំព្យូទ័រយួរដៃសម្រាប់ការងារសាលារៀន ហ្គេម ឬការកម្សាន្ត អ្នកនឹងរកឃើញជំរើសកំពូលរបស់យើងពីម៉ាកកុំព្យូទ័រយួរដៃដែលល្អបំផុតនៅលើទីផ្សារដូចជា Apple, Dell, HP, Microsoft, Lenovo, Acer, Asus និងផ្សេងៗទៀត។ អ្នកក៏អាចអានការណែនាំរបស់យើងចំពោះកុំព្យូទ័រយួរដៃសម្រាប់លេងហ្គេមដែលល្អបំផុត​ កុំព្យូទ័រយួរដៃអេក្រង់ធំទំហំ ១៥ អ៊ីញ ពីរក្នុងមួយកុំព្យូទ័រ និង Chromebook ក៏ដូចជាកុំព្យូទ័រយួរដៃល្អបំផុតសម្រាប់និស្សិត កុំព្យូទ័រយួរដៃល្អបំផុតសម្រាប់ការច្នៃប្រឌិត និងជម្រើសជំនួស MacBook Pro ល្អបំផុតសម្រាប់កុំព្យូទ័រ Windows។ លើសពីនេះទៀតយើងក៏មានចំណាត់ថ្នាក់ថាមពលថ្មដែលប្រើប្រាស់បានយូរសម្រាប់អ្នកផងដែរ។

កុំព្យូទ័រយួរដៃមានរូបរៀងតូចដែលល្អបំផុត

Dell XPS 13 2020

Dell XPS 13 គឺជាកុំព្យូទ័រយួរដៃដែលល្អទាំងទំហំ​ ទំងន់ និងការដំណើរការ ។ នៅឆ្នាំ ២០២០ ក្រុមហ៊ុន Dell បានធ្វើឱ្យកុំព្យូទ័រយួរដៃកាន់តែមានរូបរាងតូចជាងមុនខណៈពេលដែលអេក្រង់របស់វាកាន់តែមានទំហំធំជាងមុននិងបង្កើននូវដំណើរការទាំងមុខងារស៊ីភីយូនិងក្រាហ្វិច។ វាមិនមែនជាការកែប្រែដ៏ធំនោះទេប៉ុន្តែ Dell XPS នេះនៅតែល្អបំផុតនៅក្នុងចំណោមកុំព្យូទ័រយួរដៃដទៃ។ ហើយសម្រាប់អ្នកដែលចង់បានប្រព័ន្ធដំណើរការ Intel ជំនាន់ចុងក្រោយបំផុតនិងអស្ចារ្យបំផុតនោះគឺ Dell XPS 13 ក៏ដូចជា XPS 13 2-in-1 របស់ក្រុមហ៊ុន (ក៏ជាជំរើសដ៏អស្ចារ្យផងដែរ) អាចរកបានជាមួយបន្ទះឈីបជំនាន់ទី ១១ របស់ក្រុមហ៊ុន Intel ជាមួយ ជម្រើសរបស់ Intel Core i3, Core i5 និង Core i7 ។ កុំព្យូទ័រយួរដៃ Dell នេះក៏ផ្តល់ជូនជម្រើសនៃការផ្ទុកនិងអង្គចងចាំប្រភេទ SSD ដែលចាប់ផ្តើមពី SSD ទំហំ ២៥៦ ជីកាបៃនិងអង្គចងចាំ ៨ ជីកាបៃ។ អ្នកអាចរកជាវវាបានក្នុងតម្លៃ 1000 ដុល្លាតាមរយៈគេហទំព័រ Dell ។

កុំព្យូទ័រយួរដៃខ្នាតតូចល្អបំផុតតម្លៃក្រោម ១០០០ ដុល្លារ

Asus ZenBook 13

កុំព្យូទ័រយួរដៃ Asus ZenBook 13 គឺជាម៉ូដែលទាន់សម័យដែលមានអេក្រង់ធំទូលាយសម្រាប់ការប្រើប្រាស់លើតុតូចមួយ។ អ្នកនឹងទទួលបានថាមពលថ្មធំដល់ ១២ ម៉ោងវាអាស្រ័យលើការប្រើប្រាស់របស់អ្នក។ វាបានភ្ជាប់មកជាមួយប្រព័ន្ធដំណើរការ Intel ជំនាន់ទី ១០ ឬជំនាន់ទី ១១ របស់ Intel Core i7 និងមានដំណើរការជាច្រើនដើម្បីបំពេញការងារការិយាល័យនិងការងារសាលាយ៉ាងឆាប់រហ័ស។ លើសពីនេះទៅទៀតដូចជាកុំព្យូទ័រយួរដៃជាច្រើនរបស់ក្រុមហ៊ុន Asus ដែរ ZenBook បានបន្ថែមឧបករណ៍មួយចំនួនដើម្បីសង្ឃឹមថាជីវិតរបស់អ្នកកាន់តែងាយស្រួលខណៈពេលដែលអ្នកនៅខាងក្រៅជាមួយវា។ អ្នកអាចរកជាវវាបានក្នុងតម្លៃ 900 ដុល្លាតាមរយៈគេហទំព័រ B&H ។

តូចល្អបំផុត 2-in-1

HP Envy x360 13 (2020)

HP Envy x360 13 គឺជាជម្រើសដ៏ល្អសម្រាប់សិស្សវិទ្យាល័យឬនិស្សិតមហាវិទ្យាល័យឬអ្នកដែលកំពុងស្វែងរកកុំព្យូទ័រយួរដៃដែលមានរូបរាងតូច ទាន់សម័យជាមួយអេក្រង់រស់រវើក នឹងងាយស្រួលយកតាមខ្លួនពេលធ្វើដំណើរ ។ កុំព្យូទ័រយួរដៃ HP នេះមានទំងន់តិចជាង ៣ ផោន (១,៣ គីឡូក្រាម) ហើយមានថាមពលថ្មធំទោះបីវាជាកុំព្យូទ័រយួរដៃមានទំហំតូចក៏ដោយ។ វាក៏មានជំរើសដំណើរការដោយឈីប AMD Ryzen 5-4500U ឬឈីប Intel ជំនាន់ទី​ 11th ។ អ្វីដែលសំខាន់អ្នកនឹងទទួលបានកុំព្យូទ័រយួរដៃមួយដ៏លឿនដែលត្រៀមរួចជាស្រេចសម្រាប់ការធ្វើការងារពីផ្ទះ នឹងការរៀនសូត្រពីចំងាយ។ អ្នកអាចរកជាវវាបានក្នុងតម្លៃ 900 ដុល្លាតាមរយៈគេហទំព័រ HP ។

MacBook Pro ដែលល្អបំផុត

Apple MacBook Pro (16 អ៊ីញ)

ការរួមបញ្ចូលគ្នានៃផ្នែករឹងរបស់ MacBook Pro និង MacOS បានធ្វើអោយវាមានដំណើរការជាអតិបរមា ខណៈពេលដែលការផ្តល់ថាមពលថ្មឈានមុខគេដែលប្រព័ន្ធប្រតិបត្តិការវីនដូមិនដែលមាន ព្រមទាំងមានអេក្រង់បង្ហាញរូបភាពដែលមានគុណភាពបង្ហាញខ្ពស់ទៀតផង ។ លើសពីនេះទៅទៀតក្តារចុចម៉ូដែលកុំព្យូទ័រយួរដៃដ៏មានអានុភាពនេះបានប្រើ scissor នៅក្រោមគ្រាប់ចុចជាជាងការផ្លាស់ប្តូរ butterfly ដែលគេនិយមប្រើ។ អ្នកអាចរកជាវវាបានក្នុងតម្លៃ 2399 ដុល្លាតាមរយៈគេហទំព័រ Apple ។

កុំព្យូទ័រយួរដៃ Surface ល្អបំផុត

Microsoft Surface Pro 7

Surface Pro នៅតែបន្តជាកុំព្យូទ័រកូនកាត់ដែលកត់ចំណាំបានត្រឹមត្រូវ ប្រសិនបើអ្នកកំពុងស្វែងរកកុំព្យូទ័រថេប្លេតដែលអាចធ្វើការងារបានទ្វេដងលើសពីកុំព្យូទ័រយួរដៃវីនដូ។ កុំព្យូទ័រយួរដៃ Surface ដ៏មានអានុភាពនេះមានបំពាក់អង្គដំណើរការ Intel ជំនាន់ទី ១០ Wi-Fi ៦ និងមានថាមពលថ្មប្រើបានយូរ ។ កុំព្យូទ័រយួរដៃ Surface នេះក៏ជាឧបករណ៍ដំបូងគេដែលមានបំពាក់នូវរន្ធ USB-C ផងដែរ ។ អ្នកអាចរកជាវវាបានក្នុងតម្លៃ 900 ដុល្លាតាមរយៈគេហទំព័រ Best Buy ។

MacBook Air ដែលល្អបំផុត

Apple MacBook Air 2020

នេះគឺជាការណែនាំរបស់យើងសម្រាប់អ្នកដែលកំពុងស្វែងរកកុំព្យូទ័រយួរដៃ MacOS សម្រាប់ការប្រើប្រាស់ជាប្រចាំថ្ងៃ។ MacBook Air ត្រូវបានក្រុមហ៊ុនធ្វើបច្ចុប្បន្នភាពនៅឆមាសទីមួយនៃឆ្នាំ ២០២០ ជាមួយឈីបដំណើរការ Intel ថ្មីហើយសំខាន់បំផុតគឺការប្រើប្រាស់ក្តារចុចថ្មីទៀតផង។ ទោះយ៉ាងណានៅក្នុងខែវិច្ឆិកា Apple បានប្រកាសថាឈីបដំណើរការ M1 ថ្មីរបស់ខ្លួននឹងត្រូវចូលមកជំនួសស៊ីភីយូរបស់ Intel សម្រាប់ MacBook Air។ ការប្រើប្រាស់ឈីប M1 របស់ក្រុមហ៊ុន Apple បានសន្យាថាប្រព័ន្ធប្រតិបត្តិការនឹងមានដំណើរការល្អជាងមុននិងអាចប្រើបានយូរជាងមុនរហូតដល់ ១៨ ម៉ោង ។ អ្នកអាចរកជាវវាបានក្នុងតម្លៃ 999 ដុល្លាតាមរយៈគេហទំព័រ Apple ។

កុំព្យូទ័រយួរដៃល្អបំផុតសម្រាប់កញ្ចប់ថវិកាមានកម្រឹត

Acer Swift 3

Acer Swift 3 ជាកុំព្យូទ័រយួរដៃដែលអាចធ្វើកិច្ចការសាមញ្ញជាច្រើនដូចជាអ៊ីម៉ែល ដំណើរការកម្មវិធី word នឹងច្រើនទៀត នេះក៏ដោយសារបន្ទះឈីប AMD Ryzen 5 និង Ryzen 7 ។ កុំព្យូទ័រយួរដៃលំដាប់ថវិកានេះមានក្តារចុចដែលងងាយស្រួលប្រើប្រាស់ ឧបករណ៍ស្គេនស្នាមម្រាមដៃនិងរន្ធ USB Type-C ផងដែរ។ Acer Swift 3 ក៏ជាកុំព្យូទ័រយួរដៃដែលមានទម្ងន់ស្រាលមិនគួរឱ្យជឿ (តិចជាង 3 ផោន)។

បន្ថែមពីលើ Acer Swift នេះយើងក៏ជាអ្នកគាំទ្ររបស់ Acer Aspire 5 ដែលមានទំហំអេក្រង់ធំ ១៥,៦ អ៊ីញ ។ Acer Aspire 5 មានច្រើនប្រភេទដែលអ្នកអាចជ្រើសរើសបានចាប់ពី ៤០០ ដុល្លាររហូតដល់ ៨៣០ ដុល្លារប្រសិនបើអ្នកចង់បានអង្គក្រាហ្វិចដាច់សម្រាប់ការលេងហ្គេមនិងការបង្កើតមាតិកា។ អ្នកអាចរកជាវ Acer Swift 3 បានក្នុងតម្លៃ 668 ដុល្លាតាមរយៈគេហទំព័រ Amazon ។

Chromebook ល្អបំផុត

Lenovo IdeaPad Chromebook Duet

នេះគឺជាកំណែរបស់ Chrome ដ៏សំខាន់ដែលបានយកគំរូរតាម Microsoft Surface Go ដែលចេញដំបូង។ ដូចទៅនឹង Surface Go ដែល Chromebook Duet គឺជាថេប្លេត ១០ អ៊ីញដែលមានក្តារចុចនិងអេក្រង់អាចប៉ះបញ្ជាបាន។ មិនដូចក្រុមហ៊ុន Microsoft ទេក្រុមហ៊ុន Lenovo បានរួមបញ្ចូលក្តារចុចមកជាមួយក្នុងប្រអប់តែម្តង។ កុំព្យូទ័រយួរដៃ Chrome OS នេះមានតម្លៃទាបជាង Surface Go (រាប់បញ្ចូលទាំង Surface Go 2 ថ្មីផងដែរ) ដោយកុំព្យូទ័រយួរដៃនេះមានតម្លៃចាប់ពី ២៧៩ ដុល្លារសម្រាប់ទំហំ ៦៤ ជីកាបៃឬ ២៩៩ ដុល្លារសម្រាប់ទំហំផ្ទុក ១២៨ ជីកាបៃ។ វាមានទំហំតូចជាងមុនទោះបីជាវាមិនសូវមានថាមពលខ្លាំងក៏ដោយ ហើយអ្នកនឹងទទួលបានច្រើនជាងអ្វីដែលអ្នកបានចំណាយលើ Chromebook ។

Chromebook Duet មានអេក្រង់តូច តែទោះយ៉ាងណាប្រសិនបើអ្នកកំពុងប្រើវាជាទៀងទាត់យើងសូមណែនាំឱ្យភ្ជាប់ម៉ូនីទ័រខាងក្រៅទៅរន្ធ USB-C របស់វា។ អ្នកប្រហែលជាត្រូវភ្ជាប់ក្តារចុចឥតខ្សែនិងmouse ផងដែរ។ អ្នកអាចរកជាវវាបានក្នុងតម្លៃ 250 ដុល្លាតាមរយៈគេហទំព័រ Best Buy ។

កុំព្យូទ័រយួរដៃសម្រាប់លេងហ្គេមតម្លៃទាបល្អបំផុត

Dell G5 15

កុំព្យូទ័រយួរដៃសម្រាប់លេងហ្គេមស៊េរី G របស់ Dell មានតម្លៃទាបជាងម៉ូឌែល Alienware របស់ខ្លួនប៉ុន្តែនៅតែមានសមត្ថភាពអាចលេង AAA titles ជំនាន់ចុងក្រោយបានផងដែរ។ វាមានម៉ូដែលចំនួនបីដាច់ដោយឡែកពីគ្នាគឺ G3, G5 និង G7 ដែលមានទំហំចាប់ពី 15 និង 17 អ៊ីញ។ G5 15 គឺជាកុំព្យូទ័រយួរដៃលំដាប់កណ្តាលដែលមានតម្លៃល្អបំផុត ជាមួយការដំណើរការ គុណភាពនឹងការរចនាទៀតផង ។ វាក៏មានម៉ូឌែលពិសេសមួយដែលមានឈីបដំណើរការដោយ Ryzen 5 4600H របស់ AMD ផងដែរ។ អ្នកអាចរកជាវវាបានក្នុងតម្លៃ 900 ដុល្លាតាមរយៈគេហទំព័រ Dell ។

កុំព្យូទ័រយួរដៃល្អបំផុតដែលមានអេក្រង់ធំនិងថ្មប្រើបានយូរ

LG Gram 17

មិនមានកុំព្យូទ័រយួរដៃទំហំ ១៧ អ៊ីញផ្សេងទៀតដែលល្អជាងវា ហើយក៏មានថាមពលថ្មប្រើបានយូរផងដែរ។ Gram 17 អាចប្រើបានរយៈពេល ១៣ ម៉ោងលើការ streaming វីដេអូ ។ ដំណើរការរបស់វាត្រូវបានបង្កើនមួយចំនួនពីស៊េរីឆ្នាំ ២០១៩ ផងដែរដោយសារការបន្ថែមនៃខួរក្បាលប្រភេទ Intel Core i7 ជំនាន់ទី ១០ ។ នេះក៏ដោយសារការសហការជាមួយអង្គក្រាហ្វិចរួមបញ្ចូលគ្នារវាង Intel Iris Plus ដែលមានអនុភាពជាងមុន ដែលផ្តល់ឱ្យអ្នកនូវល្បឿនបន្ថែមទៀតសម្រាប់ការកែប្រែរូបថត និងវីដេអូ ព្រមទាំងការលេងហ្គេមផងដែរ។ អ្នកអាចរកជាវវាបានក្នុងតម្លៃ 1850 ដុល្លាតាមរយៈគេហទំព័រ Best Buy ។

កុំព្យូទ័រយួរដៃសម្រាប់ការធ្វើការងារល្អបំផុត

Dell Latitude 9510

ខណៈដែលក្រុមហ៊ុន Asus និង Lenovo បានចេញកុំព្យូទ័រយួរដៃសម្រាប់អាជីវកម្មនៅឆ្នាំនេះ Dell Latitude គឺជាជម្រើសកំពូលរបស់យើងនៅពេលនេះផងដែរ។ សហវិស្វករជាមួយក្រុមហ៊ុន Intel ម៉ូដែល ៩៥១០ បានដាក់អេក្រង់ទំហំ ១៥ អ៊ីញនៅក្នុងតួខ្លួនកុំព្យូទ័រយួរដៃទំហំ ១៤ អ៊ីញប៉ុន្តែវាទទួលបានថាមពលថ្មជាង ២០ ម៉ោងនិងមានខួរក្បាល Core i7 ដ៏មានអានុភាពជាមួយ vPro សម្រាប់សុវត្ថិភាពនិងការគ្រប់គ្រងពីចម្ងាយទៀតផង។ វាអាចប្រើបានជាមួយការតភ្ជាប់តាមទូរស័ព្ទចល័ត 4G ឬ 5G ហើយប្រើ AI ដើម្បីរៀនពីរបៀបដែលអ្នកធ្វើការដើម្បីផ្តល់ឱ្យអ្នកនូវដំណើរការល្អបំផុតដោយមិនខ្វល់ថាការប្រើលើថ្មឬកំពុងដោត។ លើសពីនេះទៅទៀតវាក៏អាចប្រើបានទាំងជាកុំព្យូទ័រយួរដៃឬជាថេប្លេត(ពីរក្នុងមួយ)។ អ្នកអាចរកជាវវាបានក្នុងតម្លៃ 1849 ដុល្លាតាមរយៈគេហទំព័រ Dell ។

ល្អបំផុត ២ ក្នុង ១ នឹងអាចប្រើជាមួយប៊ិច

Lenovo Yoga C940

ទោះបីជាក្រុមហ៊ុន HP និងក្រុមហ៊ុន Dell មានកុំព្យូទ័រយួរដៃពីរដែលអាចប្លាស់ប្តូរបានល្អបំផុតក៏ដោយក៏វាមានអេក្រង់ទំហំ ១៣.៣ និង ១៣.៤ អ៊ីញដ៏តូចផងដែរ។ ប្រសិនបើអ្នកចង់បាន room បន្ថែមទៀតសម្រាប់ការងារឬការកម្សាន្តរបស់អ្នកនោះកុំព្យូទ័រយួរ C940 ទំហំ ១៤ អ៊ីញគឺជាជម្រើសដ៏ល្អ ។ វាជាកំព្យូទ័រយួរដៃ Project Athena មួយរបស់ Intel គឺ C940 ត្រូវបានកែសំរួលអោយកាន់តែមានថាមពលនិងថ្មកាន់បានយូរ។ លើសពីនេះទៅទៀតវាដូចជាផលិតផលមួយចំនួនដែលបានភ្ជាប់មកជាមួយនូវប៊ិចដែលអាចផ្ទុកនឹងសាកថ្មនៅក្នុងតួរខ្លួនបានផងដែរ ។ ការជំនួសរបស់ C940 គឺ Yoga 9i ឥឡូវនេះអាចប្រើប្រាស់បានហើយវាមានមិនមានការកែប្រើច្រើននោះទេវាបានផ្លាស់ប្តូរក្រៅពីប្រព័ន្ធដំណើរការ Intel ជំនាន់ទី ១១ របស់ខ្លួន។ អ្នកអាចរកជាវវាបានក្នុងតម្លៃ 1170 ដុល្លាតាមរយៈគេហទំព័រ Best Buy ។

ជម្រើសកុំព្យូទ័រយួរដៃល្អបំផុតដែលអាចជំនួស MacBook Pro បាន

Razer Blade Pro 17

Blade Pro 17 មានរាងតូចច្រឡឹងដែលទោះជាវាមានទំហំដល់ ១៧ អ៊ីញក៏ដោយ ក៏វាមានកម្រាស់ស្តើងនិងទំងន់ស្រាលផងដែរ ។ ទោះបីជាវាបានបង្ហាញខ្លួនក៏ដោយក៏ Blade Pro ពិតជាមិនងាយអាចប្រកួតប្រជែងជាមួយ MacBook Pro បាននោះទេ។ ទោះយ៉ាងណាក៏ដោយវាក៏មានដំណើរការប្រព័ន្ធប្រតិបត្តិការនិងអេក្រង់ដែលមានគុណភាពខ្ពស់ដូចគ្នាដែលអ្នកតែងតែរំពឹងពីកុំព្យូទ័រយួរដៃកំពូលរបស់ Apple ផងដែរ។ អ្នកច្នៃប្រឌិត ឬអ្នកលេងហ្គេម ប្រាកដជាចង់ទទួលបានវាជាមួយនឹងជម្រើសបង្ហាញរូបភាពដែលមានគុណភាពបង្ហាញ 4K ព្រមទាំងមានកម្រឹត refresh rate ដល់ 300MHz ដែល Razer ផ្តល់ជូនសម្រាប់ម៉ូដែលនេះផងដែរ ។ អ្នកអាចរកជាវវាបានក្នុងតម្លៃ 3500 ដុល្លាតាមរយៈគេហទំព័រ Amazon ។

ជម្រើសល្អបំផុតសម្រាប់ជំនួស MacBook Air

Lenovo Yoga 7i

Lenovo Yoga 7i​ វាមានរាងស្តើង នឹងទំងន់ត្រឹមតែ ៣ ផោន ប៉ុន្តែវាជាជំរើសដ៏រឹងមាំសំរាប់អ្នកដែលត្រូវការកុំព្យូទ័រយួរដៃសំរាប់ការិយាល័យឬការងារសាលា ។ តួររបស់វាគ្រប់ផ្នែកគឺជាលោហៈដែលផ្តល់ឱ្យយើងនូវរូបរាងនិងអារម្មណ៍ល្អបំផុត ហើយវាមានក្តារចុចដែលមានផាសុខភាព និងឡងតបបានយ៉ាងល្អ ព្រមទាំងមានtouchpad ដែលមានភាពរលូនផងដែរ។ ទោះបីជាវាជាសិស្សប្អូនក៏ដោយក៏វាមានសមត្តភាពនឹងមុខងារពិសេសៗដែលអាចប្រៀបធៀបទៅនឹង ម៉ូដែល Yoga 9i ដែលមានគុណភាពខ្ពស់ផងដែរ។ ហើយក្រុមហ៊ុន Lenovo ក៏បានបំពាក់កាមេរ៉ា webcam សម្រាប់ម៉ូដែលនេះរបស់ខ្លួនដែលផ្តល់ឱ្យអ្នកនូវភាពឯកជនទៀតផង។ អ្នកអាចរកជាវវាបានក្នុងតម្លៃ 650 ដុល្លាតាមរយៈគេហទំព័រ Best Buy ។

Related posts
កុំព្យូទ័រ

កម្មវិធីកុំព្យូទ័រលើតុ WhatsApp ទទួលបានការគាំទ្រសម្រាប់ការហៅជាសំឡេង និងវីដេអូ

កុំព្យូទ័រ

Microsoft Office 2021 នឹងបង្ហាញខ្លួននៅលើ macOS និង Windows នៅចុងឆ្នាំនេះ

កុំព្យូទ័រ

Surface Pro 7 របស់ Microsoft ដែលមាន Type Cover ដាក់លក់ក្នុងតម្លៃដ៏ល្អបំផុត

កុំព្យូទ័រ

Microsoft Surface Pro 8 នឹងអាចដាក់លក់នៅចុងឆ្នាំនេះ

Leave a Reply

Your email address will not be published. Required fields are marked *