កុំព្យូទ័រ

ប្រព័ន្ធប្រតិបត្តិការ Windows ឥលូវនេះអាចដំណើរការកម្មវិធី Android ជាច្រើនពីទូរស័ព្ទរបស់អ្នក

ទីបំផុតថ្ងៃនេះបានមកដល់នៅពេលដែលអ្នកមានឧបករណ៍កំព្យូទ័រតែមួយប៉ុន្តែអ្នកនូវតែអាចគ្រប់គ្រងអ្វីៗបានគ្រប់ផ្នែកទាំងអស់ ។ យើងទំនងជានឹងត្រូវជ្រើសរើសឡើងវិញរវាងទូរស័ព្ទរបស់យើងនិងកុំព្យូទ័រមួយគ្រឿងដែលអាចធ្វើអ្វីៗបានទោះបីវាជាការងារឬសូម្បីតែជាការកំសាន្តក៏ដោយ ។ ដូចជាការធ្វើកិច្ចការច្រើនរវាងកម្មវិធីនៅលើកុំព្យូទ័រ desktop ឬកុំព្យូទ័រយួរដៃគឺមិនមានអ្វីរំខាននោះទេដែលយើងត្រូវយកចិត្តទុកដាក់ពីឧបករណ៍ទាំងពីរនេះ។ ដំណោះស្រាយរបស់ Microsoft គឺតំម្រូវអោយកម្មវិធីទូរស័ព្ទទាំងនោះអាចចូលដំណើរការបានដោយផ្ទាល់នៅលើវីនដូប៉ុន្តែសម្រាប់តែអ្នកកំពុងប្រើទូរស័ព្ទ Samsung Galaxy ណាមួយប៉ុណ្ណោះ ។

ភាពជាដៃគូរវាងក្រុមហ៊ុន Microsoft និង Samsung រហូតមកដល់ពេលនេះគឺវាបានក្លាយជាភាពកក់ក្តៅនិងផ្តាច់មុខផងដែរ។ មិនត្រឹមតែកម្មវិធី Microsoft មួយចំនួនប៉ុណ្ណោះទេដែលបានដាក់បញ្ចូលទៅលើទូរស័ព្ទ Galaxy ស្មាតហ្វូនដែលមានគុណភាពខ្ពស់របស់សាមសុងក៏រីករាយនឹងលក្ខណៈពិសេសនៃការរួមបញ្ចូលគ្នានៃទូរស័ព្ទរបស់អ្នក ដែលមិនមានទូរស័ព្ទ Android ផ្សេងទៀតអាចផ្តល់បទពិសោធន៍បែបនេះបាន ។ វាជាការពង្រីកបន្ថែមបន្តិចទៅលើបទពិសោធន៍នៃការប្រើប្រាស់ ខណៈពេលដែលក្រុមហ៊ុនបានកំណត់វិសាលភាពរបស់វាទៅលើម៉ូឌែលមួយចំនួនប៉ុណ្ណោះ ។

កម្មវិធីលើទូរស័ព្ទរបស់អ្នកដែលជារបស់ Microsoft សម្រាប់វីនដូ ១០ បានត្រៀមខ្លួនរួចរាល់សម្រាប់ការគាំទ្រការផ្សាយផ្ទាល់ទាំងនៅលើផ្ទាំងអេក្រង់ទូរស័ព្ទ ឬក្នុងករណីអ្នកបានជ្រើសរើសការផ្សាយផ្ទាល់ពីកម្មវិធីណាមួយលើទូរស័ព្ទ Galaxy ។ ជាមួយនឹងការដាក់បង្ហាញទូរស័ព្ទ Galaxy Note 20 កាលពីឆ្នាំមុនក្រុមហ៊ុនទាំងពីរបានបង្ហាញថាឆាប់ៗនេះអាចនឹងមានកម្មវិធីលើប្រព័ន្ធប្រតិបត្តិការ Android ជាច្រើនអាចដំណើរការដំណាលគ្នាដូចកម្មវិធីលើវីនដូធម្មតារបស់ខ្លួនផងដែរ។

នៅផ្នែកខាងវីនដូកុំព្យូទ័ររបស់អ្នកវិញត្រូវតែដំណើរការយ៉ាងហោចណាស់លើប្រព័ន្ធដំណើរការដែលបានធ្វើបច្ចុប្បន្នភាពក្នុងខែឧសភា ឆ្នាំ ២០២០ និងមាន RAM ទាបបំផុតទំហំ ៨ ជីកាបៃ។ ទោះយ៉ាងណាតម្រូវការសំខាន់ជាងនេះទៅទៀតគឺថាមុខងារនេះអាចប្រើបានសម្រាប់តែទូរស័ព្ទដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 11 ដែលបានកាត់បន្ថយបញ្ជីនេះនៅត្រឹម Galaxy Note 10 ស៊េរី, Galaxy S20 រួមទាំង Galaxy S20 FE, Galaxy Fold, Galaxy Z Flip, Galaxy Z Fold 2 និង Galaxy Note 20 ប៉ុណ្ណោះ។

វាបានកំណត់កំរិតនៃមុខងារដែលមានប្រយោជន៍បើទោះបីជាយើងសង្ឃឹមថាវានឹងមិនមានជាយូរមកហើយនោះ។ ជាការពិតវាជាដំណោះស្រាយរបស់ភាគីទីបីផ្សេងទៀតប៉ុន្តែគុណប្រយោជន៍នៃលក្ខណៈពិសេសនៃទូរស័ព្ទរបស់អ្នកវាគឺជាការរួមបញ្ចូលគ្នាកាន់តែស៊ីជម្រៅរវាងឧបករណ៍ទាំងពីរនេះ ។

Related posts
កុំព្យូទ័រ

Samsung ប្រកាសបង្ហាញទូរទស្សន៍របស់ខ្លួនដែលមានរូរាងដូច Smart Monitor

កុំព្យូទ័រទូរស័ព្ទ

iPad Pro ស៊េរីថ្មីភ្ជាប់មកជាមួយបន្ទះឈីប M1 5G និង រន្ធ Thunderbolt អេក្រង់ទំហំ 12.9" ជាប្រភេទ mini-LED

កុំព្យូទ័រ

Apple នឹងសម្លាប់ម៉ាស៊ីន MacBook Pro 13 អ៊ីញ

កុំព្យូទ័រ

កម្មវិធីកុំព្យូទ័រលើតុ WhatsApp ទទួលបានការគាំទ្រសម្រាប់ការហៅជាសំឡេង និងវីដេអូ

Leave a Reply

Your email address will not be published. Required fields are marked *