កុំព្យូទ័រ

បំភ្លេច MacBook Pro ថ្មីរបស់ Apple ហើយជ្រើសយក Surface Pro 7+ របស់ Microsoft ដែលមានមុខងារពិឃាតដ៏ពិសេសមួយនេះ

ការចូលរួមថ្មីរបស់ Apple ជាមួយទំរង់ platform Mac របស់ខ្លួនបាននាំមកជាមួយនូវផ្នែករឹងថ្មី នឹងការសាទរដ៏សំខាន់ដែលទំនងជាជោគជ័យក្នុងការធ្វើពាណិជ្ជកម្ម ខណៈការធ្វើឱ្យប្រសើរឡើងដោយស្មោះត្រង់ពីក្រុមហ៊ុនទៅលើម៉ាស៊ីនរបស់ Mac ដែលដើរដោយថាមពលឈីប Intel នឹងឆ្ពោះទៅរកម៉ាស៊ីន Silicon របស់ Apple ដែលដើរដោយថាមពលរបស់ឈីប ARM ។ ដូច្នេះហេតុអ្វីបានជាមនុស្សជាច្រើនដែលនៅក្រៅរង្វង់របស់សហគ្រាសនេះកំពុងសំឡឹងមើលទៅលើ Surface Pro 7 Plus ដែលបានប្រកាសចេញកាលពីពេលថ្មីៗនេះហើយគិតថាការផ្តល់ជូនរបស់ Microsoft គឺជាការដែលប្រសើរជាងទាក់ទងទៅនឹងសុវត្ថិភាពទិន្នន័យរបស់ក្រុមហ៊ុន។

Surface Pro 7+ (Microsoft Press)

មូលហេតុពិតគឺត្រូវបានទុកនៅខាងក្រោយផ្នែករឹងរបស់វា។ កុំព្យូទ័រយួរដៃ MacBook Pro និង MacBook Air ស៊េរីថ្មីត្រូវបានស្រោបដោយ cases ល្អឥតខ្ចោះដែលគ្មានការជ្រៀតចូលឬជម្រើសណាមួយដើម្បីទៅដល់ផ្នែកខាងក្នុងនោះទេ ។ ចំណែក Surface Pro 7+ មានរន្ធនៅខាងក្រោយសម្រាប់អ្នកអាចដាក់ស៊ីមកាតក្នុងការប្រើប្រាស់អ៊ីនធឺណិត 4G LTE និងអាចដោះឬដាក់ SSD កាតបានផងដែរ។

ការភ្ជាប់បណ្តាញអ៊ីនធឺណេត 4G មានប្រយោជន៍ក្នុងករណីជាច្រើនប៉ុន្តែវាក៏មានលទ្ធភាពអាចទាញយកទិន្នន័យទាំងអស់ចេញពីផ្នែករឹងក្នុងពេលភ្លាមៗបានផងដែរ។ ហេតុអ្វីបានជាអ្នកចង់មានកន្លែងបន្ថែមទំហំផ្ទុកចល័ត? មូលហេតុចំបងគឺថាទិន្នន័យផ្សេងៗ បើសិនជាគ្មានឧបករណ៍ផ្ទុកចល័តទេទិន្នន័យនឹងមានតែនៅក្នុងម៉ាស៊ីនប៉ុណ្ណោះ។ សូម្បីតែម៉ាស៊ីនដែលខូចវានឹងនៅតែរក្សាទុកទិន្នន័យ ហើយប្រសិនបើក្រុមហ៊ុនមានគោលការណ៍មិនអោយមានទិន្នន័យធ្លាយចេញក្រៅនោះ អញ្ចឹងឧបករណ៍ផ្ទុកទិន្នន័យនោះចាំបាច់ត្រូវទៅរកកន្លែងដើម្បីជួសជុលហើយ ។ វាទំនងជាឧបករណ៍ផ្ទុកទិន្នន័យនោះនឹងត្រូវបានទុកចោលឥតបានការហើយបែរជាត្រូវទិញឧបករណ៍ផ្ទុកទិន្នន័យថ្មីទៅវិញ ។​ ដែលវាជាការចំណាយដ៏ខ្ជះខ្ជាយយ៉ាងខ្លាំង។

ជាមួយឧបករណ៍ផ្ទុកទិន្នន័យចល័តអ្នកក៏អាចប្តូរទៅប្រើលើម៉ាស៊ីនថ្មីដោយភាពងាយស្រួលបំផុត ។ ដូច្នេះម៉ាស៊ីនដែលខូចខាតយើងអាចប្រើប្រាស់ទិន្នន័យរបស់វាវិញបានជាធម្មតាក្នុងរយៈពេលតែពីរបីវិនាទី ។ ខណៈពេលដែលតួម៉ាស៊ីនចាស់របស់យើងនៅមិនទាន់ជួសជុលរួច ។

ហើយជាការពិតវាបានទុកជម្រើសដើម្បីអោយយើងអាចបន្ថែមទំហំផ្ទុកកាន់តែច្រើនថែមទៀតប្រសិនបើអ្នកត្រូវការ ។ ក្រុមហ៊ុនរបស់ Surface Pro X បានបង្កើតគ្រឿងបន្លាស់និងឧបករណ៍ផ្សេងៗរួចហើយដើម្បីអាចធ្វើដូចនេះបាន បើទោះបីវាជាពត៌មានក្រៅផ្លូវការនៅលើឧបករណ៍នេះក៏ដោយ។

Surface Pro 7+ removable storage (Microsoft Press)

ក្រុមហ៊ុន Microsoft បានធ្វើការបង្ហាញទៅលើ Surface Pro 7+ ដែលជាឧបករណ៍ផ្តោតលើការរចនាឡើងជុំវិញតម្រូវការរបស់អតិថិជន។ ឧបករណ៍ផ្ទុកទិន្នន័យចល័តវាអាចនឹងកើតឡើងពិតមែន ប៉ុន្តែមានឧបករណ៍ផ្សេងទៀតដែលត្រូវដោះស្រាយដូចជា ភាពត្រូវគ្នារវាង Windows នឹងឧបករណ៍ និងលក្ខណៈពិសេសសុវត្ថិភាពសំខាន់ៗដូចជា HVCI (Hypervisor Code Integrity) ព្រមទាំង VBS (Virtualization-Based Security) ផងដែរ។

Related posts
កុំព្យូទ័រ

កម្មវិធីកុំព្យូទ័រលើតុ WhatsApp ទទួលបានការគាំទ្រសម្រាប់ការហៅជាសំឡេង និងវីដេអូ

កុំព្យូទ័រ

Microsoft Office 2021 នឹងបង្ហាញខ្លួននៅលើ macOS និង Windows នៅចុងឆ្នាំនេះ

កុំព្យូទ័រ

Surface Pro 7 របស់ Microsoft ដែលមាន Type Cover ដាក់លក់ក្នុងតម្លៃដ៏ល្អបំផុត

កុំព្យូទ័រ

Microsoft Surface Pro 8 នឹងអាចដាក់លក់នៅចុងឆ្នាំនេះ

Leave a Reply

Your email address will not be published. Required fields are marked *