
ទូរស័ព្ទ iPhone ជាទូរស័ព្ទមួយដែលមិនមានភាពងាយស្រួលនោះទេក្នុងការបញ្ចូលបទចម្រៀង ចូលទៅក្នុងកម្មវិធីវា ហើយរឹតតែពិបាកក្នុងការដាក់បញ្ចូលបទចម្រៀងផ្សេងៗជា Ringtone ខណៈ Apple ក៏បានបង្កើតនូវមុខងារមួយចំនួនដែលតម្រូវឱ្យអ្នកប្រើប្រាស់បង់ប្រាក់ដើម្បីទិញសេវាកម្មនោះ ទើបអ្នកអាចមានបទចម្រៀងដែលអ្នកពេញចិត្ត មកដាក់ជា Ringtone បាន។
ថ្ងៃនេះ TheKhmerTech នឹងមកបង្ហាញពីវិធីមួយដែលលោកអ្នកអាចជ្រើសបទចម្រៀងណាក៏បាន មកដាក់ជា Ringtone នៅក្នុងស្មាតហ្វូន របស់អ្នកដោយមិនតម្រូវឱ្យបង់ប្រាក់ ដែលអ្នកអាចអនុវត្តតាមវិធីងាយៗខាងក្រោម ហើយអ្នកនឹងទទួលបានបទចម្រៀងដែលអ្នកពេញចិត្ត នៅក្នុងសំឡេងរោទ៍របស់អ្នកបានហើយ។
តម្រូវការកម្មវិធី: Youtube, Safari & GarageBand
វិធីអនុវត្ត:
1. ដំបូងអ្នកត្រូវចូលទៅកាន់ Youtube រួចស្វែងរកបទចម្រៀងដែលអ្នកពេញចិត្ត រួចចុច Copy Link របស់បទចម្រៀងនោះ

2. ចូលទៅកាន់ safari រួចចូលទៅកាន់គេហទំព័រ mp3juices.cc

3. Paste link បទចម្រៀងនោះទៅកាន់ប្រអប់ search រួចចុចលើប៊ូតុង Search

4. ចុចលើពាក្យ Download នោះបទចម្រៀងដែលអ្នកបានជ្រើសរើស នឹងត្រូវដោនឡូតចូលទៅកាន់ ទូរស័ព្ទរបស់អ្នករួចរាល់

5. បើកកម្មវិធី GarageBand រួចចុចលើពាក្យ Create Song


6. នៅក្នុងផ្ទាំង AUDIO RECORDER ចុចលើពាក្យ Instrument

7. នៅពេលផ្ទាំងនោះលេចឡើងមក ចុចលើរូប ត្រេឆ្នូតនៅខាងលើ ខាងឆ្វេង (ដូចដែលបានគូសបញ្ជាក់)

8. នៅផ្នែកខាងលើខាងស្ដាំ (ដូចដែលបានគូសបញ្ជាក់) ចុចលើវា រួចចុចលើពាក្យ File ហើយចុចលើ Browse itmes from the Files app


9. ពេលផ្ទាំង iCoud Drive បង្ហាញ ចុចទៅលើ Folder Download ហើយស្វែងរកចំណងជើង/បទចម្រៀង ដែលអ្នកបានដោនឡុតនៅក្នុង Website mp3juices នោះ


10. ចុចលើ បទចម្រៀងនោះ រួចវានឹងលោតមកលើផ្ទាំង files
11. ចុចលើវាឱ្យជាប់ ហើយទាញវាមកលើ timeline នៃកម្មវិធី GarageBand

12. អ្នកអាចកំណត់ការចាប់ផ្ដើមនៃបទចម្រៀងនោះ តាមការកំណត់ដោយខ្លួនឯង ដោយរំកិលវាទៅឆ្វេង ឬស្ដាំ (Trim the song)
13. ក្រោយកំណត់ចំណុចចាប់ផ្ដើមនៃបទចម្រៀងរួចរាល់ សូមចុចប៊ូតុងព្រួញចុះក្រោម (ដូចដែលបានគូសបញ្ជាក់) នៅខាងលើខាងឆ្វេងនៃកម្មវិធី GarageBand រួចចុចលើពាក្យ My Songs


14. បន្ទាប់មកផ្ទាំង GarageBand for iOS នឹងលោតចេញមក។ ស្វែងរក បទចម្រៀងដែលអ្នកទើបតែបាន Add ចូលមុននេះ (បទចម្រៀងដែលទើប Add ចូលវានឹងលោតនៅខាងចុងគេ)

15. នៅផ្នែកខាងលើខាងស្ដាំនៃផ្ទាំងនោះ ចុចលើពាក្យ Select រួចចុចលើឈ្មោះបទចម្រៀងដែលអ្នកទើបបានបង្កើតរួច ហើយចុចលើប៊ូតុង Share (នៅផ្នែកខាងក្រោម ខាងឆ្វេង)

16. នៅពេលផ្ទាំង Share Song លេចចេញមក ចុចលើពាក្យ Ringtone រួចដាក់ឈ្មោះ Ringtone ហើយចុចលើពាក្យ Export ជាការស្រេច


ក្រោយបញ្ចប់ដំណាក់កាលខាងលើនេះ សូមចូលទៅកាន់ Setting => Sounds & Haptics => Ringtone រួចនោះលោកអ្នកនឹងឃើញចំណងជើងបទចម្រៀងដែលអ្នកបានបញ្ចូលរួចជាស្រេច។
អរគុណសម្រាប់ការអានពីគន្លឹះខ្លីៗនៅក្នុង TheKhmerTech យើងនឹងព្យាយាមនាំយកវិធីដែលមានសារសំខាន់ផ្សេងទៀតមកចែកជូនដល់ប្រិយមិត្តអ្នកអាន ហើយសង្ឃឹមថាអត្ថបទនេះ នឹងផ្ដល់ជាអត្ថប្រយោជន៍ដល់អ្នកដែលចូលចិត្តដាក់បទចម្រៀងជា Ringtone នៅក្នុងទូរស័ព្ទដៃ ជំនួសឱ្យបទភ្លេងដែលមានស្រាប់នៅក្នុង iPhone របស់អ្នក។