ទូទៅ

OneDrive សម្រាប់ Android ឥឡូវនេះគាំទ្ររូបភាពមានចលនារបស់ Samsung និងការចាក់វីដេអូ 8K

ក្រុមហ៊ុន Microsoft កំពុងធ្វើបច្ចុប្បន្នភាពកម្មវិធី OneDrive របស់ខ្លួនសម្រាប់ប្រព័ន្ធប្រតិបត្តិការ Android នៅសប្តាហ៍នេះជាមួយនឹងផ្ទាំងបង្ហាញដើមថ្មីគាំទ្ររូបភាពមានចលនារបស់ Samsung និងព្រមទាំងសមត្ថភាពក្នុងការចាក់វីដេអូ 8K ។ ផ្ទាំងបង្ហាញដើមថ្មីរួមមាន ការចូលប្រើឯកសារថ្មីៗ ឯកសារក្រៅបណ្តាញ និងមុខងារពិសេស On This Day របស់ OneDrive ដែលរំលឹកអ្នកអំពីរូបថតចាស់ៗរបស់អ្នក។

ការគាំទ្ររូបភាពមានចលនារបស់ Samsung ក៏ត្រូវបានដាក់បញ្ចូលទៅក្នុងការធ្វើបច្ចុប្បន្នភាពនេះ ដែលអនុញ្ញាតឱ្យម្ចាស់ទូរស័ព្ទ Samsung អាច play រូបភាពមានចលនានៅលើកម្មវិធី OneDrive ដោយផ្ទាល់ឬតាមរយៈអ៊ីនធឺណិត។ រូបភាពទាំងនេះដំណើរការដូចជា Live Photos របស់ Apple ហើយចាប់យករូបភាពព្រមទាំងវីដេអូនិងសំឡេងជាច្រើនវិនាទីមុនពេលថត។ ក្រុមហ៊ុន Microsoft និយាយថាមុខងាររូបភាពមានចលនារបស់ Samsungកំពុងត្រូវបានចែកចាយទូទាំងពិភពលោកហើយនឹងតម្រូវឱ្យមានប្រព័ន្ធប្រតិបត្តិការ Android ជំនាន់ទី ៦ ឬខ្ពស់ជាងនេះ។

ការបន្ថែមចុងក្រោយគឺការចាក់វីដេអូក្នុងកម្រឹត 8K សម្រាប់ទូរស័ព្ទ Samsung ដែលត្រូវគ្នាដូចជា Galaxy S21 ថ្មីឬ S20 ដែលចេញកាលពីឆ្នាំមុន ។ ខណៈពេលដែលអ្នកតែងតែផ្ទុកវីដេអូ 8K នៅលើ OneDrive នោះឥឡូវនេះវាមានសេវាកម្មដែលអាចគាំទ្រការចាក់វីដេអូនៅលើអេក្រង់និងឧបករណ៍ដែលត្រូវគ្នាបានទៀតផង។ នេះអាចទាក់ទាញការផ្ទុកវីដេអូ 8K បន្ថែមទៀតលើសេវាកម្មផ្ទុកទិន្នន័យលើ cloud របស់ក្រុមហ៊ុន Microsoft ជាពិសេសនៅពេលដែល OneDrive គាំទ្រឯកសាររហូតដល់ 250GB ។

ការអាប់ដេតចុងក្រោយរបស់ប្រព័ន្ធប្រតិបត្តិការ Android សម្រាប់ OneDrive ផ្តោតសំខាន់ទៅលើទូរស័ព្ទរបស់ Samsung និងជាឧទាហរណ៍នៃភាពជាដៃគូដែលកំពុងបន្តរវាងក្រុមហ៊ុន Microsoft នឹង Samsung ។ ក្រុមហ៊ុនទាំងពីរកំពុងធ្វើការលើវិធីជាច្រើនដើម្បីបញ្ចូលកម្មវិធីនិងសេវាកម្មរបស់ Microsoft ទៅក្នុងទូរស័ព្ទ Android របស់ Samsung ហើយថែមទាំងមានភាពជាដៃគូសម្រាប់សេវាកម្មហ្គេមលើ cloud តាមរយៈ xCloud ផងដែរ។

Related posts
ទូទៅ

Apple Music បើកដំណើរការមុខងារថ្មី "Behind the Songs" ដែលផ្តោតសំខាន់លើអ្នកនិពន្ធ និងផលិតករ

ទូទៅ

ឥឡូវ Amazon Music អាចស្ដាប់បាននៅលើទូរទស្សន៍ Google TV និង Android TV ។

ទូទៅអាជីវកម្ម

រឿងទាំង 9 យ៉ាងដែលបញ្ជាក់ថា Elon Musk គឺជានាយកប្រតិបត្តិបច្ចេកវិទ្យាដ៏មានឥទ្ធិពលបំផុតនៅលើពិភពលោក

ទូទៅ

លក្ខណៈពិសេស“ ទាញយកសម្រាប់អ្នក” នៅលើ Netflix នឹងដំណើរការនៅលើ iOS ឆាប់ៗនេះ

Leave a Reply

Your email address will not be published. Required fields are marked *