
ក្រុមហ៊ុន Samsung បានបញ្ចេញ Galaxy Tab S7 របស់ខ្លួនអស់ពេលជាច្រើនខែមកហើយ ប៉ុន្តេទើបតែថ្ងៃនេះដែលគេដឹងថាក្រុមហ៊ុននឹងផ្តល់ជូនជម្រើសពណ៌ខៀវថ្មី។ Galaxy Tab S7 ពណ៌ថ្មីជាផ្លូវការនេះត្រូវបានគេហៅថា Phantom Navy ហើយវាមានសម្រាប់ថេប្លេតទាំងបី ដែលរួមមានដូចជាម៉ូឌែល Wi-Fi, LTE, នឹង 5G ។ ពណ៌ខៀវថ្មីនេះក៏មានសម្រាប់ Galaxy Tab S7 និង Galaxy Tab S7 + ផងដែរ។ ចំណុចខ្សោយនោះគឺថាក្រុមហ៊ុន Samsung មិនបានផ្តល់ជូននូវជំម្រើសពណ៌ថ្មីរបស់ Galaxy Tab S7 នេះជាសកលនោះទេ។
ឥឡូវនេះវាត្រូវបានគេដាក់លក់តែនៅក្នុងប្រទេសអាល្លឺម៉ង់ប៉ុណ្ណោះ ហើយវាហាក់ដូចជាសូម្បីតែនៅលើគេហទំព័ររបស់ក្រុមហ៊ុន Samsung ឥឡូវនេះក៏ត្រូវបានអស់ពីស្តុកផងដែរ ។ ដែលមានន័យថាក្រុមហ៊ុន Samsung មិនទាន់បានចាប់ផ្តើមលក់ស្តុករបស់វានៅឡើយរឺក៏ស្តុករបស់វាត្រូវបានលក់អស់ទៅហើយនោះទេ។
Samsung មិនទាន់ប្រកាសជាផ្លូវការនូវ Galaxy Tab S7 ពណ៌ខៀវថ្មីនេះនៅឡើយទេ
ក្រុមហ៊ុន Samsung ទំនងជាបានប្រកាសអំពីរឿងអស់ទាំងនេះជាផ្លូវការហើយ ទើបឥឡូវនេះវាមិនបានធ្វើឱ្យមានការភ្ញាក់ផ្អើលអំពីពណ៌ខៀវថ្មី Phantom Navy នេះ។ ពណ៌ខៀវថ្មីរបស់ថេប្លេតនេះអាចមើលឃើញយ៉ាងច្បាស់នៅលើគេហទំព័រ Samsung របស់ប្រទេសអាល្លឺម៉ង់។ ប្រសិនបើអ្នករស់នៅក្នុងប្រទេសអាល្លឺម៉ង់អ្នកអាចចុះឈ្មោះជាមុនដើម្បីអោយក្រុមហ៊ុនជូនដំណឹងនៅពេលមានពណ៌ថ្មីនេះ ក៏ព្រោះតែមិនមានការប្រាប់នៅពេលណាពិតប្រាកដដែលនឹងត្រូវទទួលបាន។ សម្រាប់អ្នកដែលចង់បានថេប្លេតពណ៌ថ្មីនេះនៅសហរដ្ឋអាមេរិកនោះក៏នៅតែមិនទាន់ច្បាស់ផងដែរ។

ច្រើនជាងការរំពឹងទុកការចុះឈ្មោះជាមុនសម្រាប់តំបន់ផ្សេងទៀតនៅក្រៅពីប្រទេសអាល្លឺម៉ង់នឹងចាប់ផ្តើមបន្ទាប់ពីក្រុមហ៊ុន Samsung បានបង្ហាញជាសាធារណៈនូវពណ៌ខៀវថ្មី Phantom Navy ។ វាក៏មិនមែនជារឿងធម្មតានោះទេសម្រាប់ក្រុមហ៊ុន Samsung ក្នុងការផ្តល់ជូនពណ៌នេះតែនៅក្នុងប្រទេសអាល្លឺម៉ង់។ ដោយសារតែក្រុមហ៊ុនមិនដែលផ្តល់ជូននូវពណ៌ផ្តាច់មុខដល់ប្រទេសណាមួយនោះទេ។
Samsung ក៏បានបង្កើនទំហំផ្ទុកខាងក្នុងផងដែរ
យោងតាមលោក Roland Quandt បន្ថែមពីលើពណ៌ Phantom Navy ថេប្លេតម៉ូដែល Galaxy Tab S7 + កំពុងតែទទួលបានទំហំផ្ទុកកាន់តែច្រើនផងដែរ ជាពិសេសគឺទំហំផ្ទុកដល់ 512GB ។ ចំពោះម៉ូដែល Phantom Navy របស់ Galaxy Tab S7 មិនមានជំម្រើសទំហំផ្ទុក 512GB ទេវាមានតែនៅលើម៉ូដែល Plus ប៉ុណ្ណោះ។ យ៉ាងហោចណាស់នៅលើគេហទំព័រ Samsung របស់អាមេរិកជំម្រើសពណ៌ថ្មីនេះមានតម្លៃ $1,029.99 ដុល្លារដែលនៅលើគេហទំព័រ Samsung របស់អាឡឺម៉ង់សម្រាប់ម៉ូដែល 512GB នេះមិនត្រូវបានបញ្ជាក់ក្នុងបញ្ជីនោះទេ។