
វាជារឿងគួរអោយស្តាយមួយដែលយើងមានរបស់ប្រើហើយ តែយើងបែរជាមិនបានដឹងពីមុខងារប្រើប្រាស់អស់ទៅវិញ។ iPhone របស់យើងបានបង្កប់នូវមុខងារមានប្រយោជន៏មួយចំនួនដែលយើងប្រហែលជាមិនបានដឹង។ ខាងក្រោមនេះគឺជាគន្លឹះមួយចំនួនដើម្បីជាការណែនាំក្នុងការប្រើប្រាស់ទូរស័ព្ទរបស់អ្នកប្រចាំថ្ងៃអោយកាន់តែមានភាពងាយស្រួល
1.សាកថ្មឆាប់ពេញដោយគ្រាន់តែចុចប៊ូតុង Airplane Mode

ទូរស័ព្ទអស់ថ្ម ជាបញ្ហាចោតមួយសម្រាប់អ្នកប្រើប្រាស់ទាំងឡាយ នូវពេលដែលអ្នករៀបចេញទៅក្រៅហើយទូរស័ព្ទរបស់អ្នកជិតអស់ថ្ម អ្នកប្រាកដជាមួម៉ៅនិងការសាកថ្មចូលយឺតមិនទាន់ចិត្ត។ អ្នកអាចបង្កើនល្បឿនសាកបានលឿនជាងមុន ដោយគ្រាន់តែចុចបើក Airplane Mode នៅក្នុង Control Center ។
2. អ្នកអាចស្កេន QR Code តាមរយៈកាមេរ៉ារបស់ iPhone

iPhone បានបង្កប់មុខងារពិសេសមួយដោយអាចអោយអ្នកអាចស្កេន QR Code បាន។ មានមនុស្សមិនច្រើនទេដែលចាប់អារម្មណ៏ដឹងពីមុខងារមួយនេះ។ អ្នកគ្រាន់តែបើកកម្មវិធីកាមេរ៉ារបស់ iPhone រួចតំរង់កាមេរ៉ាទៅកាន់ QR Code អ្នកនឹងឃើញសារជូនដំណឹងមួយ រួចចុចលើសារជូនដំណឹងនោះ បន្ទាប់មកវានឹងនាំអ្នកទៅកាន់គោលដៅរបស់ QR Code នោះភ្លាម។
3. កំនត់ម៉ោងបិទចំរៀងជាមួយ Timer

តើអ្នកធ្លាប់គេងស្តាប់ចំរៀង គេងៗលក់បើកចំរៀងចោលដល់ភ្លឺទេ? iPhone បានបង្កប់មុខងារមួយសំរាប់កំណត់ម៉ោងបិទចំរៀងជាមួយកម្មវិធី Timer ។ សូមជ្រើសរើសពេលវេលាប៉ុន្មានដែលអ្នកចង់ស្តាប់ហើយត្រង់ចំនុច When Timer Ends សូមជ្រើសយក Stop Playing ជាការស្រេច។
4. ត្រលប់ទៅកាន់សារដែលអ្នកច្រលំលុប ដោយគ្រាន់តែក្រឡុកទូរស័ព្ទរបស់អ្នក

ក្រោយពេលសរសេរខុសអ្នកប្រហែលជាធុញទ្រាន់ក្នុងការលប់ម្តងមួយតួរៗ តែអ្នកអាចត្រលប់ក្រោយវិញបានដោយងាយ គ្រាន់តែក្រឡុកទូរស័ព្ទរបស់អ្នក។ អ្នកអាចប្រើវិធីនេះទៅលើគ្រប់កម្មវិធីទាំងអស់ មិនថា Messenger, Note នឹងកម្មវិធីផ្សេងៗទៀត។
5. ឆែក Message ដឹងថាអ្នករងចាំការតបសារយូរកម្រិតណា

អ្នកអាចដឹងពីពេលវេលាថានរណាម្នាក់ តបសារអ្នកក្នុងរយៈពេលជាក់លាក់បានយ៉ាងងាយស្រួលដោយគ្រាន់តែទាញពីស្តាំមកឆ្វេងបន្តិច នោះអ្នកនឹងឃើញពេលវេលាដែលផ្ញើរចេញឬ ចូលទាំងអស់។
6. Force restart ពេលទូរស័ព្ទអ្នកគាំង

ពេលដែលទូរស័ព្ទអ្នកគាំងធ្វើអ្វីក៏មិនបាននោះ មិនមែនមានន័យថាអ្នកអស់មធ្យោបាយនោះទេ អ្នកអាចធ្វើ Force restart បានដោយចុច Power button និង Home button អោយជាប់នោះវានឹង restart ទូរស័ព្ទលោកអ្នកឡើងវិញ។ តែបើសម្រាប់ចាប់ពី iPhone 7 ឡើងទៅវិញ អ្នកត្រូវជំនួស ដោយចុច ប៊ូតុងPower ជាមួយនឹង ប៊ូតុង Volume Down អោយជាប់។
7. មើលវីដេអូ 4K នៅលើ YouTube
/article-new/2020/08/youtubehigherresolution.jpg?lossy)
ជាមួយ iOS 14 អ្នកអាចមើលវីដេអូ YouTube ក្នុងកម្រឹត 4K នៅលើ iPhone ស៊េរីថ្មីៗរាប់ចាប់ពី Iphone XS ដល់ Iphone 12 Pro Max ។ ទូរស័ព្ទ iPhone មិនមានអេក្រង់ដែលអាចបង្ហាញដល់កម្រឹត 4K នោះទេ ប៉ុន្តែវាបានផ្តល់ជូននូវវីដេអូដែលមានគុណភាពខ្ពស់ជាងកម្រឹតបង្ហាញដែលបានកំណត់ត្រឹម 1080p ។ វីដេអូនៅលើ iPhone អាចបង្ហាញបានដល់កម្រឹត 1440p HDR ឬ 2160p HDR ។ អ្នកអាចជ្រើសរើសគុណភាពនៅពេលមើលវីដេអូនៅក្នុងកម្មវិធី YouTube ដោយប៉ះលើបូតុង ចុចៗ3 នៅខាងស្តាំផ្នែកខាងលើដើម្បីទៅដល់ផ្ទាំង settings ->Quality រួចជ្រើសរើសកម្រឹតគុណភាពដែលអ្នកចង់បាន។
8. ប៉ះខ្នងខាងក្រោយ ឬ Back Tap
/article-new/2020/06/backtapios14.jpg?lossy)
Back Tap គឺជាមុខងារនៅក្នុង Accessibility ដែលអនុញ្ញាតឱ្យអ្នកអាចប្រើការប៉ះពីរដងឬប៉ះបីដងនៅផ្នែកខាងក្រោយនៃទូរសព្ទដៃដើម្បីធ្វើសកម្មភាពផ្សេងៗ។ Back tap អាចត្រូវបានប្រើប្រាស់ដូចជាមុខងារ របាបញ្ជាផ្លូវកាត់ របាផ្តល់ដំណឹង ផ្ទាំងបិទអេក្រង់ ឬវាអាចផ្លាស់ប្តូរកម្រិតសំឡេង នឹងអ្វីៗជាច្រើនទៀត ។ ជម្រើស Back Tap អ្នកអាចចូលទៅក្នុងកម្មវិធី Settings ដោយចុចលើ Accessibility > Touch > Back Tap ។
9. បិតកម្មវិធីកំពុងដំណើរការម្តងបីព្រមគ្នា

iPhone មិនបានអភិវឌ្ឍន៏ប៊ូតុង សំអាតកម្មវិធីកំពុងដំណើរការម្តងទាំងអស់ទេ តែអ្នកអាចចំនេញពេលដោយប្រើមុខងារ multi-finger gestures ដែលអាចអោយអ្នករុញបិទកម្មវិធីម្តងបីដោយប្រើម្រាមដៃបីរបស់អ្នករុញឡើងទៅលើ។