កុំព្យូទ័រ

Surface Pro 7 របស់ Microsoft ដែលមាន Type Cover ដាក់លក់ក្នុងតម្លៃដ៏ល្អបំផុត

វាមិនចម្លែកទេដែលអ្នកបានឃើញ Surface Pro 7 របស់ក្រុមហ៊ុន Microsoft ដាក់លក់ ប៉ុន្តែអាចនឹងចម្លៃជាមួយការដាក់លក់ក្នុងតម្លៃទាប ហើយនៅពេលបច្ចុប្បន្ននេះ Surface Pro 7 ក៏បានដាក់លក់ក្នុងតម្លៃចាប់ពី ៧០០ ដុល្លារ ពីហាង Microsoft ហើយតម្លៃនោះរាប់បញ្ចូលទាំង Type Cover ផង។ នេះគឺជាតម្លៃមួយដ៏ល្អបំផុតដែលយើងបានឃើញពី Surface Pro 7 ជាពិសេសផ្នែកមួយនៃបាច់ដែលរួមបញ្ចូលទាំង Type Cover ដែលមានពណ៌​នៃជម្រើសរបស់អ្នក។Surface Pro 7 កម្រិតដំបូងមកជាមួយ Intel Core i3 ជំនាន់ទី ១០ នៅខាងក្នុងមាន RAM ទំហំ 4GB និងមានអង្គផ្ទុកទិន្នន័យ ១២៨ ជីកាបៃ។ ទោះជាងយ៉ាងណាម៉ូដែល Surface Pro 7 ដែលមាន Core i5, RAM ទំហំ 8GB និងទំហំផ្ទុក 256GB ក៏មានដាក់លក់ផងដែរ។ សម្រាប់ស៊េរី Core i5 Surface Pro 7 មានទាំងពណ៌ខ្មៅ ឬផ្លាទីនហើយភ្ជាប់មកជាមួយនូវ Type Cover ដែលមានតម្លៃសរុប ៩០០ ដុល្លារ។

នេះជាការចំណេញច្រើនមួយដែលជាករលក់រួមបញ្ចូល 2-in-1 ទាំង Surface Pro 7 មកជាមួយនឹង Type Cover។ អ្នកអាចចំណេញបាន ៣៥០ ដុល្លារលើម៉ូឌែល Core i5 និង ១១០ ដុល្លារលើ Type Cover ដែលសរុបអ្នកបានចំណេញរហូតដល់ ៤៦០ ដុល្លារ។

ម៉ូដែល Core i5 គឺជាជំរើសដ៏រឹងមាំសម្រាប់មនុស្សភាគច្រើន នៅក្នុងការពិនិត្យឡើងវិញលើ Surface Pro 7និពន្ធនាយកប្រតិបត្តិរបស់យើងលោក Daniel Rubino មានប្រសាសន៍ថា“ សម្រាប់អ្នកប្រើប្រាស់ភាគច្រើន Core i5 Surface Pro 7 គឺជាជំរើសដ៏ល្អបំផុត” ។ គាត់ក៏បានគូសបញ្ជាក់ផងដែរថា Surface Pro 7 ផ្តល់ជូននូវ “ការដំណើរការពិសេសសម្រាប់ [កំណែ] Core i5” ។ ម៉ូឌែល Core i5 របស់ Surface Pro 7 គឺគ្មានកង្ហាទេប៉ុន្តែវាទទួលបានលទ្ធផលល្អជាង Core i7 Surface Pro 6 ។

ប្រសិនបើអ្នកមិនត្រូវការលក្ខណៈពិសេសពី​ Surfact Pro 7 ទាំងនោះទេ ដូច្នេះកម្រិតដំបូងគឺជាជម្រើសដ៏សក្តិសមសម្រាប់អ្នកនៅពេលនេះហើយ។

Related posts
កុំព្យូទ័រទូរស័ព្ទ

iPad Pro ស៊េរីថ្មីភ្ជាប់មកជាមួយបន្ទះឈីប M1 5G និង រន្ធ Thunderbolt អេក្រង់ទំហំ 12.9" ជាប្រភេទ mini-LED

កុំព្យូទ័រ

Apple នឹងសម្លាប់ម៉ាស៊ីន MacBook Pro 13 អ៊ីញ

កុំព្យូទ័រ

កម្មវិធីកុំព្យូទ័រលើតុ WhatsApp ទទួលបានការគាំទ្រសម្រាប់ការហៅជាសំឡេង និងវីដេអូ

កុំព្យូទ័រ

Microsoft Office 2021 នឹងបង្ហាញខ្លួននៅលើ macOS និង Windows នៅចុងឆ្នាំនេះ

Leave a Reply

Your email address will not be published. Required fields are marked *