ទូរស័ព្ទ

Samsung Galaxy A52 និង A72 នឹងបង្ហាញខ្លួននៅក្នុងប្រទេសឥណ្ឌានៅពាក់កណ្តាលខែមីនា ជាមួយនឹងតម្លៃលេចធ្លាយ

យោងតាមរបាយការណ៍ថ្មីមួយបានអោយដឹងថា Samsung Galaxy A52 និង A72 គឺនៅសល់មួយខែទៀតនឹងធ្វើការដាក់លក់នៅក្នុងប្រទេសឥណ្ឌា។ ទូរស័ព្ទទាំងពីរនឹងមានប្រព័ន្ធ 4G និង 5G ដែលបំពាក់ដោយឈីប Snapdragon 720G និង 750G រៀងៗខ្លួន។

ក្រៅពីប្រទេសឥណ្ឌា Galaxy A52 នឹងបង្ហាញខ្លួននៅក្នុងប្រទេសវៀតណាមនៅពេលដែលលេចធ្លាយតម្លៃជាប្រាក់ដុង – ចន្លោះពី ៩,៣ ទៅ ៩,៥ លានដុងសម្រាប់ប្រព័ន្ធ 4G និង ១១ លានដុងសម្រាប់ម៉ូដែល 5G ។​យោងតាមរបាយការណ៍ថ្មីនេះ Galaxy A72 4G ដែលមានអង្គផ្ទុកទិន្នន័យ ១២៨ ជីកាបៃមានតម្លៃ ៤៥០ ផោន បើយោងតាមរបាយការណ៍ថ្មីនេះនឹងផ្តល់ជម្រើសបន្ថែម ៦០ ផោនដើម្បីទទួលបានទំហំផ្ទុក ២៥៦ ជីកាបៃ (នេះគួរតែភ្ជាប់មកជាមួយ RAM ៨ ជីកាបៃជំនួស ៦ ជីកាបៃ) ។ តម្លៃពិតប្រាកដទាំងនេះបានលេចធ្លាយនៅលើ Idealo កាលពីខែមុន ខណៈមិនទាន់មានព័ត៌មានណាមួយស្តីពីតម្លៃនៃកំណែ 5G នៅឡើយទេ។

នេះគឺជាការសង្ខេបយ៉ាងរហ័សនៃលក្ខណៈពិសេសសម្រាប់អ្នកដែលមិនបានតាមដានការលេចធ្លាយ។ ទូរស័ព្ទ Galaxy A52 នឹងមានអេក្រង់ទំហំ ៦.៥ អ៊ីញប្រភេទ A72 នឹងមានទំហំធំជាងមុនដែលមានទំហំ ៦.៧” ។ ក្នុងម៉ូដែលទាំងពីរនេះវាមើលទៅដូចជាភ្ជាប់មកជាមួយអេក្រង់ Super AMOLED នឹងមានល្បឿន ៩០ ហឺតនៅលើប្រពន្ធ័ 4G និង ១២០ ហឺតលើ ៥ ជី។ ទូរស័ព្ទធំជាងនេះក៏នឹងទទួលបានថាមពលថ្មធំជាង (បន្តិច) ៥,០០០ mAh និង ៤.៥០០ mAh ។

ការតំឡើងកាមេរ៉ានៅលើ A52 គួរតែមកជាមួយនឹងកាមេរ៉ាគោលទំហំ 64 MP កាមេរ៉ាទំហំ 8 MP ជា Ultrawide ភ្ជាប់ជាមួយកាមេរ៉ា 5 MP សម្រាប់ថតរូបបែប​ Macro​ និងកាមេរ៉ាទំហំ 2 MB សម្រាប់ថតរូប Depth ។ សម្រាប់ម៉ូដែល A72 វិញនឹងទទួលបានកាមេរ៉ាបន្ថែមមួយគឺ 2x telephoto មកជាមួយ Sensor 8MB , និងបន្ថែមដល់ 12 MP សម្រាប់កាមេរ៉ាសម្រាប់ថតរូបបែប Ultrawide។ សម្រាប់ទាំងពីរម៉ូដែលនេះត្រូបានគេបញ្ជាក់ថានឹងមកជាមួយអាវក្រោះភដែលមាន rating IP67 ផងដែរ។

Related posts
ទូរស័ព្ទ

ការរចនាម៉ូដ vivo S9 ត្រូវបានបង្ហាញតាមរយៈផ្ទាំងរូបភាពជាផ្លូវការ អមជាមួយកាមេរ៉ា Selfie ទំហំ 44 MP ។

ទូរស័ព្ទ

Oppo Find X3-series នឹងត្រូវប្រកាសនៅថ្ងៃទី ១១ ខែមីនា

ទូរស័ព្ទ

ក្រុមហ៊ុន Huawei ប្រកាសបង្ហាញ P40 4G ជាមួយបន្ទះឈីប Kirin 990

ទូរស័ព្ទ

Samsung Galaxy Tab S7 Lite ភ្ជាប់មកជាមួយឈីប Snapdragon 750G នៅលើ Geekbench

Leave a Reply

Your email address will not be published. Required fields are marked *