អាជីវកម្ម

ក្រុមហ៊ុន LG បានរាយការណ៍ថាបានជួយក្រុមហ៊ុន Apple ក្នុងការអភិវឌ្ឍអេក្រង់ដែលអាចបត់បាន

យោងតាមគេហទំព័រ DigiTimes ជាភាសាចិនបានអោយដឹងថាក្រុមហ៊ុន Apple បានបញ្ជាអោយ LG Display បង្កើតបន្ទះអេក្រង់ដែលមានទិសដៅសម្រាប់ប្រើលើទូរស័ព្ទ iPhone ដែលអាចបត់បាន។ ដកស្រង់ចេញពីប្រភពឧស្សាហកម្មដែលប្រាប់ទៅ DigiTimes បានអះអាងថា LG Display កំពុងជួយក្រុមហ៊ុន Apple ក្នុងការអភិវឌ្ឍបន្ទះអេក្រង់ OLED ដែលអាចបត់បានសម្រាប់ ‌iPhone ។ ទោះជាយ៉ាងណាគេនៅមិនទាន់ដឹងច្បាស់ថាតើក្រុមហ៊ុន LG Display នឹងជាអ្នកផ្គត់ផ្គង់ Apple ជាមួយបន្ទះអេក្រង់នេះសម្រាប់ផលិតកម្មទ្រង់ទ្រាយធំនៅពេលវាត្រូវបានបង្កើតឡើងឬយ៉ាងណានោះ។

ក្រុមហ៊ុន Samsung មានពាក្យចចាមអារាមថានឹងក្លាយជាអ្នកផ្គត់ផ្គង់របស់ក្រុមហ៊ុន Apple នូវជំរើសសំរាប់អេក្រង់ប្រភេទ OLED ដែលអាចបត់បានហើយក្រុមហ៊ុនក៏បានផ្តល់អោយ Apple នូវគំរូបង្ហាញដែលអាចបត់បានជាច្រើនសំរាប់ការសាកល្បងកាលពីឆ្នាំមុន ដូច្នេះវាមិនច្បាស់ទេថាតើព័ត៌មាននៃការសហការជាមួយក្រុមហ៊ុន LG នឹងជារឿងពិតរឺយ៉ាងណា។ ក្រុមហ៊ុន Apple បានប្រើអេក្រង់ប្រភេទ OLED ទាំង LG និង Samsung សម្រាប់បន្ទះអេក្រង់លើ iPhone រហូតមកដល់បច្ចុប្បន្នហើយវាអាចទៅរួចដែលថាបន្ទះបង្ហាញសម្រាប់ឧបករណ៍អាចបត់បានដែលមានពាក្យចចាមអារាមជាយូរមកហើយនោះអាចត្រូវបានផ្តល់ដោយក្រុមហ៊ុនផ្គត់ផ្គង់ទាំងពីរ។

កាលពីម្សិលមិញនេះមានសេចក្តីរាយការណ៍មកថាក្រុមហ៊ុន Apple គ្រោងនឹងដាក់ចេញនូវបន្ទះអេក្រង់ដែលអាចបត់បានដែលមានអេក្រង់ទំហំ ៧ អ៊ីញប្រភេទ OLED និងគាំទ្រ Apple Pencil ឆាប់ៗនេះនៅឆ្នាំ ២០២៣ ខាងមុខ។ ក្រុមហ៊ុន Apple បានធ្វើការស្រាវជ្រាវលើឧបករណ៍ដែលអាចបត់បានចាប់តាំងពីឆ្នាំ ២០១៦ ប៉ុន្តែពាក្យចចាមអារ៉ាមជុំវិញឧបករណ៍អាចបត់បាននេះ បានកើនឡើងគួរឱ្យកត់សម្គាល់នៅក្នុងប៉ុន្មានខែថ្មីៗនេះដែលបង្ហាញថាឧបករណ៍នេះប្រហែលជាកំពុងដុសខាត់នៅពីក្រោយឆាក។

Related posts
អាជីវកម្ម

ហាង Apple Store ទាំងអស់នៅអាមេរិក បានបើកដំណើរការវិញជាលើកដំបូងចាប់តាំងពីខែមីនាឆ្នាំ ២០២០

អាជីវកម្ម

AppGallery របស់ Huawei មានអ្នកប្រើប្រាស់សកម្មប្រចាំខែជាង ៥៣០ លាននាក់

អាជីវកម្ម

Firefox ធ្វើឱ្យខ្លួនកាន់តែពិបាកសម្រាប់ Facebook និងកម្មវិធីផ្សេងទៀតក្នុងការតាមដានអ្នកប្រើប្រាស់លើអ៊ីនធឺណិត

អាជីវកម្ម

Facebook ដាក់ដំណើរការកម្មវិធីស្រដៀង TikTok សម្រាប់អ្នក Rapper ដែលមានឈ្មោះថា BARS

Leave a Reply

Your email address will not be published. Required fields are marked *