
យោងតាម PCMag បានដកស្រង់ទិន្នន័យពី Speedtest.net ដែលក្រុមហ៊ុនមេរបស់វាគឺ Ookla និងក្រុមហ៊ុនស្រាវជ្រាវ M Science បានឱ្យដឹងថា ទូរស័ព្ទ iPhone 12 Pro Max របស់ក្រុមហ៊ុន Apple បានកាន់កាប់តំណែងជាស្មាតហ្វូន 5G ដែលមានប្រជាប្រិយភាពបំផុតនៅក្នុងរដ្ឋចំនួន ៤៩ ក្នុងចំណោម ៥០ នៅសហរដ្ឋអាមេរិកដោយគិតត្រឹមខែមករាឆ្នាំ ២០២១ ។
វិធីសាស្រ្តដែលពួកគេប្រើសម្រាប់វាស់ចំណាត់ថ្នាក់:
M Science បានតាមដានការលក់ដោយផ្ទាល់ហើយផ្តល់ឱ្យយើងនូវតួលេខលក់កើនឡើងរហូតដល់ថ្ងៃ 23 ខែមករា ។ Ookla បានពិនិត្យមើលការប្រើប្រាស់កម្មវិធី Speedtest របស់ខ្លួននៅលើទូរស័ព្ទរបស់អតិថិជនហើយបានផ្តល់ទិន្នន័យដល់យើងសម្រាប់ការសាកល្បងដែលបានធ្វើឡើងនៅកំឡុងខែមករា។ ពួកគេបានរកឃើញថា iPhone 12 Pro Max គឺជាទូរស័ព្ទ 5G ដែលមានប្រជាប្រិយបំផុតនៅអាមេរិក។ របាយការណ៍នេះបានអះអាងថាស្តង់ដារ iPhone 12 Pro គឺជាស្មាតហ្វូន 5G ដែលមានប្រជាប្រិយបំផុតនៅតំបន់ Vermont និងតំបន់រដ្ឋធានី Washington, D.C.។

ស្របពេលដែលទូរស័ព្ទ iPhone 12 Pro Max, iPhone 12 និង iPhone 12 Pro ទទួលបានចំណាត់ថ្នាក់កំពូលដូចគ្នាទាំងបីនៅក្នុងចំណាត់ថ្នាក់នោះទូរស័ព្ទ iPhone mini ដែលមានទំហំតូចជាងគេនោះមិនសូវមានប្រជាប្រិយភាពនោះទេ តាមរបាយការណ៍បានបង្ហាញថាឧបករណ៍ទំហំ ៥,៤ អ៊ីញនេះមានការប្រឈមនឹងការលក់ចេញ។ Galaxy S20 + និង Galaxy S20 Ultra របស់ Samsung ក៏ទទួលបានចំណាត់ថ្នាក់កំពូលស្មាតហ្វូន 5G ដែលលក់ដាច់បំផុតផងដែរ។
ម៉ូដែល iPhone 12 គាំទ្ររលកសញ្ញាយ៉ាងលឿនបំផុត mmWave 5G តែនៅសហរដ្ឋអាមេរិកប៉ុណ្ណោះហើយពាក្យចចាមអារ៉ាមជាច្រើនបានលើកឡើងថាម៉ូដែល iPhone 13 នឹងពង្រីកការគាំទ្ររលកសញ្ញា mmWave ទៅកាន់បណ្តាប្រទេសផ្សេងៗបន្ថែមទៀត។