
Google Storage ជា Drive ផ្ទុកឯកសារបែបទំនើបដែលផ្ដល់ឱ្យយើងអាចរក្សាឯកសារ រូបភាព និងការចងចាំជាច្រើនផងដែរ។ ការប្រើប្រាស់ Google Drive កាន់តែយូរអ្នកនឹងកាន់តែសល់ផ្ទៃសម្រាប់ទុកឯកសារកាន់តែតិច ហើយអ្នកក៏អាចមានជម្រើសក្នុងការទិញយក Storage បន្ថែមផងដែរ ប្រសិនបើអ្នកគិតថាវាចាំបាច់។ ថ្ងៃនេះយើងនឹងលើកយកវិធីងាយៗមួយចំនួនដែលអ្នកអាចធ្វើវាដើម្បីចំណេញ Storage នៅលើ Google Drive របស់អ្នក ហើយមិនចាំបាច់ចំណាយថវិកា ដោយគ្រាន់តែចូលទៅលុបឯកសារមិនចាំបាច់ខ្លះៗ នោះអ្នកនឹងទទួលបានទំហំផ្ទុកបន្ថែមយ៉ាងច្រើន។
ជាធម្មតា Google ផ្ដល់ឱ្យអ្នកប្រើប្រាស់នូវទំហំ 15GB សម្រាប់ប្រើប្រាស់នៅលើគណនីមួយ ដើម្បីផ្ទុកឯកសារនានា ដោយឥតគិតថ្លៃ (ប្រសិនបើអ្នកមានគណនី G Suite ដែលបានបង់ប្រាក់កំនត់របស់អ្នកទំនងជាខ្ពស់ជាង)។ អ្នកអាចពិនិត្យមើលស្ថានភាពទំហំផ្ទុកបស់អ្នកដោយចូលទៅកាន់ link នេះ ហើយប្រសិនបើ Storage អ្នកកៀកនឹងពេញអ្នកអាចទិញទំហំនៅទីនោះបានដែរ ដោយចំណាយ ២ ដុល្លារក្នុងមួយខែសម្រាប់ទំហំ ១០០ ជីកាបៃ។ ប៉ុន្តែអ្នកក៏អាចមានជម្រើសផ្សេងដែលលុបចោលនូវឯកសារមិនចាំបាច់ខ្លះ និង junk file ខ្លះដែលមិនត្រូវការប្រើប្រាស់ ដើម្បីបង្កើន Storage បាន ហើយខាងក្រោមនេះជាវិធីងាយៗដើម្បីទទួលបាន ទំហំបន្ថែមនៅលើ Google Drive របស់អ្នក។
លុបចោល Hidden app data
:no_upscale()/cdn.vox-cdn.com/uploads/chorus_asset/file/15969666/google_drive_storage_hidden_app_data.jpg)
ចូលទៅតាម Link នេះ នឹងបង្ហាញអ្នកនូវបញ្ជីឯកសារនៅលើ Google Drive របស់អ្នកទាំងអស់ដែលបានតម្រៀបតាមទំហំដែលមានធាតុធំជាងគេនៅខាងលើ។ រកមើលតាមឯកសារដែលធំជាងគេ ហើយលុបអ្វីៗដែលអ្នកលែងត្រូវការ។
ចុចរូបតំណាងរាងដូច Gear នៅជ្រុងខាងលើផ្នែកខាងស្តាំរបស់ Drive ហើយជ្រើសរើស“ Setting” រួចចុចលើ “ Manage App”
សម្រាប់កម្មវិធីណាដែលមានកំណត់ត្រាអំពីទិន្នន័យលាក់សូមចុចប្រអប់“ Option” នៅផ្នែកខាងស្តាំហើយជ្រើសរើស“ Delete hidden app data”
កម្មវិធីដែលទាក់ទងនឹងការផ្ទុក Google Drive របស់អ្នកពេលខ្លះអាចមានទិន្នន័យលាក់ប៉ុន្តែវាត្រូវចុចពីរបីដងដើម្បីលុបវា។
ចូលទៅកាន់ Drive Trash របស់អ្នកហើយចុចលើតំណ“ Empty trash” នៅផ្នែកខាងលើ ដើម្បីលុបឯកសារចោលតែម្ដង។
លុបរូបថតចោល ដើម្បីបន្ថែមទំហំផ្ទុកនៅលើ Google Drive
:no_upscale()/cdn.vox-cdn.com/uploads/chorus_asset/file/22309653/Screen_Shot_2021_02_17_at_9.20.22_AM.png)
ចូលទៅកាន់ទំព័រកំណត់រូបថតតាម Link នេះ ហើយចុចទៅលើ រូបដំណាងដូច Gear នៅខាងលើ ហើយជ្រើសយក “Setting”។ បន្ទាប់មកស្វែងរក “ High quality (free unlimited storage)” នៅពេលអ្នកធ្វើការជ្រើសរើសអ្នកនឹងត្រូវបានសួរថាតើអ្នកចង់ប្តូរទៅជា“ high quality” និងបង្រួមរូបថតដែលមានស្រាប់របស់អ្នកដែរឬទេ។ ប្រសិនបើមានរូបថតដែលអ្នកមិនចង់បង្រួមសូមចុចលើតំណភ្ជាប់“ Learn how to keep original files” សម្រាប់ការណែនាំអំពីការរក្សាទុករូបថតទាំងនោះទៅក្នុងឧបករណ៍របស់អ្នក។
លុបចោលនូវ Gmail Junk
E-mail មិនអាចរក្សាឯកសារច្រើនពេកនោះទេ ដូច្នេះដើម្បីបន្ថែមទំហំ Storage របស់អ្នកនេះជាវិធីដើម្បីដោះស្រាយ៖
ចូលទៅកាន់គេហទំព័រ G-mail ហើយវាយពាក្យ “has:attachment larger:10M” នៅក្នុងប្រអប់ Search។ សម្គាល់ឯកសារណាដែលមានភ្ជាប់មកជាមួយនឹង Attach file ហើយអ្នកគិតថាវាមិនចាំបាច់អ្នកអាចចុចលុបវាបាន។ ចូលទៅកាន់ Spam Folder ហើយចុច Link “Delete all spam messages now” ។ ចូលទៅកាន់ Trash Folder ហើយចុច “Empty Trash now” នោះឯកសារដែលមិនចាំបាច់នឹងត្រូវលុបចោល។
វិធីងាយៗខាងលើអាចជួយសម្រួលដល់ទំហំ Google Drive របស់អ្នកឱ្យមានចន្លោះទំនេរច្រើនជាងមុន និងកាត់បន្ថយការចំណាយទៅលើការចំណាយក្នុងការទិញ Storage បន្ថែម ប៉ុន្តែបើអ្នកត្រូវការទំហំផ្ទុកបន្ថែម សម្រាប់ប្រើប្រាស់ការងារចាំបាច់ អ្នកក៏គួរចំណាយថវិកាខ្លះៗក្នុងការបន្ថែមទំហំផ្ទុករបស់អ្នក ផងដែរ៕