ទូរស័ព្ទ

លេចធ្លាយរូបភាពរបស់ Oppo Find X3 Neo បង្ហាញថាស្មាតហ្វូនទីបីនៅក្នុងត្រកូល X3 នឹងមកដល់ក្នុងពេលឆាប់ៗនេះ

រូបភាពរបស់ Oppo Find X3 Neo ដែលមិនទាន់បានប្រកាសចេញបានលេចធ្លាយជាថ្មីម្តងទៀត ដែលពេលនេះវាបានផ្តល់ឱ្យយើងនូវទូរស័ព្ទដ៏ល្អបំផុតសម្រាប់ត្រកូល Find X3 ដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះ នេះបើតា NieuweMobiel.nl បានរាយការណ៍។ ដូចដែលជំនួយការ Evan Blass បានចង្អុលបង្ហាញជាបន្តបន្ទាប់ថាស្មាតហ្វូននេះហាក់ដូចជាកំណែប្រែថ្មីរបស់ Oppo Reno5 Pro Plus 5G ។ ស្មាតហ្វូននេះត្រូវបានគេរំពឹងថានឹងត្រូវប្រកាសចេញនៅខែក្រោយរួមជាមួយ Find X3 Pro និង Find X3 Lite ។

Oppo Find X3 Neo

Find X3 Neo មានមូលដ្ឋានលើទូរស័ព្ទដែលមានស្រាប់ដូច្នេះលក្ខណៈពិសេសរបស់វាគ្មានអ្វីដែលយើងត្រូវបារម្មណ៍នោះទេ។ ទាំងនេះរួមមានឈីបប្រភេទ Snapdragon 865, ថាមពលថ្ម 4500mAh, សាកថ្មបានលឿន 65W និងមានអេក្រង់ OLED ទំហំ 6,55 អ៊ីញកម្រឹត 90 ហឺត ។ នៅផ្នែកខាងក្រោយមានកាមេរ៉ាចំនួន 4 គ្រាប់គឺទំហំ 50 មេហ្គាភិចស៊ែលភីកសែលជាកាមេរ៉ាគោល 13 មេហ្គាភីកសែលជា telephoto 16 មេហ្គាភិចស៊ែលជាកាមេរ៉ាទូលាយនិង 2 មេហ្គាភិចស៊ែលជាម៉ាក្រូកាមេរ៉ា ។

Oppo Find X3 Pro

ទន្ទឹមនឹងនេះដែរ Find X3 Pro ហាក់ដូចជាបានប្រើប្រាស់ឧបករណ៍ថ្មីៗទាំងអស់។ Evan Blass បានរៀបរាប់លម្អិតអំពីលក្ខណៈពិសេសរបស់វាជាច្រើននៅក្នុងការប្រកាសមួយនៅលើបណ្តាញសង្គម Voice កាលពីខែធ្នូឆ្នាំមុនដោយកត់សម្គាល់ថាវានឹងត្រូវបានបំពាក់ដោយប្រព័ន្ធដំណើរការ Snapdragon 888 ហើយនឹងមានអេក្រង់ទំហំ 6.7 អ៊ីញកម្រឹត 1440P ភិចស៊ែលជាមួយនឹងបច្ចេកវិទ្យា dynamic refresh rate ដែលអាចកើនឡើងដល់ 120Hz ។ វាមានថាមពលថ្ម 4500mAh ជាមួយនឹងការគាំទ្រការសាកថ្មល្បឿនលឿន 65W ប៉ុន្តែវាក៏អាចសាកឥតខ្សែបានរហូតដល់ 30W ផងដែរ។

កាមេរ៉ា Find X3 Pro ពិតជាគួរឱ្យចាប់អារម្មណ៍ជាពិសេស។ តាមការរាយការណ៍វាត្រូវបានបំពាក់មកជាមួយសេនស័រទំហំ 50 មេហ្គាភិចសែល មួយជាកាមេរ៉ាគោលនឹងមួយទៀតជាកាមេរ៉ាទូលាយ ព្រមទាំងមានកាមេរ៉ាទំហំ 13 មេហ្គាភិចស៊ែលជាកាមេរ៉ាសម្រាប់ពង្រីកអុបទិកបាន 2 ដងនិងកាមេរ៉ាទំហំ 3 មេហ្គាភិចស៊ែលជាម៉ាក្រូកាមេរ៉ាផងដែរ។ យោងតាម Evan Blass កាមេរ៉ាម៉ាក្រូនេះអាចផ្តល់នូវការពង្រីកទំហំ 25 គុណដែលអាចអោយវាដំណើរការដូចជាមីក្រូទស្សន៍ផងដែរ។

Oppo Find X3 Lite

នៅទីបំផុត Find X3 Lite ដែល Evan Blass បានកត់សំគាល់ឃើញថាវាជា Oppo Reno5 5G នៅក្នុងខ្លួន Find X3 Lite ដែលមានរូរាងស្រដៀងគ្នាផងដែល ។ នោះមានន័យថាវាទំនងជាមានអេក្រង់ OLED ទំហំ 6,43 អ៊ីញកម្រឹត 90Hz និងកាមេរ៉ាក្រោយ ៤ គ្រាប់៖ កាមេរ៉ាគោល 64 មេហ្គាភិចស៊ែល 8 មេហ្គាភិចស៊ែលជាកាមេរ៉ាទូលាយ 2 មេហ្គាភិចស៊ែលជាម៉ាក្រូនិងកាមេរ៉ាសម្រាប់ថតព្រៀល 2 មេហ្គាភិចស៊ែលផងដែរ។ នៅផ្នែកខាងក្នុងវានឹងបំពាក់មកដោយឈីប Snapdragon 765G ហើយមានថាមពលថ្ម 4300mAh ដែលអាចសាកបានកម្លាំង 65 W ផងដែរ។

Related posts
ទូរស័ព្ទ

ការរចនាម៉ូដ vivo S9 ត្រូវបានបង្ហាញតាមរយៈផ្ទាំងរូបភាពជាផ្លូវការ អមជាមួយកាមេរ៉ា Selfie ទំហំ 44 MP ។

ទូរស័ព្ទ

Oppo Find X3-series នឹងត្រូវប្រកាសនៅថ្ងៃទី ១១ ខែមីនា

ទូរស័ព្ទ

ក្រុមហ៊ុន Huawei ប្រកាសបង្ហាញ P40 4G ជាមួយបន្ទះឈីប Kirin 990

ទូរស័ព្ទ

Samsung Galaxy Tab S7 Lite ភ្ជាប់មកជាមួយឈីប Snapdragon 750G នៅលើ Geekbench

Leave a Reply

Your email address will not be published. Required fields are marked *