គន្លឹះខ្លីៗ

របៀបទិញទំនិញពីគេហទំព័រ Amazon

Amazon គឺជាផ្សារអេឡិចត្រូនិចមួយដែលត្រូវបានគេទទួលស្គាល់ទូទាំងពិភពលោក ទំនិញគ្រប់ប្រភេទបានដាក់តាំងលក់ដោយក្រុមហ៊ុនជាច្រើន។ ទំនិញដែលដាក់លក់ក្នុងផ្សារអេឡិចត្រូនិចនេះ មិនត្រឹមតែដាក់លក់អោយសហរដ្ឋអាមេរិចទេ ពោលគឺបានដាក់លក់អោយ មនុស្សទូទៅក្នុងពិភពលោក។ ដោយមានការកំនត់សេវាដឹកជញ្ជូនទៅតាមលក្ខ័ណ្ឌផ្សេងៗដើម្បីទិញទំនិញតាមផ្សារអេឡិចត្រូនិចមួយនេះអ្នកត្រូវអនុវត្តតាមជំហ៊ានទាំង ៥ខាងក្រោម៖

១.ចុះឈ្មោះជាសមាជិក(ប្រសិនបើអ្នកមានគណនីរួចហើយសូមរំលងទៅកាន់ចំនុចទី២)

ចូលទៅកាន់គេហទំព័រ​ www.amazon.com រួចចុចលើប៊ូតុង Sign in បន្ទាប់ពីចេញផ្ទាំងគណនីសូមចុចលើប៊ូតុង​ Create your Amazon account រួចបញ្ចូលទិន្នន័យព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកដូចឧទាហរណ៍ខាងក្រោម

បន្ទាប់ពីបំពេញព័ត៌មានរបស់អ្នកត្រឹមត្រូវរួចរាល់នោះអ្នកអាចចាប់ផ្តើមចូលទៅកម្មង់ទំនិញក្នុងផ្សារអេឡិចត្រូនិច Amazon (សូមអានចំនុច២បន្ត)។

២.ការបញ្ជាទិញ

នៅពេលដែលយើងពេញចិត្តទំនិញណាមួយរួចហើយ សូមត្រួតពិនិត្យមើលការវាយតំលៃដែលវាត្រូវបានវាយតំលៃដោយអ្នកទិញនាៗ បើសិនជាផលិតផលនោះមានការវាយតំលៃរហូតដល់ផ្កាយ៤ ឬ ៥មានន័យថារបស់នោះអាចទទួលយកបាន បន្ទាប់មក សូមចុចលើប៊ូតុង Add to Cart ។

រួចហើយចុចលើប៊ូតុង Proceed to checkout

Amazon មានសេវាកម្មធានារ៉ាប់រងលើទំនិញដែលយើងបានកម្មង់ ដោយវាមានតំលៃថ្លៃគួរសម បើលោកអ្នកគិតថាមិនចាំបាច់សូមចុចយកប៊ូតុង No Thanks។ បន្ទាប់មក Amazon​ និងអោយយើងវាយបញ្ចូលនៅអាស័យដ្ឋាន និងលេខទូរស័ព្ទ

បន្ទាប់មក Amazon​ និងអោយយើងរើសយកជម្រើសដឹកជញ្ជូន រួចហើយអ្នកអាចចុចប៊ូតុង Continue។

៣.ការបង់ប្រាក់

ត្រង់ចំនុចនេះជាដំណាក់ការចុងក្រោយដែលតំរូវអោយលោកអ្នកបង់ប្រាប់តាមប្រភេទកាតដូចជា Visa Card, Master card ជាដើម។​ បន្ទាប់ពីអ្នកបំពេញព័ត៌មានកាតលោកអ្នកបានត្រឹមត្រូវហើយសូមចុចលើប៊ូតុង Continue។

Amazon​ និងបញ្ជាក់ការបញ្ជាទិញម្តងទៀត ជាការស្រេច។

Related posts
គន្លឹះខ្លីៗ

'iTest' របស់ Samsung អនុញ្ញាតឱ្យអ្នកសាកល្បងឧបករណ៍ Galaxy នៅលើ iPhone របស់អ្នក

គន្លឹះខ្លីៗ

Samsung បញ្ចេញកម្មវិធី iTest សម្រាប់អ្នកប្រើប្រាស់ iPhone អាចសាកល្បងបទពិសោធន៍របស់ Galaxy បាន

គន្លឹះខ្លីៗ

កម្មវិធីតេស្តល្បឿនអ៊ីនធឺណិតមួយណាដែលអ្នកគួរប្រើដើម្បីធ្វើតេស្តល្បឿនការតភ្ជាប់របស់អ្នក

គន្លឹះខ្លីៗ

កម្មវិធីកំពូលទាំង ៣ ដើម្បីបង្កើតបណ្តាញព័ត៌មាន Instagram ល្អបំផុត

Leave a Reply

Your email address will not be published. Required fields are marked *