ទូទៅ

Oppo កំណត់ថ្ងៃនៃការដាក់បង្ហាញជាសកលសម្រាប់ខ្សែរដៃសុខភាពរបស់ខ្លួន

ក្រុមហ៊ុន Oppo បានណែនាំខ្សែរដៃសុខភាព Oppo កាលពីខែមិថុនាឆ្នាំ ២០២០ ហើយ ៩ ខែក្រោយមកនៅទីបំផុតខ្សែរដៃសុខភាពនេះត្រូវបានបង្ហាញខ្លួនជាផ្លូវការ។ ទីផ្សារក្រៅប្រទេសដំបូងបង្អស់របស់ខ្លួនគឺប្រទេសឥណ្ឌាដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃច័ន្ទទី ៨ ខែមីនាហើយឈ្មោះរបស់វាត្រូវបានផ្លាស់ប្តូរបន្តិចបន្តួច ដែលវាត្រូវបានគេហៅថា Oppo Band Style ។

ខ្សែរដៃសុខភាពនេះនឹងកើតមកមាន 2 ប្រភេទ ហើយមួយមកជាមួយខ្សែរប្រភេទ TPU ធម្មតានិងប្រភេទមួយផ្សេងទៀតជាជម្រើសម៉ូតទាន់សម័យដែលមានកងដែកព័ន្ធជុំវិញ។

Oppo schedules a global launch for its Band Style wearable on March 8

Oppo Band Style មានរបៀបហាត់ប្រាណចំនួន ១២ ក្នុងនោះមានមួយសម្រាប់អ្នករត់ចម្ងាយឆ្ងាយ សម្រាប់ក្រុមអ្នកអត្តពលិកជាក់លាក់មួយដែលវាកម្រនឹងទទួលបានការទទួលស្គាល់នៅក្នុងពិភពនៃខ្សែរដៃសុខភាពដែលមានតំលៃសមរម្យនេះណាស់។

វាក៏នៅបន្តមានម៉ូនីទ័រសម្រាប់វាស់ចង្វាក់បេះដូងនិងមុខងារតាមដាន SpO2 ផងដែរ ។ ក្រុមហ៊ុន Oppo បានអះអាងថាខ្សែរដៃសុខភាពរបស់ខ្លួនអាចធ្វើការវាស់វែងគ្រប់វិនាទីក្នុងរយៈពេលប្រាំបីម៉ោងជាប់គ្នា។

Oppo Band Style
Oppo Band Style

អាយុកាលថ្មជាធម្មតារបស់ ខ្សែរដៃសុខភាពនេះមានរយៈពេល ១៤ ថ្ងៃជាមួយនឹងរយៈពេលសាកថ្ម ១ ម៉ោងកន្លះ។ ខ្សែរដៃសុខភាពដែលលក់នៅប្រទេសចិនមានប្រព័ន្ធ NFC ប៉ុន្តែក្រុមហ៊ុន Oppo ប្រចាំប្រទេសឥណ្ឌាមិនបាននិយាយអ្វីសោះអំពីការតភ្ជាប់ប្រភេទនេះនៅក្នុងសេចក្តីប្រកាសព័ត៌មានអំពីកាលបរិច្ឆេទដាក់បង្ហាញជាផ្លូវការនោះទេ។ អ្វីដែលយើងមិនទាន់ដឹងមួយទៀតនោះគឺតម្លៃ នៅក្នុងប្រទេសចិនវាមានតម្លៃស្មើនឹង 30 ដុល្លារ រឺ 27 អឺរ៉ូ ដូច្នេះវាគួរតែមិនលើសពី INR 2500 របស់ឥណ្ឌានោះទេ។

Related posts
ទូទៅ

លក្ខណៈពិសេសថ្មីៗជាច្រើនរបស់ iOS 14.5 ដែលនឹងមកដល់ក្នុងពេលដ៏ខ្លីខាងមុខ

ទូទៅ

Realme Buds Air 2 Neo កាសឥតខ្សែរតម្លៃទាបនឹងមានមុខងារលុបសម្លេងរំខាន

ទូទៅ

នាឡិកាដៃ Huawei Band 6 ឥឡូវនេះបានបង្ហាញខ្លួនជាផ្លូវការហើយ

ទូទៅ

ប្រព័ន្ធប្រតិបត្តិការ iOS 14.5 បន្ថែមសំឡេងថ្មីរបស់ Siri និងមិនកំណត់សំឡេង Default ជាស្ត្រីឡើយ

Leave a Reply

Your email address will not be published. Required fields are marked *