
“ជំរើសម៉ូដែល 14 អ៊ីញនឹងមកជំនួសម៉ូដែល 13.3 អ៊ីញបច្ចុប្បន្ន … ” នេះបើតាមគេហទំព័រ MacRumors បានចុះផ្សាយកាលពីថ្ងៃទី 26 ខែកុម្ភៈឆ្នាំ 2021 ។ គេហទំព័រផ្សេងទៀតរបស់ Apple ដែលកំពុងព្យាករណ៍ដូចៗគ្នានេះគឺផ្អែកលើរបាយការណ៍របស់អ្នកវិភាគនិងប្រព័ន្ធផ្សព្វផ្សាយនានា។
វាមិនមែនជាការវិវត្តដ៏គួរឱ្យភ្ញាក់ផ្អើលនោះទេពីព្រោះ៖
Apple បានធ្វើដូចនេះកាលពីឆ្នាំ 2019៖ Apple បានសម្លាប់ MacBook Pro 15,4 អ៊ីញនៅឆ្នាំ 2019។ ហើយជំនួសមកវិញនូវ MacBook Pro 16 អ៊ីញដែលស្ទើរតែមានទំហំប៉ុនគ្នា។ Apple ត្រូវធ្វើតួអោយធំជាងមុនបន្តិចដើម្បីអាចអោយអេក្រង់ធំជាងមុនបាន។
ក្រុមហ៊ុនផលិតកុំព្យូទ័រមួយចំនួនអាចធ្វើបានរួចទៅហើយ៖ HP Spectre x360 ទំហំ 14 អ៊ីញមានតួដែលមានទំហំប៉ុនទៅនឹង MacBook Pro ១៣ អ៊ីញ ម៉ូដែល M1 បច្ចុប្បន្ន។ ហើយ Spectre x360 ក៏មានទំងន់ស្រាលជាង MacBook Pro បន្តិចផងដែលបើទោះបីជាមានអេក្រង់ធំជាងក៏ដោយ។
កុំព្យូទ័រយួរដៃទំហំ ១៣,៣ អ៊ីញមានអាយុកាលយូរអង្វែងនៅក្នុងខ្សែរស្រលាយរបស់ MacBook: អេក្រង់ទំហំ ១៣,៣ អ៊ីញមានអាយុកាលយូរណាស់មកហើយ វាសមហេតុផលសម្រាប់ក្រុមហ៊ុន Apple ដែលជាក្រុមហ៊ុនផលិតកុំព្យូទ័រនិងជាក្រុមហ៊ុនផលិតបន្ទះបង្ហាញដើម្បីបន្តទៅមុខទៀត។ ឧទាហរណ៍ក្រុមហ៊ុន Dell បានផ្លាស់ប្តូរទៅប្រើអេក្រង់ទំហំ 13,4 អ៊ីញសម្រាប់ XPS 13 របស់ខ្លួន។
គែមអេក្រង់ដ៏ស្តើង: ជាមួយគែមអេក្រង់បង្ហាញដ៏ស្តើងបំផុតឥឡូវនេះវាជាបទដ្ឋានងាយស្រួលក្នុងការបង្រួមអេក្រង់ទំហំ 14 អ៊ីញទៅក្នុងតួ 13.3 អ៊ីញ។
សមាមាត្របង្ហាញ: ទទួលបានការបង្ហាញធំនៅក្នុងតួតូចជាងមុខ នៅក្នុងការរួមបញ្ចូលគ្នាជាមួយគែមអេក្រង់ដ៏ស្តើងត្រូវបានសម្របសម្រួលដោយការផ្លាស់ប្តូរសមាមាត្របង្ហាញពោលគឺធ្វើឱ្យការបង្ហាញមានទំហំទទឹងតូចជាងប៉ុន្តែមានកំពស់ខ្ពស់ជាងមុខផងដែរ។ ក្រុមហ៊ុន HP ប្រើសមាមាត្រ 3: 2 នៅលើ Spectre x360 14 បើប្រៀបធៀបទៅនឹង 16:10 (8: 5) នៅលើ MacBook Pro (សូមមើលរូបភាពខាងក្រោម) ។

លក្ខណៈពិសេសផ្សេងទៀតដែលរំពឹងទុក ឬពាក្យចចាមអារាមនៅលើ MacBook Pro ទំហំ 14 អ៊ីញ៖
- បន្ទះបង្ហាញ Micro-LED អាចត្រូវបានណែនាំ
- ការរចនា៖ ការរចនារូបរាងសំប៉ែតថ្មីដែលស្រដៀងនឹង iPhone 12
- ដំណរភ្ជាប់: អាចមានរន្ធសម្រាប់ភ្ជាប់ឧបករណ៍សាកថ្ម MagSafe , SD card reader, នឹង រន្ធភ្ជាប់ HDMI
- របារប៉ះបញ្ជា OLED អាចត្រូវបានផ្លាស់ប្តូរឬដកចេញ: អាចជំនួសដោយគ្រាប់ចុចវិញ
- អង្គដំណើរការ: M1X (ឬអាចជា M2)
- គាំទ្រការបង្ហាញរហូតដល់ទៅ ៣
- អាចបង្ហាញខ្លួន៖ ត្រីមាសទី ៣ ឆ្នាំ ២០២១