អាជីវកម្ម

Apple ចង់សម្លាប់ HomePod original ហើយផ្តោតទៅលើ HomePod Mini វិញ

ក្រុមហ៊ុននិយាយថាខ្លួននឹងបន្តផ្តល់ជូននូវកម្មវិធី HomePods ដែលមានស្រាប់ជាមួយនឹងការធ្វើបច្ចុប្បន្នភាពកម្មវិធីនិងការគាំទ្រតាមរយៈ Apple Care ។ ក្រុមហ៊ុន Apple បាននិយាយកាលពីថ្ងៃសុក្រថាខ្លួនចង់បង្វែរការចាប់អារម្មណ៍ពី HomePod original ទៅនឹងឧបករណ៍ជំនួយផ្ទះឆ្លាតវៃខ្នាតតូចគឺ HomePod Mini វិញ។

ក្រុមហ៊ុន Apple បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានរាយការណ៍មុននេះដោយគេហទំព័របច្ចេកវិទ្យា TechCrunch ថា“ យើងកំពុងបន្តលក់នូវផលិតផល HomePod original ដែលវានឹងបន្តមានខណៈពេលដែលការផ្គត់ផ្គង់ចុងក្រោយនឹងធ្វើឡើងតាមរយៈ Apple Online Store, ហាងលក់រាយរបស់ Apple និងអ្នកលក់បន្តដែលអនុញ្ញាតដោយ Apple “។ យើងកំពុងផ្តោតការខិតខំរបស់យើងលើ HomePod Mini ។

HomePod Mini ត្រូវបានដាក់ឱ្យដំណើរការកាលពីខែវិច្ឆិកាឆ្នាំមុនដោយអ្នកត្រូវចំណាយអស់ ៩៩ ដុល្លារបើប្រៀបធៀបជាមួយ HomePod original ដែលមានតម្លៃ ៣០០ ដុល្លារ។ នៅពេលដែលវាត្រូវបានបង្ហាញខ្លួននៅឆ្នាំ ២០១៨ អ្នក Review ម្នាក់របស់គេហទំព័រ CNET Megan Wollerton បានកោតសរសើរសំម្លេងរបស់វាជាខ្លាំងប៉ុន្តែគាត់បាននិយាយថាវាមិនបានផ្តល់នូវលក្ខណៈពិសេសជាច្រើនដូចជា ឧបករណ៍បំពងសំម្លេង Alexa របស់ ក្រុមហ៊ុន Amazon និង Google Assistant នោះទេ។ គាត់បានសរសេរនៅពេលនោះថា“ ប្រសិនបើអ្នកនិងអ្នកផ្សេងទៀតដែលជាអ្នករស់នៅជាមួយឧបករណ៍ Apple ហើយនោះអ្នកនឹងទទួលបានឧបករណ៍ក្នុងផ្ទះឆ្លាតវៃពី Apple​ ដែល HomePod គឺពិតជាមើលទៅមានតម្លៃ។

HomePod Mini ទទួលបានការកោតសរសើរយ៉ាងខ្លាំងពីអ្នក Review របស់គេហទំព័រ CNET Molly Price សម្រាប់សម្លេងរបស់វានៅពេលដែលវាចេញកាលពីឆ្នាំ ២០២០ កន្លងទៅជាមួយនឹងការកត់សម្គាល់ថាតម្លៃទាបរបស់វាធ្វើឱ្យវាកាន់តែទាក់ទាញ។ គាត់បានសរសេរថា HomePod Mini គឺក្រុមហ៊ុន Apple ចង់ផលិតវាអោយដូចគ្នានឹងការផ្តល់ជូនរបស់ Google និងក្រុមហ៊ុន Amazon ដែរហើយខ្ញុំសូមណែនាំវាដល់អ្នកដែលនិយមប្រើប្រាស់ឧបករណ៍របស់ Apple គួរតែមានវា ។

Related posts
អាជីវកម្ម

Netflix ទទួលសិទ្ធចាក់ផ្សាយខ្សែភាពយន្តថ្មីរបស់ Sony Pictures ដូចជា Spider-Man, Jumanji នៅដើមឆ្នាំ ២០២២

អាជីវកម្ម

Signal កំពុងសាកល្បងមុខងារបង់ប្រាក់ដែលអនុញ្ញាតឱ្យអ្នកអាចផ្ញើ cryptocurrency ទៅមិត្តភក្តិរបស់អ្នកបាន

អាជីវកម្ម

Samsung និង Adidas នាំយកម៉ូដែល Stan Smith ទៅកាន់ Galaxy Buds Pro

អាជីវកម្ម

ក្រុមហ៊ុន LG នឹងបិទអាជីវកម្មស្មាតហ្វូនរបស់ខ្លួននៅខែកក្កដាខាងមុខនេះដើម្បីផ្តោតទៅលើឧបករណ៍ប្រើប្រាស់ក្នុងផ្ទះឆ្លាតវៃ

Leave a Reply

Your email address will not be published. Required fields are marked *