ទូទៅ

ទូរស័ព្ទ Honor V40 ថ្មីបង្ហាញខ្លួនជាមួយនឹងការរចនាស្រដៀងគ្នានឹងក្រុមហ៊ុនមេពីមុនរបស់ខ្លួន

Honor បានបំបែកខ្លួនជាផ្លូវការពីក្រុមហ៊ុន Huawei រួចទៅហើយប៉ុន្តែនៅពេលនេះផលិតផលជាច្រើនត្រូវបានគេមើលឃើញថាដូចជាមិនទៅណាឆ្ងាយពីគំរូរក្រុមហ៊ុនមេពីមុនរបស់ខ្លួននោះទេ។ ស្មាតហ្វូនស៊េរីថ្មីមួយនេះមានឈ្មោះថា Honor V40 Light Luxury Edition បានបង្ហាញខ្លួនតាមអ៊ិនធឺណេតហើយវាមើលទៅដូចជាស្មាតហ្វូនស៊េរី Huawei nova 8 ពីខាងក្រោយដែលមានទំរង់ស៊ុមកាមេរ៉ារាងពងក្រពើមានកែវលេនធំមួយនឹងកាមេរ៉ាតូចៗចំនួនបីនិងអំពូល LED មួយផងដែរ។

ទូរស័ព្ទនេះត្រូវបានគេរំពឹងថានឹងមកដល់ជាមួយស្មាតហ្វូន Honor V40 Lite ហើយវានឹងមើលទៅអស្ចារ្យនៅពេលមកដល់ផ្ទាល់ដៃ។ វាមានពណ៌ខៀវលាយបៃតងជាមួយនឹងកញ្ចក់ដេញពន្លឺតាមរបៀបដ៏អស្ចារ្យខណៈពេលដែលជម្រើសពណ៌សហាក់ដូចជាមានកញ្ចក់ម៉ាត់នៅពីលើនឹងមានបន្ថែមជំម្រើសពណ៌ដូចគុជខ្យងមួយទៀតផងដែរ។

សូមអរគុណចំពោះរូបភាពទាំងនេះយើងក៏មានទំនុកចិត្តដែលថាទូរស័ព្ទ Honor V40 ថ្មីនេះនឹងមានបន្ទះបង្ហាញ OLED ដែលយើងអាចមើលឃើញពីមុខងារដែលនឹងអាចមានដូចជាមុខងារស្កេនស្នាមម្រាមដៃក្រោមអេក្រង់ជាដើម។

Huawei nova 8

អ្វីដែលយើងមិនដឹងនោះគឺថាតើផ្នែកខាងមុខដែលកោង 2.5D នឹងមានកាមេរ៉ាតែមួយរឺក៏ពីរនោះទេ ប្រសិនបើវាជាកាមេរ៉ាតែមួយយើងកំពុងសំលឹងមើលការផ្លាស់ប្តូរថ្មីដែលបានយកលំនាំតាម nova 8 ប្រសិនបើមានកាមេរ៉ាភ្លោះនោះវាគឺបានយកលំនាំតាម nova 8 Pro ។

Related posts
ទូទៅ

លក្ខណៈពិសេសថ្មីៗជាច្រើនរបស់ iOS 14.5 ដែលនឹងមកដល់ក្នុងពេលដ៏ខ្លីខាងមុខ

ទូទៅ

Realme Buds Air 2 Neo កាសឥតខ្សែរតម្លៃទាបនឹងមានមុខងារលុបសម្លេងរំខាន

ទូទៅ

នាឡិកាដៃ Huawei Band 6 ឥឡូវនេះបានបង្ហាញខ្លួនជាផ្លូវការហើយ

ទូទៅ

ប្រព័ន្ធប្រតិបត្តិការ iOS 14.5 បន្ថែមសំឡេងថ្មីរបស់ Siri និងមិនកំណត់សំឡេង Default ជាស្ត្រីឡើយ

Leave a Reply

Your email address will not be published. Required fields are marked *