អាជីវកម្ម

លោក Elon Musk បាននិយាយថាក្រុមហ៊ុន Tesla គួរតែបិទប្រសិនបើរថយន្តរបស់ខ្លួនត្រូវបានប្រើសម្រាប់ធ្វើជាចារកម្មនៅក្នុងប្រទេសចិន

ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានរាយការណ៍ថាលោក Elon Musk បាននិយាយកាលពីថ្ងៃសៅរ៍ថាប្រសិនបើរថយន្តរបស់ក្រុមហ៊ុន Tesla ត្រូវបានប្រើដើម្បីស៊ើបការណ៍នៅក្នុងប្រទេសចិននោះក្រុមហ៊ុននឹងត្រូវបិទ។ លោក Musk បានធ្វើការកត់សម្គាល់នៅពេលនិយាយតាមរយៈតំណភ្ជាប់វីដេអូទៅវេទិកាអភិវឌ្ឍន៍របស់ចិនដោយលើកឡើងពីរបាយការណ៍ដែលថាប្រទេសចិនបានរារាំងយោធានិងបុគ្គលិករដ្ឋាភិបាលរបស់ខ្លួនពីការប្រើប្រាស់រថយន្តរបស់ក្រុមហ៊ុន Tesla លើបញ្ហាសន្តិសុខ។ លោក Musk បានប្រាប់វេទិកានេះយ៉ាងដូច្នេះថាវាមានការលើកទឹកចិត្តយ៉ាងខ្លាំងសម្រាប់ពួកយើងដើម្បីរក្សាការសម្ងាត់ជាមួយនឹងព័ត៌មានណាមួយ។ ប្រសិនបើក្រុមហ៊ុន Tesla បានប្រើរថយន្តដើម្បីស៊ើបការណ៍នៅក្នុងប្រទេសចិនឬកន្លែងផ្សេងទៀតយើងនឹងត្រូវបិទទ្វារ ។

កាសែត Wall Street Journal បានរាយការណ៍កាលពីថ្ងៃសុក្រថាអ្នកដែលធ្វើការឱ្យយោធា ទីភ្នាក់ងាររដ្ឋាភិបាល និងសហគ្រាសគ្រប់គ្រងដោយរដ្ឋចិនត្រូវបានហាមឃាត់មិនឱ្យបើកបររថយន្តរបស់ Teslas នោះទេ។ ប្រទេសចិនមានការព្រួយបារម្ភថាកាមេរ៉ាផ្នែកខាងក្រៅរបស់ក្រុមហ៊ុន Tesla ដែលថតជាប់ជាប្រចាំអាចត្រូវបានប្រើដើម្បីប្រមូលរូបភាពបញ្ជូនទៅសហរដ្ឋអាមេរិកវិញនេះបើយោងតាមការសែត Wall Street Journal ។

ប្រទេសចិនគឺជាទីផ្សារដ៏ធំមួយសម្រាប់ក្រុមហ៊ុន Tesla និងសម្រាប់រថយន្តអគ្គិសនី បើយោងតាមរ៉យទ័រក្រុមហ៊ុនផលិតរថយន្តនេះបានលក់រថយន្តចំនួន ១៤៧.៤៤៥ គ្រឿងនៅក្នុងប្រទេសចិនកាលពីឆ្នាំមុនដែលមានចំនួន ៣០ ភាគរយនៃចំនួនសរុបរបស់ពិភពលោក។

ដូចដែលសារព័ត៌មាន Bloomberg បានកត់សំគាល់ថាក្រុមហ៊ុន Tesla និងថ្នាក់ដឹកនាំរបស់ខ្លួនបានប្រកាន់ជំហរខុសគ្នាជាមួយអាជ្ញាធរចិន ជាជាងភាគីអាមេរិករបស់ពួកគេ។ ជាឧទាហរណ៍កាលពីខែមុនក្រុមហ៊ុន Tesla បានចេញមុខសុំទោសជំនួសបុគ្គលិករបស់ខ្លួនម្នាក់ដែលបានស្តីបន្ទោសបណ្តាញអគ្គិសនីរបស់ប្រទេសចិនចំពោះការបំផ្លាញយានយន្តរបស់អតិថិជន៖ ក្រុមហ៊ុន Tesla បាននិយាយនៅក្នុងវីដេអូមួយថា យើងមានការសោកស្តាយយ៉ាងខ្លាំងចំពោះការយល់ច្រលំនេះហើយសូមអភ័យទោសទៅកាន់ Nanchang Power Grid ចំពោះទង្វើរដែលបង្ករឱ្យមានបញ្ហានេះ ។

លោក Musk និងក្រុមហ៊ុន Tesla កាន់តែផ្គើនក្នុងការឆ្លើយតបចំពោះអាជ្ញាធរអាមេរិក។ នាយកប្រតិបត្តិរូបនេះធ្លាប់បានទូរស័ព្ទមកប្រធានក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិ ហើយកាលពីឆ្នាំមុនលោកបានចូលរួមជាមួយអាជ្ញាធរនៅអាឡាមេដា រដ្ឋកាលីហ្វ័រញ៉ា ជាកន្លែងដែលរោងចក្រ Fremont របស់ក្រុមហ៊ុន Tesla មានទីតាំងស្ថិតនៅក្នុងតំបន់ដែលមានការរឹតត្បិតជំងឺឆ្លង ។

Related posts
អាជីវកម្ម

Netflix ទទួលសិទ្ធចាក់ផ្សាយខ្សែភាពយន្តថ្មីរបស់ Sony Pictures ដូចជា Spider-Man, Jumanji នៅដើមឆ្នាំ ២០២២

អាជីវកម្ម

Signal កំពុងសាកល្បងមុខងារបង់ប្រាក់ដែលអនុញ្ញាតឱ្យអ្នកអាចផ្ញើ cryptocurrency ទៅមិត្តភក្តិរបស់អ្នកបាន

អាជីវកម្ម

Samsung និង Adidas នាំយកម៉ូដែល Stan Smith ទៅកាន់ Galaxy Buds Pro

អាជីវកម្ម

ក្រុមហ៊ុន LG នឹងបិទអាជីវកម្មស្មាតហ្វូនរបស់ខ្លួននៅខែកក្កដាខាងមុខនេះដើម្បីផ្តោតទៅលើឧបករណ៍ប្រើប្រាស់ក្នុងផ្ទះឆ្លាតវៃ

Leave a Reply

Your email address will not be published. Required fields are marked *