អាជីវកម្ម

គ្មានព្រឹត្តិការណ៍ Apple ទេនៅខែនេះហើយយើងអាចនឹងឃើញផលិតផលថ្មីនៅខែមេសាក្រោយជំនួសវិញ

តាមការអោយដឹងពីអ្នកចែកចាយផលិតផល Apple លោក Jon Prosser បានអោយដឹងថា Apple ត្រូវបានគេរំពឹងថានឹងរៀបចំព្រឹត្តិការណ៍ធំបន្ទាប់របស់ខ្លួននៅចុងសប្តាហ៍នេះ ។ ព្រឹត្តិការណ៍ប្រកាសផលិតផលនោះអាចរួមមានឧបករណ៍ដែលលេចលឺជាយូរមកហើយនោះដូចជា smart tracker tag, AirPods 3 ឬ ជំនាន់ក្រោយរបស់ iPad Pro ដែលត្រូវបានគេនិយាយថានឹងត្រូវធ្វើឡើងនៅថ្ងៃអង្គារទី ២៣ ខែមីនានេះ។ ប៉ុន្តែរបាយការណ៍ថ្មីមួយបង្ហាញពីការសង្ស័យលើពាក្យចចាមអារាមនោះ ដែលបានចង្អុលទៅការបង្ហាញ iPad នៅខែមេសាជំនួសវិញ។

កាសស្តាប់ត្រចៀកជំនាន់ថ្មីរបស់ Apple នឹងត្រូវគេរាយការណ៍ថាមើលទៅដូចជា AirPods Pro ហើយភ្ជាប់មកជាមួយប្រព័ន្ធជំនួយសំឡេងនិងការបញ្ជាដោយប៉ះ។ ទោះជាយ៉ាងណាកាលពីថ្ងៃច័ន្ទអ្នកវិភាគ Apple លោក Ming-Chi Kuo បាននិយាយថា AirPods ថ្មីប្រហែលជាមិនអាចមានវត្តមានបានទេរហូតដល់ត្រីមាសទីបីនៃឆ្នាំនេះ។

ឧបករណ៍តាមដាន AirTags ដែលលេចលឺព័ត៌មានជាយូររបស់ក្រុមហ៊ុនត្រូវបានគេរំពឹងថានឹងត្រូវប្រកាសនៅឆ្នាំ ២០២០ ប៉ុន្តែរហូតមកដល់ពេលនេះវានៅតែឈរនៅក្នុងបញ្ជីបង្ហាញក្នុងព្រឹត្តិការណ៍របស់ Apple ដដែល។ ព្រឹត្តិការណ៍ប្រកាសចុងក្រោយនេះក្រុមហ៊ុន Apple បានដាក់បង្ហាញនូវ Mac ស៊េរីថ្មីដែលដំណើរការដោយបន្ទះឈីប M1 របស់ខ្លួនផ្ទាល់ ទូរស័ព្ទស៊េរី iPhone 12 គ្រប់ម៉ូដែល Apple Watch 6 និង iPad ស៊េរីថ្មីជាច្រើនផងដែរ។

ក្រុមហ៊ុន Apple ក៏មានពាក្យចចាមអារាមផងដែរថាកំពុងធ្វើការលើកាសប្រភេទ AR / VR និងវ៉ែនតាឆ្លាតវៃ។ ហើយថ្មីៗនេះក្រុមហ៊ុន Apple ក៏បានបង្ហាញថាខ្លួនបានបញ្ឈប់ដំណើរការកម្មវិធី iMac Pro ផងដែរ។

Related posts
អាជីវកម្ម

Netflix ទទួលសិទ្ធចាក់ផ្សាយខ្សែភាពយន្តថ្មីរបស់ Sony Pictures ដូចជា Spider-Man, Jumanji នៅដើមឆ្នាំ ២០២២

អាជីវកម្ម

Signal កំពុងសាកល្បងមុខងារបង់ប្រាក់ដែលអនុញ្ញាតឱ្យអ្នកអាចផ្ញើ cryptocurrency ទៅមិត្តភក្តិរបស់អ្នកបាន

អាជីវកម្ម

Samsung និង Adidas នាំយកម៉ូដែល Stan Smith ទៅកាន់ Galaxy Buds Pro

អាជីវកម្ម

ក្រុមហ៊ុន LG នឹងបិទអាជីវកម្មស្មាតហ្វូនរបស់ខ្លួននៅខែកក្កដាខាងមុខនេះដើម្បីផ្តោតទៅលើឧបករណ៍ប្រើប្រាស់ក្នុងផ្ទះឆ្លាតវៃ

Leave a Reply

Your email address will not be published. Required fields are marked *