ទូទៅ

កាសក្តោបត្រចៀកល្អបំផុតនៅឆ្នាំ ២០២១

AirPods និង AirPods Pro របស់ Apple អាចជាកាសលេចធ្លោបំផុតនាពេលបច្ចុប្បន្ននេះប៉ុន្តែមនុស្សជាច្រើនចង់បានកាសប្រភេទចាស់ដែលអាចក្តោបបានពេញត្រចៀកដែលតាមទ្រឹស្តីមានសមត្ថភាពអាចផ្តល់សំលេងកាន់តែធំ កាន់តែពិរោះ និងមានមុខងារកាត់បន្ថយសំលេងរំខានកាន់តែល្អផងដែរ។ កាលពីមុនបញ្ជីនៃកាសស្តាប់ត្រចៀកល្អបំផុតអាចរួមបញ្ចូលម៉ូដែលមានខ្សែរជាច្រើនដែលផ្តោតតែទៅលើឧបករណ៍ស្តាប់សម្លេងប៉ុន្តែសព្វថ្ងៃនេះអតិថិជនមានទំនោរចូលចិត្តកាសប៊្លូធូសឥតខ្សែហើយជាពិសេសឧបករណ៍ដែលមានបច្ចេកវិទ្យាទប់សំលេងរំខានដែលជួយទប់សំលេងរំខានពីខាងក្រៅ។

សូមក្រឡេកមើលជម្រើសកំពូល ៗ នាពេលបច្ចុប្បន្នរបស់យើងសម្រាប់កាសស្តាប់ត្រចៀកល្អបំផុត។ យើងបានពិចារណាលើកត្តាជាច្រើនដូចជាផាសុខភាព គុណភាពផលិត អាយុកាលថ្ម លក្ខណៈពិសេសៗនិងគុណភាពសម្លេងជាដើម។ យើងបានបញ្ចូលកាសដែលមានតំលៃសមរម្យមួយចំនួនក៏ដូចជាជម្រើសដែលមានតម្លៃថ្លៃផងដែរដូច្នេះអ្នកនឹងអាចរកឃើញកាសស្តាប់ល្អដែលត្រូវនឹងជំម្រើសថវិការបស់អ្នក។

ជម្រើសលុបសំលេងរំខានកម្រិតខ្ពស់

Apple AirPods Max

ត្រូវហើយវាមានតម្លៃថ្លៃប៉ុន្តែ AirPods Max ផ្តល់សំលេងល្អជាងសំឡេងរបស់គូប្រជែងដែលមានតម្លៃទាបជាងដូចជា Bose នឹង Sony ។ វាក៏មានមុខងារលុបសំលេងរំខានល្អបំផុតដែលមាននៅលើទីផ្សារផងដែរ។ រួមជាមួយនឹងគុណភាពផលិតខ្ពស់បំផុតនិងលក្ខណៈពិសេសនៃមុខងារ virtual surround spatial audio របស់ Apple សម្រាប់ការមើលវីដេអូ។ ខណៈពេលដែលវាមានទំងន់ធ្ងន់ដូច្នេះវាបានផ្តល់នូវផាសុខភាពគួរឱ្យភ្ញាក់ផ្អើល ។ វាសមនឹងការពាក់លើក្បាលមនុស្សភាគច្រើនប៉ុន្តែនឹងមានករណីលើកលែងខ្លះ។ អ្នកអាចរកជាវវាបានតាមរយៈគេហទំព័រ Best Buy ក្នុងតម្លៃ 549 ដុល្លារ ។

កាសលុបសំលេងរំខានកំពូលរបស់ Sony

Sony WH-1000XM4

ម៉ូដែល WH-1000XM3 មុនរបស់ Sony គឺអស្ចារ្យណាស់។ ប៉ុន្តែប្រសិនបើវាមានចំណុចខ្សោយនោះគឺជាការហៅជាសំឡេងជាពិសេសនៅក្នុងបរិយាកាសដែលមានសម្លេងរំខាន។ ម៉ូដែល WH-1000XM4 បានធ្វើឱ្យប្រសើរឡើងនៅក្នុងចំណុចនោះហើយថែមទាំងបន្ថែមការភ្ជាប់ប៊្លូធូសច្រើនផងដែរ ដូច្នេះអ្នកអាចភ្ជាប់ទៅឧបករណ៍ពីរដូចជាទូរស័ព្ទនិងកុំព្យូទ័ររបស់អ្នកក្នុងពេលតែមួយបានទៀតផង។ នោះមានន័យថាប្រសិនបើការហៅចូលខណៈពេលដែលអ្នកកំពុងប្រើកាសជាមួយកុំព្យូទ័ររបស់អ្នកសម្លេងនឹងប្តូរទៅកាន់ទូរស័ព្ទរបស់អ្នកនៅពេលអ្នកឆ្លើយតបការហៅនោះ។

កាសស្តាប់ត្រចៀក Bose Noise Cancelling Headphones 700 ប្រហែលជានៅតែមានគន្លឹះកាច់សម្រាប់ទទួលការហៅជាសំឡេង ប៉ុន្តែកាសស្តាប់ត្រចៀក 1000XM4 គឺមានផាសុកភាពជាងនិងមានការកែលម្អបន្តិចបន្តួចផ្សេងទៀតចំពោះការលុបសម្លេងរំខាននិងផ្តល់នូវសម្លេងល្អដែលធ្វើឱ្យម៉ូដែលនេះក្លាយជាជំរើសដ៏ល្អបំផុត។ កាន់តែល្អជាងនេះទៅទៀតម៉ូដែលនេះទទួលបានការបញ្ចុះតម្លៃជាប្រចាំផងដែរ។ អ្នកអាចរកជាវវាបានតាមរយៈគេហទំព័រ Amazon ក្នុងតម្លៃ 278 ដុល្លារ ។

ល្អបំផុតសម្រាប់ដំណើរការ

Bose Noise Cancelling Headphones 700

កាសស្តាប់ត្រចៀក Bose Noise Cancelling Headphones 700 ដែលជាអ្នកស្នងតំណែងរបស់ម៉ូឌែល QuietComfort 35 II របស់ Bose ប្រហែលជាមិនមែនជាជំហានទៅមុខដ៏ល្អនោះទេប៉ុន្តែកាសទាំងនេះផ្តល់នូវសំលេងល្អជាងមុននិងការលុបសំលេងរំខានរួមជាមួយការដំណើរការកាសស្តាប់ត្រចៀកដ៏កំពូលសម្រាប់ការហៅជាសំលេងផងដែរ ។ វាជាអ្នកដំណើរការសំលេងដ៏ល្អ (អ្នកខ្លះប្រៀបធៀបសម្លេងរបស់វាទៅនឹង WH-1000XM4 របស់ Sony ) នឹងមានអាយុកាលថ្មដល់ទៅ ២០ ម៉ោងនិងការរចនាដែលជាប់បានយូរជាងឧបករណ៍ជំនាន់មុនទោះបីជាកាស QuietComfort 35 II អាចមាន​ផា​សុខភាពច្រើនជាងនេះបន្តិចក៏ដោយ។

នៅពេលដាក់លក់វាមានតម្លៃ 400 ដុល្លារប៉ុន្តែពេលនេះវាបានចុះថ្លៃហើយ។ យើងបានឃើញកំណែពណ៌សធ្លាក់ចុះទាបដល់ 299 ដុល្លារខណៈដែលពណ៌ខ្មៅនិងប្រាក់បានឡើងដល់ 340 ដុល្លារ។ កាសស្តាប់ត្រចៀក WH-1000XM4 របស់ក្រុមហ៊ុន Sony ដែលជាគូប្រជែងជិតបំផុតរបស់វាក៏មានការបញ្ចុះតម្លៃដ៏ល្អផងដែរ។ អ្នកអាចរកជាវវាបានតាមរយៈគេហទំព័រ Amazon ក្នុងតម្លៃ 329 ដុល្លារ ។

ល្អបំផុតសម្រាប់តម្លៃតិចជាង ៣០ ដុល្លារ

Tribit XFree Go

XFree Go របស់ Tribit គឺពិបាកនឹងផ្តួលដោយសារតែតម្លៃរបស់វា។ វាត្រូវបានបង្កើតឡើងយ៉ាងល្អជាមួយសំលេងដ៏ល្អសម្រាប់តម្លៃរបស់វា។ វាមើលទៅស្រដៀងនឹង XFree Tune របស់ Tribit ដែរប៉ុន្តែបន្ទះត្រចៀករបស់វាមានផាសុខភាពជាងបន្តិច។ សូមកុំរំពឹងថាកម្រិតនៃផាសុខភាពរបស់វាដូចទៅនឹងកាសរបស់ Bose នោះប៉ុន្តែវាល្អគ្រាន់បើក្នុងតម្លៃរបស់វា។

ម៉ូដែលនេះប្រើបន្ទះឈីបប្រភេទ Qualcomm QCC3003 ជាមួយប៊្លូធូស ៥.០ ហើយវាត្រូវបានវាយតម្លៃសម្រាប់អាយុកាលថ្មរហូតដល់ ២៤ ម៉ោង (ការសាកថ្មរបស់វាតាមរយៈខ្សែរ Micro-USB ស្ទង់ដារដោយមិនមែនខ្សែរ USB-C នោះទេ) ។ Tribit បានអះអាងថាមុខងារសាកថ្មល្បឿនលឿនផ្តល់ឱ្យអ្នកនូវពេលវេលាស្តាប់ ៤ ម៉ោងពីការសាកថ្មរយៈពេល ១០ នាទី។

គុណវិបត្តិតូចមួយរបស់វាគឺកាសនេះមិនបិទដោយស្វ័យប្រវត្តិនោះទេបន្ទាប់ពីអ្នកឈប់ប្រើវាដោយអ្នកត្រូវតែបិទវាដោយដៃជានិច្ច។ វាក៏បង្ហាញផ្ទាំង OK ជាកាសសម្រាប់ការហៅប៉ុន្តែមិនអស្ចារ្យនោះទេ។ ហើយអ្នកក៏មិនអាចមានអ្វីគ្រប់យ៉ាងជាមួយតម្លៃតិចជាង ៣០ ដុល្លារនោះដែរ។ អ្នកអាចរកជាវវាបានតាមរយៈគេហទំព័រ Amazon ក្នុងតម្លៃ 27 ដុល្លារ ។

សំឡេងគួរឱ្យចាប់អារម្មណ៍

Sennheiser Momentum 3

នៅពេលនិយាយអំពីកាសដែលអាចលុបសំលេងរំខានដែលមានគុណភាពខ្ពស់ Bose និង Sony បានក្លាយជាអ្នកលេងលេចធ្លោក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ប៉ុន្តែ Momenthe 3 Wireless របស់ Sennheiser ដែលចេញនៅចុងឆ្នាំ ២០១៩ សមនឹងទទួលបានការចាប់អារម្មណ៍ជាពិសេសពីអ្នកគាំទ្រនៃខ្សែស្រលាយ Momentum ផងដែរ។ វាមានតម្លៃ 400 ដុល្លារប៉ុន្តែតម្លៃរបស់វាបានចុះថ្លៃហើយនៅពេលនេះ (ពេលខ្លះអ្នកអាចរកវាបានក្នុងតម្លៃជិត 300 ដុល្លារ) ។

មិនត្រឹមតែម៉ូដែលនេះទេដែលធ្វើអោយប្រសើរឡើងនូវមុខងារលុបសំលេងរំខាននិងមានសំលេងល្អបំផុតប៉ុន្តែវាក៏ដំណើរការបានល្អផងដែរដូចជាការធ្វើការហៅចេញ។ ខណៈពេលដែលការលុបសំលេងរំខាននិងកម្រិតផាសុកភាពរបស់ Momentum 3 មិនអាចប្រៀបធៀបជាមួយ Sony WH-1000XM4 យើងបានកោតសរសើរចំពោះកាសស្តាប់ត្រចៀកនេះដែលគ្របដណ្ដប់ដោយស្បែកចៀមហើយមិនមានបញ្ហាអ្វីក្នុងការស្តាប់តន្ត្រីរយៈពេលពីរម៉ោង។ ដោយមិននិយាយអ្វីពីអាយុកាលថ្មរបស់។ អ្នកអាចរកជាវវាបានតាមរយៈគេហទំព័រ Amazon ក្នុងតម្លៃ 299 ដុល្លារ ។

ល្អបំផុតតម្លៃក្រោម ១០០ ដុល្លារ សម្រាប់មុខងារលុបសំលេងរំខាន

Anker SoundCore Life Q30

កាសដែលមានមុខងារអាចលុបសំលេងរំខានមានតំលៃថ្លៃជាង ៣០០ ដុល្លារប៉ុន្តែចុះយ៉ាងណាបើថវិកាអ្នកមានកម្រឹត។ តើអ្វីទៅជាជម្រើសដ៏ល្អបំផុតរបស់អ្នកសម្រាប់កាសដែលមានមុខងារអាចលុបសំលេងរំខាន?

ចំពោះសម្លេង កម្រិតនៃផាសុខភាពនឹងគុណភាពផលិត អ្នកនឹងពិបាកក្នុងការធ្វើបានល្អជាង SoundCore Life Q30 របស់ Anker សម្រាប់ទំហំនៃទឹកប្រាក់នេះណាស់។ វាមិនមានសំលេងច្បាស់ល្អឬកម្រឹតបាសដូចម៉ូដែលកំពូល ៗ មួយចំនួននោះទេប៉ុន្តែវាមានតម្លៃតិចជាងមួយភាគបីហើយអ្នកទទួលបានប្រហែល 75% នៃសមត្តភាពរបស់ម៉ូដែលកំពូលៗនោះ (វាមានតុល្យភាពល្អ រួមជាមួយបាសដ៏ល្អ ហើយមានកម្មវិធីដែលអនុញ្ញាតឱ្យអ្នកអាចបង្កើនកម្រឹតសម្លេងបាន) ។ មុខងារលុបសំលេងរំខានគឺល្អសម្រាប់តម្លៃទោះបីជាមិនបានដល់កម្រិតនៃកាសរបស់ Sony WH-1000XM4 ឬ Noise Cancelling Headphones 700 របស់ Bose ក៏ដោយ។ អាយុកាលថ្មត្រូវបានគេវាយតម្លៃរហូតដល់ 40 ម៉ោងដែលគួរឱ្យចាប់អារម្មណ៍ជាមួយនឹងការសាកតាមរយៈខ្សែរ USB-C ។

ចំណុចតែមួយគត់ដែល Q30 ខ្សោយបន្តិចនោះគឺសម្រាប់ការហៅជាសំឡេង។ វាផ្តល់សម្លេងល្អនៅក្នុងបរិយាកាសស្ងប់ស្ងាត់ប៉ុន្តែវាមិនកាត់បន្ថយសំលេងរំខាននៅខាងក្រោយនោះទេ។

បើប្រៀបធៀបទៅនឹងម៉ូឌែល Q20 (៥០ ដុល្លារ) Q30 ពិតជាផ្តល់នូវសម្លេងប្រសើរជាងមុន (វាមិនមែនជាភាពខុសប្លែកច្រើននោះទេប៉ុន្តែវាពិតជាការប្លាស់ប្តូរដែលមិនគួរឱ្យជឿ) ជាមួយនិងការរចនាដែលកាន់តែប្រសើរ។ អ្នកអាចរកជាវវាបានតាមរយៈគេហទំព័រ Amazon ក្នុងតម្លៃ 80 ដុល្លារ ។

រឹងមាំតម្លៃក្រោម 150 ដុល្លារ

Razer Opus

Razer អាចជាក្រុមហ៊ុនគ្រឿងបន្លាស់ហ្គេមប៉ុន្តែកាសស្តាប់ត្រចៀក Opus THX ដែលត្រូវបានបញ្ជាក់ថាជាកាសដែលមានមុខងារលុបសំលេងរំខានហើយត្រូវបានរចនាឡើងសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ។ នៅពេលដែលយើងបានសាកវានៅឆ្នាំ ២០២០ វាមានតម្លៃថ្លៃបន្តិចគឺ ២០០ ដុល្លារ។ ហើយឥឡូវនេះវាត្រូវបានគេបញ្ចុះតម្លៃនៅប្រហែល 130 ដុល្លារដែលជាជម្រើសដ៏ល្អ។

អ្វីដែលអ្នកទទួលបានពី Opus គឺជាកាសដែលផ្តល់នូវសម្លេងច្បាស់ល្អព្រមទាំងអាចកំណត់បាសបានផងដែរ។ អ្នកអាចដំឡើងរឺបន្ថយទម្រង់សំឡេងនៅក្នុងកម្មវិធីដៃគូជាច្រើនប៉ុន្តែយើងបានជាប់ចិត្តនឹងការកំណត់របស់ THX ដែលសាកសមនឹងចំណង់ចំណូលចិត្តតន្ត្រីរបស់យើង។ យើងគិតថាសំលេងនេះគឺបើកបានល្អសម្រាប់កាសបិទជិតបែបនេះ។

Opus មិនមែនជាកាសល្អដូច Sony WH-1000XM4 ដែលមានតម្លៃ 350 ដុល្លារនោះទេ(ប៉ុន្តែភាគច្រើនលក់ក្នុងតម្លៃតិចជាង ៣០០ ដុល្លារ)។ សម្រាប់អ្នកប្រើប្រាស់ដំបូងខណៈដែល Opus គឺជាកាសមានដែលមានផាសុខភាពខ្លាំងជាមួយនឹងក្រវិលត្រចៀកទន់ ៗ ប៉ុន្តែកាសរបស់ Sony មានផាសុកភាពជាងបន្តិចនិងមានទម្ងន់ 11 ក្រាមស្រាលជាងទម្ងន់ Opus ដែលមានទម្ងន់ 265ក្រាម។ យើងក៏ចូលចិត្តសម្លេងរបស់ Sony ជាងបន្តិចផងដែរ។ Opus គ្រាន់តែធំជាងនឹងមានភាពលេចធ្លោជាងបន្តិច និងមានលក្ខណៈកាន់តែប្រសើរ។ ទោះយ៉ាងណាក៏ដោយជាមួយនឹងតម្លៃរបស់ Opus ដែលបានធ្លាក់ចុះវាបានក្លាយជាតម្លៃដ៏ល្អ។ អ្នកអាចរកជាវវាបានតាមរយៈគេហទំព័រ Amazon ក្នុងតម្លៃ 130 ដុល្លារ ។

ជម្រើសដ៏ល្អសម្រាប់ធ្វើការពីផ្ទះ

Jabra Elite 85h

នៅពេលដែល Jabra បានប្រកាសពីកាសស្តាប់ត្រចៀក Elite 85h (៣០០ ដុល្លារ) របស់ខ្លួនក្រុមហ៊ុនបានប្រាប់ពីរបៀបដែលវានឹងត្រូវបានបំពាក់ដោយជំនួយការសំលេងដោយប្រើ Alexa របស់​ Amazon ឬ Google Assistant ។ លក្ខណៈពិសេសនោះមិនបានធ្វើឱ្យវាក្លាយជាផលិតផលល្អបំផុតចុងក្រោយនោះទេជាក់ស្តែងវាប៉ះពាល់ដល់អាយុកាលរបស់ថ្មខ្លាំងណាស់ហើយអាយុកាលរបស់ថ្មមានសារៈសំខាន់ណាស់ប៉ុន្តែ Elite 85h គឺជាកាសដែលលុបសំលេងរំខានបានយ៉ាងល្អដែលធ្វើអោយតន្ត្រីនិងសំលេងផ្សេងទៀតល្អផងដែរ។ វាមានផាសុកភាពក្នុងការពាក់ហើយក៏ធ្វើបានល្អផងដែរដូចជាសម្រាប់ធ្វើការហៅចេញ នឹងសំខាន់សម្រាប់អ្នកប្រើប្រាស់ដែលធ្វើការពីផ្ទះដូចសព្វថ្ងៃនេះ។ អ្នកអាចរកជាវវាបានតាមរយៈគេហទំព័រ Amazon ក្នុងតម្លៃ 200 ដុល្លារ ។

Related posts
ទូទៅ

Apple បញ្ចេញ Beta ដំបូងនៃ iOS 14.7, iPadOS 14.7, tvOS 14.7, watchOS 7.6 និង macOS Big Sur 11.5 ដល់អ្នកអភិវឌ្ឍន៍កម្មវិធី

ទូទៅ

ប្រព័ន្ធប្រតិបត្តិការ Android 12 ណែនាំរបារជូនដំណឹងថ្មីដែលមានការប្លាស់ប្តូរបន្តិចបន្តួច

ទូទៅ

ទូរទស្សន៍ 4K ដែលមានតម្លៃល្អបំផុត

ទូទៅ

Apple នឹងបញ្ចេញ iOS 14.5 និង iPadOS 14.5 នៅសប្តាហ៍ក្រោយ

Leave a Reply

Your email address will not be published. Required fields are marked *