ទូរស័ព្ទ

HarmonyOS នឹងបង្ហាញខ្លួនជាផ្លូវការនៅខែមេសាខាងមុខនេះហើយ Huawei Mate X2 នឹងក្លាយជាទូរស័ព្ទដំបូងគេដែលទទួលបានវា

ក្រុមហ៊ុន Huawei បានចាប់ផ្តើមកំណែរ beta ជំនាន់ទី 3 នៃ HarmonyOS កាលពីដើមខែនេះហើយវានៅមានកំណែរមួយទៀតនឹងមកតាមក្រោយ។ កំណែដែលនឹងមកដល់នៅថ្ងៃទី ៣១ ខែមីនានេះវានឹងក្លាយជាកំណែរ beta ជំនាន់ចុងក្រោយបង្អស់។

នៅថ្ងៃនេះក្រុមហ៊ុនបានប្រកាសថាការបញ្ចេញជំនាន់កំណែរស្ថេរភាពនឹងមកដល់នៅខែមេសាហើយម៉ូឌែលទូរស័ព្ទបត់ Mate X2 នឹងក្លាយជាទូរស័ព្ទដំបូងដែលទទួលបានការធ្វើបច្ចុប្បន្នភាពនេះ។ ទូរស័ព្ទនេះបានដាក់អោយដំណើរការដំបូងជាមួយប្រព័ន្ធប្រតិបត្តិការ Android 10 ប៉ុន្តែវានឹងលោតចេញការធ្វើបច្ចុប្បន្នភាពមកឆាប់ៗនេះ។

HarmonyOS (stable) will launch in April, the Huawei Mate X2 will be the first to get it

ទូរស័ព្ទស្មាតហ្វូន Huawei P50 ត្រូវបានគេសន្មត់ថាជាទូរស័ព្ទដំបូងដែលដំណើរការដោយ Harmony OS ចេញពីប្រអប់។ ទោះបីជាវាមិនត្រូវបានបញ្ជាក់ជាផ្លូវការក៏ដោយក៏ស្មាតហ្វូនស៊េរីថ្មីនេះត្រូវបានគ្រោងទុកសម្រាប់ការបញ្ចេញលក់នៅខែមីនាផងដែរ។ យើងសន្មតថានឹងពន្យាពេលដាក់លក់នៅពេលក្រោយ (ដើម្បីផ្តល់ពេលវេលាគ្រប់គ្រាន់ដល់ OS team ដើម្បីធ្វើការបញ្ចប់)។

ទោះយ៉ាងណាក៏ដោយព័ត៌មានចុងក្រោយស្តីពីស៊េរី P50 នេះគឺមានការប្រកាសបដិសេដនឹងត្រូវបានបញ្ជាក់ថានឹងធ្វើនៅខែឧសភាវិញ។ នៅពេលដែល P50s មានវត្តមានលើទីផ្សារប្រព័ន្ធប្រតិបត្តិការ HarmonyOS នឹងមកដល់ក្នុងរយៈពេលប្រហែលមួយខែឬពីរខែបន្ទាប់។

Huawei P50 (unofficial renders)
Huawei P50 (unofficial renders)
Huawei P50 (unofficial renders)

និយាយពីស៊េរី P50 វិញត្រូវបានលេចធ្លាយជម្រើសពណ៌វ៉ានីឡារបស់ Huawei P50 (ពីរបីថ្ងៃមុននេះមានការលេចធ្លាយដូចគ្នានឹងស៊េរី P50 Pro + ចេញថ្មីផងដែរ) ។ រូបភាពលេចធ្លាយនោះបានបង្ហាញនូវកាមេរ៉ាថតរូបចំនួនបីគ្រាប់ (មិនមានកាមេរ៉ាពង្រីកឆ្ងាយ periscope lens នោះទេ) ដែលមើលទៅដូចជាសេនស័រ 3D ToF និង flash ពន្លឺដែលលាតសន្ធឹងពាសពេញស៊ុមកាមេរ៉ា។

Related posts
ទូរស័ព្ទ

Realme 8 5G នឹងចេញលក់នៅថ្ងៃទី ២១មេសា ជាមួយកាមេរ៉ា ៣៨ MP ហើយអាចប្ដូរឈ្មោះជា V13 5G

ទូរស័ព្ទ

Google Pixel 5a 5G នឹងចេញលក់នៅសហរដ្ឋអាមេរិក និងជប៉ុននៅចុងឆ្នាំនេះ ខណៈដែលនៅតំបន់ផ្សេងទៀតត្រូវបានលុបចោល

ទូរស័ព្ទ

OnePlus 9R នឹងមកដល់ទីផ្សារប្រទេសចិននៅថ្ងៃទី ១៥ ខែមេសា

ទូរស័ព្ទ

លេចធ្លាយព័ត៌មានលម្អិតពី Samsung Galaxy Quantum2 ដែលគេស្គាល់ថាជា Galaxy A82

Leave a Reply

Your email address will not be published. Required fields are marked *