ទូទៅ

ក្រុមហ៊ុន Apple បានរាយការណ៍ថានាឡិកាឆ្លាតវៃរឹងមាំនឹងបង្ហាញខ្លួនឆាប់ៗនេះ

ក្រុមហ៊ុន Apple កំពុងពិភាក្សាផ្ទៃក្នុងរបស់ក្រុមហ៊ុនសម្រាប់ការបញ្ចេញនូវនាឡិកាដៃ Apple Watch ដែលត្រូវបានរចនាឡើងសម្រាប់ប្រើប្រាស់នៅក្នុងបរិដ្ឋានធ្ងន់ធ្ងរនេះបើយោងតាមរបាយការណ៍ថ្មីរបស់ទីភ្នាក់ងារព័ត៌មាន Bloomberg ។ ក្រុមហ៊ុននេះត្រូវបានគេនិយាយថាបានពិចារណាការបញ្ចេញនាឡិកាឆ្លាតវៃរឹងមាំនៅចុងឆ្នាំនេះឬនៅដើមឆ្នាំ ២០២២ ក្រោយ។ ប្រសិនបើត្រូវបានបញ្ចេញនាឡិកានេះអាចផ្តល់នូវមុខងារស្នូលស្រដៀងទៅនឹង Apple Watch ធម្មតាដែរប៉ុន្តែជាមួយនឹងរូបរាងរឹងមាំជាងមុនដូចជាផ្នែកខាងក្រៅអាចធ្វើពីជ័រកៅស៊ូជាដើម។ របាយការណ៍ក៏បានកត់សម្គាល់ផងដែរថាក្រុមហ៊ុន Apple កំពុងរៀបចំផែនការលើមុខងារពិសេសសម្រាប់តាមដានការហែលទឹកលើនាឡិកាឆ្លាតវៃរបស់ខ្លួនផងដែរ។

ទោះបីជានាឡិកាដែលមានស្រាប់របស់ក្រុមហ៊ុនមានភាពពេញនិយមរួចទៅហើយក្តីសម្រាប់ការតាមដានការហាត់ប្រាណនិងមានភាពធន់នឹងទឹករហូតដល់ 50 ម៉ែត្រក៏ដោយក៏ពួកវាមិនត្រូវបានគេគិតថាអាចប្រើប្រាស់បានយូរសម្រាប់កីឡាធន់ធ្ងន់ដូចជាជិះស្គីលើទឹកដោយគ្មានការការពារបន្ថែមនោះ។ នេះបានអនុញ្ញាតឱ្យក្រុមហ៊ុនផលិតនាឡិកាដៃឆ្លាតវៃផ្សេងទៀតដូចជា Suunto និង Garmin អាចរកកន្លែងឈរជើងនៅលើទីផ្សារជាមួយនឹងឧបករណ៍ឯកទេសថែមទៀតផង។

យោងតាមសារព័ត៌មាន Bloomberg បានអោយដឹងថាក្រុមហ៊ុន Apple បានពិចារណាបញ្ចេញនូវនាឡិកា Apple Watch របស់ខ្លួនដែលមានរាងរឹងមាំជាងមុនយ៉ាងហោចណាស់មួយស៊េរីបន្ទាប់ពីការបញ្ចេញនូវម៉ូដែលធម្មតាកាលពីឆ្នាំ ២០១៥ ។ ប៉ុន្តែផែនការនេះក្រុមហ៊ុន Apple មិនដែលបានធ្វើឱ្យវាក្លាយជាឧបករណ៍ប្រើប្រាស់នោះទេហើយផែនការនោះត្រូវបានលុបចោលឬពន្យារពេលជាច្រើនដង។ ប្រសិនបើត្រូវបានបញ្ចេញមែននោះ ម៉ូដែលរឹងមាំថ្មីនេះនឹងត្រូវបានចេញមករួមជាមួយម៉ូដែល Apple Watch ធម្មតាដែលស្រដៀងនឹង Apple Watch SE ព្រមទាំងមានតម្លៃទាបដែលក្រុមហ៊ុនបានចេញផ្សាយកាលពីឆ្នាំមុន។

Apple ទំនងជាបញ្ចេញនាឡិកាឆ្លាតវៃថ្មីនៅឆមាសទី ២ នៃឆ្នាំនេះ។ ដែលដូចជា Apple Watch SE នឹង Apple Watch Series 6 ដែលក្រុមហ៊ុនបានបញ្ចេញកាលពីឆ្នាំមុន។ ទោះយ៉ាងណាការកែលម្អរបស់វាមានលក្ខណៈគួរអោយកត់សំគាល់តិចដែលយើងមិនបានគិតថាវាសមនឹងការប្តូរទៅប្រើប្រសិនបើអ្នកមាននាឡិការស៊េរី 4 ឬស៊េរី 5 រួចទៅហើយនោះ ។ ទន្ទឹមនឹងនេះដែរកំណែរ Apple Watch រឹងមាំអាចផ្តល់នូវហេតុផលជាច្រើនដើម្បីធ្វើឱ្យអ្នកប្តូរទៅប្រើវាបានផងដែរ។

Related posts
ទូទៅ

លក្ខណៈពិសេសថ្មីៗជាច្រើនរបស់ iOS 14.5 ដែលនឹងមកដល់ក្នុងពេលដ៏ខ្លីខាងមុខ

ទូទៅ

Realme Buds Air 2 Neo កាសឥតខ្សែរតម្លៃទាបនឹងមានមុខងារលុបសម្លេងរំខាន

ទូទៅ

នាឡិកាដៃ Huawei Band 6 ឥឡូវនេះបានបង្ហាញខ្លួនជាផ្លូវការហើយ

ទូទៅ

ប្រព័ន្ធប្រតិបត្តិការ iOS 14.5 បន្ថែមសំឡេងថ្មីរបស់ Siri និងមិនកំណត់សំឡេង Default ជាស្ត្រីឡើយ

Leave a Reply

Your email address will not be published. Required fields are marked *