អាជីវកម្ម

ក្រុមហ៊ុន Apple កំពុងតែប្រមូលយកក្រុមហ៊ុន AI ដើម្បីធ្វើឱ្យ Siri របស់ខ្លួនកាន់តែប្រសើរឡើង

យោងតាមរបាយការណ៍ថ្មីរបស់ GlobalData បានអោយដឹងថាក្រុមហ៊ុន Apple កំពុងស្វែងរកការទិញក្រុមហ៊ុនផ្សេងបន្ថែមដើម្បីធ្វើឱ្យ Siri របស់ខ្លួនកាន់តែឆ្លាតវៃ។ ក្រុមហ៊ុនស្រាវជ្រាវផ្នែកទីផ្សារបាននិយាយថាក្រុមហ៊ុនយក្សបច្ចេកវិទ្យាមួយនេះបានទិញក្រុមហ៊ុន AI ច្រើនជាងក្រុមហ៊ុនដទៃទៀតនៅចន្លោះឆ្នាំ 2016 ដល់ឆ្នាំ 2020 ។

អ្នកទិញក្រុមហ៊ុន AI ធំជាងគេទី 2 គឺ Irish consultancy Accenture ។ ប៉ុន្តែអ្វីដែលនៅសេសសល់ក្នុងចំណោមក្រុមហ៊ុនកំពូលទាំង 5 ដែលបានទិញយកក្រុមហ៊ុន AI ច្រើនជាងគេសុទ្ធតែមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។ Google ដណ្តើមបានចំណាត់ថ្នាក់លេខ 3 នៅក្នុងបញ្ជីបន្ទាប់មកគឺក្រុមហ៊ុន Microsoft និង Facebook។

ក្រុមហ៊ុន GlobalData បានរកឃើញថាក្រុមហ៊ុនអាមេរិកទាំងបួននេះបានទិញក្រុមហ៊ុន AI ចំនួន 60 ដែលស្ទើរតែពាក់កណ្តាលនៃក្រុមហ៊ុនទាំងនោះមាន 25 ដែលត្រូវបានកាន់កាប់ដោយក្រុមហ៊ុន Apple ។

លោក Nicklas Nilsson អ្នកវិភាគជាន់ខ្ពស់របស់ GlobalData បាននិយាយថាកិច្ចព្រមព្រៀងជាច្រើនរបស់ Apple គឺភាគច្រើនផ្តោតលើ Siri ។

ការរៀនរបស់ម៉ាស៊ីនបានចាប់ផ្តើមដើម្បីធ្វើឱ្យប្រសើរឡើងនូវទិន្នន័យរបស់ Siri ការបង្កើតបច្ចេកវិទ្យាសម្លេងរបស់ក្រុមហ៊ុន Irish ដែលត្រូវបានគេទិញដើម្បីធ្វើឱ្យការយល់ដឹងរបស់ Siri កាន់តែប្រសើរឡើងចំពោះភាសាធម្មជាតិហើយក្រុមហ៊ុន PullString គួរតែធ្វើឱ្យ Siri មានភាពងាយស្រួលសម្រាប់អ្នកអភិវឌ្ឍន៍ iOS ក្នុងការប្រើប្រាស់។ Apple បានទិញក្រុមហ៊ុន AI ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីអោយខ្លួនអាចប្រសើរជាង Google Assistant របស់ Google នឹង Alexa របស់ Amazon ។ Siri បានកើតឡើងដំបូងគេនៅលើទីផ្សារប៉ុន្តែវាស្ថិតនៅក្រោមជំនួយការសម្លេងទាំងពីរខាងលើទាក់ទងនឹង ភាពឆ្លាតវៃ ដែលនេះជាមូលហេតុដែល Apple នៅឆ្ងាយពីការលក់ឧបករណ៍បំពងសម្លេងឆ្លាត។

នេះមិនមែនជាការសិក្សាដំបូងទេដែលបាននិយាយថា Apple ជាអ្នកទិញក្រុមហ៊ុន AI ឈានមុខគេ។ របាយការណ៍ឆ្នាំ 2019 របស់ CB Insights បានរកឃើញថាចាប់តាំងពីមានការទិញ Siri ឆ្នាំ ២០១០ មក Apple បានទិញយកក្រុមហ៊ុន AI ច្រើនជាង Facebook, Amazon, Microsoft និង Google ទៀតផង។ ដោយសារក្រុមហ៊ុនផលិតទូរស័ព្ទ iPhone មិនបានធ្វើការទិញយកភាគហ៊ុនទាំងអស់ជាសាធារណៈនោះទេដែលអ្វើអោយចំនួនពិតប្រាកដអាចខ្ពស់ជាងនេះ។ ការទិញយកក្រុមហ៊ុន AI បានឆ្លុះបញ្ចាំងពីយុទ្ធសាស្រ្តកាន់តែទូលំទូលាយរបស់ Apple ក្នុងការអភិវឌ្ឍបច្ចេកវិទ្យាតាមរយៈការទិញនេះ។ មេរបស់ Apple គឺលោក Tim Cook បានបង្ហាញកាលពីខែកុម្ភៈមុនថាក្រុមហ៊ុនបានទិញយកក្រុមហ៊ុនផ្សេងៗប្រហែល 100 ក្នុងរយៈពេល 6 ឆ្នាំចុងក្រោយនេះដែលជាមធ្យមនៃការទិញប្រហែលមួយនៅរៀងរាល់បីឬបួនសប្តាហ៍។

Related posts
អាជីវកម្ម

Netflix ទទួលសិទ្ធចាក់ផ្សាយខ្សែភាពយន្តថ្មីរបស់ Sony Pictures ដូចជា Spider-Man, Jumanji នៅដើមឆ្នាំ ២០២២

អាជីវកម្ម

Signal កំពុងសាកល្បងមុខងារបង់ប្រាក់ដែលអនុញ្ញាតឱ្យអ្នកអាចផ្ញើ cryptocurrency ទៅមិត្តភក្តិរបស់អ្នកបាន

អាជីវកម្ម

Samsung និង Adidas នាំយកម៉ូដែល Stan Smith ទៅកាន់ Galaxy Buds Pro

អាជីវកម្ម

ក្រុមហ៊ុន LG នឹងបិទអាជីវកម្មស្មាតហ្វូនរបស់ខ្លួននៅខែកក្កដាខាងមុខនេះដើម្បីផ្តោតទៅលើឧបករណ៍ប្រើប្រាស់ក្នុងផ្ទះឆ្លាតវៃ

Leave a Reply

Your email address will not be published. Required fields are marked *